គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​
ការិយាល័យព័ត៌មាន ៖ ០៩០ ៣៣៣ ២៣២​ / ០១៣​ ៣៣៣​ ៤៨៧ ៕

​លោកស្រី ម៉ែន​សំអន​៖ ទី​វត្ត​អា​រ៉ា​ម​ជា​ជម្រក​ស្រែ បុណ្យ​ដ៏​កក់ក្តៅ​សម្រាប់​ពុទ្ធបរិស័ទ​លោកយាយ​លោកតា យុវជន សិស្ស និស្សិត នៅក្នុង​សង្គម​សន្ដិភាព

កំពង់ស្ពឺ ៖ «ទី​វត្ដ​អា​រ៉ា​ម ជា​ជម្រក​ស្រែ​បុណ្យ​ដ៏​កកក្ដៅ​សម្រាប់​ពុទ្ធបរិស័ទ លោកយាយ លោកតា សម្រាប់​យុវជន សិស្ស​និ ស្សិត នៅក្នុង​សង្គម​សន្ដិភាព​។ ព្រះពុទ្ធសាសនា​ជា​សាសនា​របស់​រដ្ឋ​និង​ជា​កម្លាំង​ដឹកនាំ​ចរិយា​ធម៌​សង្គម ឲ្យ​មនុស្ស​គ្រប់រូប ដើរ​តាម​ផ្លូវ ល្អ  មិនតែប៉ុណ្ណោះ ព្រះពុទ្ធ សាសនា ក៍​ត្រូវ​ចូលរួម​បំពេញ​កុសល​ទាំងឡាយ ដើម្បី​ជា​គុណប្រយោជន៍ ដល់ ការថែរក្សា ការពារ សេចក្តី​សុខសន្តិភាព ស្ថេរភាព សាមគ្គីភាព ក្តីសង្ឃឹម លើកស្ទួយ ការកសាង​ជាតិ​ឆ្ពោះទៅ​រក​សេចក្តី​ថ្កុំថ្កើង​រុងរឿង សម្បូរ​សប្បាយ​។ »

​លោកស្រី ម៉ែន សំអន បាន​បញ្ជាក់​បែប​នេះ ខណៈ លោ​ស្រី ចូលរួម​ជា​អធិបតីភាព ក្នុង​ពិធី សំ​ណេះ សំ​ណា​ល បញ្ជុះ​ខណ្ឌសីមា​ព្រះវិហារ និង​សម្ពោធ ដាក់ឲ្យ​ប្រើប្រាស់ ឆ្លង​សមិទ្ធិផល​នានា​ក្នុង​វត្ត​ធម្ម​គិរី ស្ថិតនៅ​ភូមិ បេង ឃុំ​ស្តុក ស្រុក​គងពិសី  ខេត្ត​កំពង់ស្ពឺ កាលពី​ថ្ងៃ​សៅរ៏ ១​កើត ខែ​ចេត្រ ឆ្នាំរកា​នព្វស័ក​ព​.​ស​២៥៦១​ត្រូវ​និង ថ្ងៃទី​១៧ ខែ​មីនា ឆ្នាំ​២០១៨ ។

​លោកស្រី ម៉ែន សំអន បានបញ្ជាក់​ថា​៖ ការរីកចម្រើន​ទាំង​នេះ ដោយសារ​តែ​ការរួម​គ្នា​កសាង​រវាង វិស័យ​ពុទ្ធចក្រ និង​អាណាចក្រ ខណៈ ប្រទេសជាតិ មាន​សុខសន្តិភាព និង​ស្ថេរភាព​នយោបាយ ពេញលេញ​។ ដោយ​មាន​ការដឹកនាំ​ដ៏​ត្រឹមត្រូវ របស់​សម្ដេច​អគ្គមហាសេនាបតី តេជោ​ហ៊ុនសែន ជា​នាយករដ្ឋមន្ដ្រី នៃ​ព្រះរាជា ណា​ចក្រ​កម្ពុជា ។ សុខ​សន្តិភាព​ទាំង​នេះ​ជា​តម្លៃ​ដែល បាន​ផ្តល់​ឲ្យ​យើង​មាន​ឱកាស​បញ្ជូន​កូនចៅ ទៅ សាលារៀន ដើម្បី​សិក្សា​រៀនសូត្រ ចាប់ពី​មតេយ្យ​រហូតដល់​មហាវិទ្យាល័យ និង​មាន​ជីវភាព​រស់នៅ​ធូរធារ ដោយ ស្ថិតនៅក្រោម​ដំបូល​រដ្ឋធម្មនុញ្ញ​តែមួយ ហើយ​ការអភិវឌ្ឍ​ន៏​សេដ្ឋកិច្ចជាតិ ក៏មាន ការ​រី​ចម្រើន ហេដ្ឋារចនាសម្ព័ន្ធ​ខ្វាត់ ខ្វែ​ង ត​ភ្ជាប់​ជាមួយ​ផ្លូវ ជាតិ​គ្រប់​តំបន់​ស្របតាម​យុទ្ធសាស្ត្រ ច​តុ កោណ​ដំណាក់ កាល​ទី​៣​របស់​រាជរដ្ឋាភិបាល ដើម្បី​កំណើន​ការងារ​សមធម៌ និង​ប្រសិទ្ធភាព ។

