គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​
ការិយាល័យព័ត៌មាន ៖ ០៩០ ៣៣៣ ២៣២​ / ០១៣​ ៣៣៣​ ៤៨៧ ៕

វត្ត​ចំនួន ០៥ នៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ទទួលបានទាន​ព្រះវស្សា

ខេត្ត​កំពង់ឆ្នាំង​៖  កាល​ព្រឹក​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៨​នេះ ឯកឧត្តម សន វី ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​ជា​អគ្គនាយក​ទូរគមនាគមន៍​កម្ពុជា តំណាង​ឲ​ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ រួម​ដំណើរ​ដោយ លោក លោកស្រី ថ្នាក់ដឹកនាំ មន្ត្រីរាជការ អ្នក​មុខ អ្នក​ការ ក្រោម​ឱវាទ បាន​នាំ​យក​ទយ្យ​ទាន បច្ច័យ និង​ទៀន​ព្រះវស្សា ព្រមទាំង​គ្រឿង​អត្ថ​បរិក្ខា​ជាច្រើន​ទៀត ទៅ​វេរ​ប្រគេន​ដល់​ព្រះសង្ឃ ដែល​គង់​ចាំ​ព្រះវស្សា​អស់កាល​ត្រីមាស នៅក្នុង​វត្ត​ចំនួន​៥ រួមមាន វត្ត​គិរី​អណ្តែត វត្ត​គិរី​រស្មី វត្ត​គិរី​សុវណ្ណ វត្ត​មានគុណ និង​វត្ត​គិរី​រតនា​រាម ស្ថិតនៅក្នុង​ឃុំ​ត្រងិល ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង ដើម្បី​ឧបត្ថម្ភ​ដល់​ព្រះសង្ឃ នៅក្នុង​រដូវ​បុណ្យ​ចូល​កាន់​ព្រះវស្សា ដែល​មាន​រយៈពេល​៣​ខែ ក្នុង​គោលបំណង​ជួយ​ជ្រោ​ម ជ្រែង​ដល់​សាសនាព្រះពុទ្ធ ជា​សាសនា​របស់​រដ្ឋ ស្របពេល​ដែល​ពិធី​បុណ្យ​ចូល​កាន់​ព្រះវស្សា ដែល​ជា​ពិធីបុណ្យ​ដ៏​ធំ​មួយ នៅក្នុង​សង្គម​កម្ពុជា ដែល​គ្រប់​វត្ត​អារាម​នៅ​ទូទាំងប្រទេស​បាន​ប្រារព្វ​ធ្វើឡើង​គ្រប់ៗ​គ្នា​។​

​ក្នុង​ឱកាស​ដ៏​មាន​តម្លៃ​នោះ​ដែរ ឯកឧត្តម សន វី ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​ជា​អគ្គនាយក​ទូរគមនាគមន៍​កម្ពុជា និង​លោក លោកស្រី ថ្នាក់ដឹកនាំ​មន្ត្រីរាជការ អ្នក​មុខ អ្នក​ការ ក្រោម​ឱវាទ បាន​វេរ​ប្រគេន​ទយ្យ​ទាន បច្ច័យ និង​ទៀន​ព្រះវស្សា ព្រមទាំង​គ្រឿង​បរិក្ខា​ជាច្រើន​ទៀត ដល់​វត្ត​ចំនួន​៥ រួមមាន វត្ត​គិរី​អណ្តែត វត្ត​គិរី​រស្មី វត្ត​គិរី​សុវណ្ណ វត្ត​មានគុណ និង​វត្ត​គិរី​រតនា​រាម ស្ថិតនៅក្នុង​ឃុំ​ត្រងិល ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង ដោយ​ក្នុង​១​វត្តៗ ទទួលបាន បច្ច័យ​សម្រាប់​កសាង​វត្ត​ចំនួន​៦៥០០០០​រៀល ទៀន​ព្រះវស្សា​១​គូរ អង្ករ​១​បាវ  ត្រីខ​១​យួរ មី​១​កេស តែ​កញ្ចប់​ធំ​១​កញ្ចប់ ស្ករស​២​គីឡូក្រាម ទឹកដោះគោ​៦​កំប៉ុង ទឹកស៊ីអ៊ីវ​១​យួរ ទឹកត្រី​១​យួរ ទឹកក្រូច​២​កេស  ទឹក​សុទ្ធ​២​កេស និង​បាន​ប្រគេន​បច្ច័យ និង​សាដក់ ដល់​ព្រះសង្ឃ​ចំនួន​១០​អង្គ ដោយ​ក្នុង​១​អង្គៗ បច្ច័យ​១០​ម៉ឺន​រៀល  និង​សាដក់​១​កញ្ចប់​។​

​ទៀន​ចំណាំ​ព្រះវស្សា និង​គ្រឿង​អត្ថ​បរិក្ខា​ផ្សេងៗ​មាន​សារៈសំខាន់​ណាស់​សំរាប់​ព្រះសង្ឃ​គ្រប់​វត្ត​ទូទាំង​ប្រទេស​កម្ពុជា នៅ​ក្នុង​ការ​ចូល​កាន់​ព្រះវស្សា​រយៈពេល​៣​ខែ​នេះ​។​

​ពុទ្ធ​សា​សនូ​ប​បឋម និង​ប្រជា​ពុទ្ធបរិស័ទ ដែល​មាន​ជំនឿ​ក្នុង​វិស័យ​ព្រះពុទ្ធសាសនា តែង​បាន​រៀបចំ​ពិធី​នេះ​ឡើង​ជា​រៀង​រហូត​មក គឺ​តាំងពី​សម័យ​ពុទ្ធ​កាល រហូតមក​ដល់​សម័យ​កាល​បច្ចុប្បន្ននេះ សំដៅ​ជួយ​ទ្រទ្រង់​ឧបត្ថម្ភ​ទំនុកបំរុង​ដល់​ព្រះសង្ឃ ដែល​ជា​ស្រែបុណ្យ​ទៅ​តាម​កំលាំង​ទឹកចិត្ត​សិទ្ធា​ជ្រះថ្លា​រៀងៗ​ខ្លួន ព្រោះ​ដោយ​យល់ថា រដូវ​កាល​នេះ ជា​រដូវវស្សា មាន​ភ្លៀង​ធ្លាក់​ច្រើន បង្ក​ភាពលំបាក​ចំពោះ​ព្រះ​ភិក្ខុសង្ឃ និង​សាមណេ ក្នុងការ​និមន្ត​ចេញ​ទៅ​បិណ្ឌ​បាត្រ នៅតាម​តំបន់​ផ្សេងៗ នា​ភូមិដ្ឋាន​ប្រជាពលរដ្ឋ ហើយ​ប្រជា​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត គឺ​មាន​ភាព​មមាញឹក​នឹង​ការងារ ការ​ធ្វើ​ស្រែចំការ ភ្ជួរ​រាស់ ដក​ស្ទួងស្រូវ​រដូវវស្សា ឲ្យបាន​ទាន់​រដូវ ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​៕​

kb201801a1 kb201801a2 kb201801a3

Filed in: ព័ត៌មានជាតិ