គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​
ការិយាល័យព័ត៌មាន ៖ ០៩០ ៣៣៣ ២៣២​ / ០១៣​ ៣៣៣​ ៤៨៧ ៕

ប្អូនប្រុស​សម្តេច​ក្រឡាហោម​ ស ខេង​ទទួលមរណៈភាព​

ភ្នំពេញ​៖ ​នៅ​ក្នុង​សេចក្តីជូនដំណឹង​មួយ​សម្តេច​ក្រឡាហោម​សខេង​ឧបនាយក​រដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ បានឱ្យដឹងថា​៖ «​ខ្ញុំ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​ភរិយា​សូម​ទូលថ្វាយ និង​ជម្រាប​ជូនដំណឹង​សម្តេច ឯកឧត្តម អ្នកឧញ៉ា លោកឧ​ញ៉ា លោកជំទាវ លោក លោកស្រី និង​សាធារណៈជន សូម​មេត្តា​ជ្រាប​ថា ឯកឧត្តម ស ថេង អនុរដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ត្រូវជា​ប្អូនបង្កើត​យើងខ្ញុំ បាន​ទទួល​មរណភាព​នៅ​ថ្ងៃអាទិត្យ​២​រោច ខែ​ទុតិយា​សា​ឌ ឆ្នាំច សំរិ​ទ្ធិស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​នេះ វេលា​ម៉ោង​១០៖៣៩​នាទី ក្នុង​ជន្មាយុ​៦៦​ឆ្នាំ ដោយ​រោគាពាធ​»​​។

អតីត​មេ​គយ​ចល័ត​ឯកឧត្តម ស ថេង អនុរដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​ត្រូវជា​ប្អូនប្រុស​បង្កើត​របស់​សម្តេច​ក្រឡា​ហោម ស ខេង បាន​ទទួល​មរណភាព​នៅ​ប្រទេស​ចិន នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​នេះ វេលា​ម៉ោង​១០៖៣៩​នាទី ក្នុង​ជន្មាយុ​៦៦​ឆ្នាំ ដោយ​រោគាពាធ​។​

​សព​របស់​ឯកឧត្តម​ស ថេង ត្រូវបាន​តម្កល់ទុក​ធ្វើបុណ្យ​ទក្ខិណានុប្បទាន​តាម​ប្រពៃណីជាតិ និង​ព្រះពុទ្ធសាសនា នៅ​គេហដ្ឋាន​សព​លេខ​១០០ មហាវិថី​ព្រះ​នរោត្តម សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០១៨៕

 

sorthenga1 sorthenga2

Filed in: ព័ត៌មានជាតិ