​លោកស្រី ក៏​បាន​ថ្លែង​នូវ​ការសរសើរ​ចំពោះ​ពុទ្ធសាសនា ទាំង​បុព្វ​ជិត ទាំង​គ្រហស្ថ ដែល​ខិតខំ​ប្រណិបត្តិ​ខ្លួនឯង​ផង ជួយ​អប់រំ​ពុទ្ធបរិស័ទ​ផង សមស្រប​តាម​លំ​អាន​ខ្លឹមសារ​ក្នុង ព្រះ​ត្រៃបិដក ដែល​ជា​ព្រះធម៌​របស់​ព្រះសម្មាសម្ពុទ្ធ​។ ទន្ទឹម​នេះ​ជនរួមជាតិ​ខិតខំ​សំអាត​កាយ​វាចា ជម្រះ​នូវ​សេចក្តី សៅហ្មង​ទាំងឡាយ​ធ្វើដំណើរ​តាម​គន្លង​ព្រះធម៌ ដែល មាន​សេចក្តី​ជ្រះថ្លា ប្រមូលផ្តុំ​កម្លាំង​កសាង អរិយធម៌ វប្បធម៌ ប្រជាធិបតេយ្យ សេរី​ពហុបក្ស តាម​គោលការណ៍​នីតិរដ្ឋ​។​

​លោក វ៊ី សំណាង  អភិបាលខេត្ដ​កំពង់ស្ពឺ   ក៏បាន អំពាវនាវ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ ទាំងអស់គ្នា​ត្រូវ​ចូលរួម​ថែរក្សា​សន្តិភាព ទោះ​ក្នុង​តម្លៃ​ណាក៏ដោយ មិន​ត្រូវ​ជឿ​តាម​ការ​ញុះញង់​របស់​គណបក្ស ប្រឆាំង ឬ​ពួក​អគតិ​មួយចំនួន​ដែល​ចូលចិត្ត​បំភ្លៃ​ការពិត និង​តែងតែ​រារាំង ដល់​ការអភិវឌ្ឍ របស់​ប្រទេស​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន  និង​ចូលរួម​ថែរក្សា​សមិទ្ធផល​នៅទីនេះ​ឱ្យបាន​ល្អ​ប្រសើរ​សម្រាប់​ទុក​ជា​ទីកន្លែង​សិក្សា និង​ស្រាវជ្រាវ​ដល់​អ្នកជំនាន់ក្រោយៗ​ទៀត​។ មាន​ថ្នាក់ដឹកនាំ​ល្អ ប្រទេសជាតិ​មាន​កា​រីកចម្រើន មិនចេះ​ភូតភរ កុហក​បោកប្រាស់ និង​មាន​សម្ថ​ត​ភាព​គ្រប់គ្រាន់ ក្នុង​ការដឹកនាំ​ប្រទេស​ឆ្ពោះ​ទៅរក​វឌ្ឍនភាព និង​ធានាបាន​នូវ​សុខសន្តិភាព​ជូន​ប្រទេស​ជាតិ​។

​សូមបញ្ជាក់​ថា​៖ សមិទ្ធផល​នានា ក្នុង​វត្ត​ធម្ម​គិរី ស្ថិតនៅ​ភូមិ​បេង ឃុំ​ស្តុក ស្រុក​គងពិសី  ខេត្ត​កំពង់ស្ពឺ​នេះ កើត ចេញពី​ការផ្ដួចផ្ដើម​គំនិត​កសាង​ឡើង​ទុក្ខ​សម្រាប់​បម្រើ​ឲ្យ​វិស័​ព្រះពុទ្ធសាសនា ដែល​បាន​ចូលរួម​ជា​ថវិកា ពី​ពុទ្ធបរិស័ទ និង​គណៈកម្មាធិការ ព្រះសង្ឃ ដោយ​ចំណាយ​ថវិកា​សរុប​អស់​ប្រមាណ​ជាង​៧៥​ម៉ឺន​ដុល្លារ​អាមេរិក ។ សមិទ្ធផល នោះ​រួមមាន ព្រះវិហារ ,​កុដិ៏​១​ខ្នង ,​សាលាឆ័​ន្ឌ​១​ខ្នង សាលា​ធម្ម​ស ភា​១​ខ្នង ,​ស្រះ​ទឹក​២​កន្លែង​,​បង់​អង្គុយលេង​ចំនួន​១២ ផ្លូវ​ចូល​វត្ដ​ចាក់​បេតុង​ប្រវែង​២០០​ម៉ែត្រ ,​ប្រាសាទ​ព្រះ​បារមី​មេទ័ព​ខ្លាំង​មឿង ,​អាស្រម​នាង​គ​ង្ហី​ង​ព្រះធរណី និង​ការិយាល័យ សម្រាប់​គណៈកម្មាធិការ​១​ខ្នង ៕

 

d180317c2 d180317c3

Filed in: ព័ត៌មានជាតិ