គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​
ការិយាល័យព័ត៌មាន ៖ ០៩០ ៣៣៣ ២៣២​ / ០១៣​ ៣៣៣​ ៤៨៧ ៕

រដ្ឋបាល​រាជធានី​ភ្នំពេញ តាំង​បង្ហាញ វត្ថុ​សិល្បៈ វប្បធម៌ ប្រពៃណី និង​តម្បាញ​ក្រមា ដើម្បី ឱ្យ​អ្នកជំនាន់ក្រោយ​បាន​យល់ដឹង និង​បន្ត​ថែរក្សា​ អបអរសាទរ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ

ភ្នំពេញ ៖ វត្ថុ​សិល្បៈ វប្បធម៌ ប្រពៃណី និង​តម្បាញ​ក្រមា នឹង​ត្រូវ​តាំង​បង្ហាញ​ជូន​ភ្ញៀវ ជាតិ និង​អន្តរជាតិ នៅក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ ដើម្បី​ចូលរួម​អបអរសាទរ បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិ ដែល​នឹង​មក​ដល់​នៅ​ពេល​ដ៏​ខ្លី​ខាងមុខនេះ ។​

​ក្នុងឱកាស ដែល​លោក ដឹកនាំ មន្ដ្រីរាជការ​ក្រោម​ឱវាទ ចុះទៅ ទស្សនា និង​លើកទឹកចិត្ត ដល់​ក្រុម​តម្បាញ​ក្រមា​ខ្មែរ ដែល​រៀបចំ​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា នៅ​វាល​ព្រះមេរុ កាលពី​រសៀល​ថ្ងៃ​ព្រហស្បតិ៏ ទី​២៩​ខែ​មីនា ឆ្នាំ​២០១៨ ម្សិលម៉ិញ​នេះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ  បានឲ្យដឹងថា សាលា​រាជធានី​ភ្នំពេញ​នឹង​រៀបចំ​សង្គ្រាន​ឆ្នាំ​ថ្មី នៅ​រម្យ​នី​យដ្ឋា​នប្រវត្តិសាស្ត្រ​វត្តភ្នំ  និង​កម្មវិធី​សប្បាយភាព ជាច្រើន​ទៀត រួម​ទាំង​រៀបចំ​លំអរ​តាម​ដងផ្លូវ​នានា ក្នុង​រាជធានី​ភ្នំពេញ សម្រាប់​ឱ្យ​ភ្ញៀវ​ជាតិ អន្តរជាតិ បាន​កំសាន្ត​សប្បាយ​ផង និង​បង្ហាញ​ពី​ទំនាម​ទំលាប់ វប្បធម៌ ប្រពៃណី​ខ្មែរ ហើយក៏​ជា​ការ​រំលឹក​ឱ្យ​អ្នកជំនាន់ក្រោយៗ​បាន​យល់ដឹង​កាន់តែច្បាស់ និង​បន្ត​ថែរក្សា​ការពារ​ឱ្យបាន​គង់វង្ស​យូ​អង្វែង​។​

​លោក ឃួ​ង ស្រេង បានបញ្ជាក់​ថា ៖ រាល់​សកម្មភាព​នានា ដែល​បាន​បង្កើតឡើង ដើម្បី​ចូលរួម​អរ​អរសាទរ បុណ្យ ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិ​របស់​យើង និង​មួយ​ផ្នែក​ទៀត រំលឹក​ឱ្យ​កូន​ខ្មែរ បានដឹង​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​តស៊ូ បង្កើត​នូវ​ស្នាដៃ ច្នៃប្រឌិត នូវ​សម្ភារៈ​ប្រើប្រាស់​របស់​បុព្វ​បុរស ដែល​បាន​បន្សល់​ទុក​មកឱ្យ​អ្នកជំនាន់ក្រោយ​បន្ត​ថែរក្សា​ការពារ​ឱ្យ​គង់​វង់​។​

​លោក​អភិបាល​បាន​រំលឹកថា​៖ សិប្បកម្ម តម្បាញ ជា​ស្នាដៃ​របស់​ដូនតា​ខ្មែរ​យើង តាំងពី​បុរាណកាល​មក បង្កើតឡើង​សម្រាប់​អាជីវកម្ម​ចិញ្ចឹម​ជិវិត​ប្រចាំថ្ងៃ​ក្នុង​គ្រួសារ ហើយ​សមិទ្ធិផល​មួយ​នេះ កំពុង​មាន​ប្រជាប្រិយ៍ភាព និង​ទាញ​ការចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សំណាក់​យុវជន ក៏ដូចជា​ភ្ញៀវ​ជាតិ អន្តរជាតិ ដែល​បាន​មក​ទស្សនា​កំសាន្ត នៅ​ប្រទេស  កម្ពុជា​។ ក្រមា​ខ្មែរ ជា​ផលិតផល​ដែល​ផលិត​ឡើង​ដោយ​ដៃ​កសិករ មាន​តួនាទី​ច្រើនយ៉ាង សម្រាប់​ការប្រើប្រាស់​ប្រចាំថ្ងៃ​របស់​ប្រជាជន​ខ្មែរ​។​

​លោក ឃួ​ង ស្រេង  បានបញ្ជាក់​ថា​៖ ការរៀបចំ​ឱ្យមាន​កម្មវិធី​បង្ហាញ​ពី​សិប្បកម្ម​ក្រមា និង​ផលិតផល​ក្រមា នាពេលនេះ ជា​កិច្ចការ​ដ៏​មាន​ប្រយោជន៍ សម្រាប់​កូន​ខ្មែរ ដឹង​ពី​សារៈសំខាន់ និង​គុណប្រយោជន៍​ក្រមា​របស់​កសិករ​ខ្មែរ ។ លោក​ក៏​បាន​ស្នើសុំ ឱ្យ​ប្រជាជន បន្ត​ការប្រើប្រាស់​ក្រមា​ខ្មែរ ដែល​ជា​មរតក​របស់​ខ្លួន និង​ជួយ​អភិរក្ស​ទាំងអស់គ្នា ព្រមទាំង​អំពាវនាវ​ឱ្យ​មក​ទស្សនា ការតាំង បង្ហាញ​ពី​សង្វាក់​សិប្បកម្ម​តម្បាញ​ក្រមា​នៅទីនេះ និង​ជួយ​ជាវ​ផលិតផល ដែល​ជា​ស្នាដៃ​របស់​យុវជន​ខ្មែរ​ឱ្យបាន​ច្រើន ដើម្បី​ជា​ការលើកទឹកចិត្ត និង​ជម្រុញ​ការផលិត​។​

​ជាមួយគ្នា​នោះ លោក អភិបាល ក៏​បាន​ជម្រាបជូន អំពី ការរៀបចំ​តុបតែង លំអរ​សោ​ភណ្ឌ​ភាព តាម​ដងផ្លូវ សួនច្បារ កន្លែង​កំសាន្ត វត្ត​អារាម និង​សង្ក្រាន​វត្តភ្នំ រួចជាស្រេច ជាពិសេស ត្រៀម​ពង្រឹង​សន្តិសុខ សណ្តា​ប់ ការពារ​សុវត្ថិភាព សម្រាប់​អ្នក​មក​កំសាន្ត​នានា ទាំង​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ៕

 

kb180330a1 (5) kb180330a1 (2) kb180330a1 (4) kb180330a1 (3) kb180330a1 (1)

Filed in: ព័ត៌មានជាតិ, សិល្បៈ វប្បធម៌