គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​
ការិយាល័យព័ត៌មាន ៖ ០៩០ ៣៣៣ ២៣២​ / ០១៣​ ៣៣៣​ ៤៨៧ ៕

លោក ខៀវ កាញារីទ្ធ ៖ ការយល់ដឹង​អំពី​ការប្រែប្រួល​អាកាសធាតុ ពិត​ជា​សំខាន់​បំផុត​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​

​ភ្នំពេញ ៖ ការ យល់ ដឹង​អំពី ការប្រែប្រួល​អាកាស ធាតុ​ជា​ការ​សំខាន់​បំផុត​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ ទាំង​អ្នកសារព័ត៌មាន​អ្នក​រាយ ការណ៍ ព័ត៌មាន ពិធីករ ពិធី​ការិនី វិទ្យុ ទូរទស្សន៍ ក្នុងការ បញ្ជ្រាប​ទៅ​ដល់​មហាជន​ឱ្យ​មាន​ការយល់ ដឹង​ពី​ការ ប្រែប្រួល អាកាសធាតុ​។​

​នេះ​ជា​ការលើកឡើង​របស់ លោក​ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន នៅក្នុង​សិក្ខាសាលា បណ្តុះបណ្តាល អ្នកសារព័ត៌មាន អ្នករាយការណ៍ អ្នកនិពន្ធ ពិធីករ ពិធី​ការិនី វិទ្យុ ទូរទស្សន៍ ស្តីពី​ការប្រែប្រួល​អាកាសធាតុ ក្រោម​ការរៀបចំ​ដោយ​ក្រសួង​ព័ត៌មាន​ស ហ​ការ​ជាមួយ​ក្រសួង​បរិស្ថាន កាលពី​ថ្ងៃ​អង្គារ​៦​កើត ខែ​ផល្គុន ឆ្នាំរកា​នព្វស័ក​ព​.​ស​២៥៦១  ត្រូវ​និង ថ្ងៃទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១៨ នៅ​សណ្ឋាគារ​សាន់វ៉េ​។​

​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន បាន បញ្ជាក់ថា​៖ ការបណ្តុះបណ្តាល អ្នកសារព័ត៌មាន អ្នករាយការណ៍ អ្នកនិពន្ធ ពិធីករ ពិធី​ការិនី វិទ្យុ ទូរទស្សន៍​នេះ គឺ​ពិតជា​សំខាន់បំផុត​សម្រាប់ ប្រព័ន្ធ​ផ្សព្វផ្សាយ ក្នុង​ការបញ្ជ្រាប​ដល់​ម​ហា​ជន​ឱ្យ​មាន​ការ យល់ដឹង​អំពី​ការប្រែប្រួល​អាកាសធាតុ​នេះ​។​

​លោក​បាន​បន្តថា​៖ ក្នុងឆ្នាំនេះ​ការប្រែប្រួល​អាកាសធាតុ បាន​ជះឥទ្ធិពល​យ៉ាងច្រើន​ដល់​ការ អភិវឌ្ឍ នៃ​សង្គមមនុស្ស ដោយ​មើលឃើញ​ថា ទាំង​ផ្នែក សង្គមវិទ្យា ភូមិសាស្ត្រ ចាប់តាំងពី​ប៉ូល ខាងជើង ប៉ូល​ខាងត្បូង​ជួប​បញ្ហា​ប្រឈម​នឹង​ការប្រែប្រួល អាកាសធាតុ​ជា​បន្តបន្ទាប់​។​

​បច្ចុប្បន្ននេះ កំណើន​ប្រជាជន​កាន់តែ​ច្រើន ហើយ​បើ​តាម​ការស្រាវជ្រាវ​ក្នុងចំណោម​ប្រជាជន​១០​នាក់ មាន​៤​នាក់​គ្មាន​ទឹក​ប្រើប្រាស់ ដោយសារ​ការប្រែប្រួល​អាកាសធាតុ​នេះ​។​

​លោក​បាន​អះអាង​ថា ការ​ប្រែ​ប​រួល​នេះ​វា​ប៉ះពាល់​យ៉ាង​ច្រើន ហើយ​ការធ្វើ ឱ្យ​មនុស្ស​យល់​អំពី​ការ ថែរក្សា​បរិស្ថាន អំពី​ការរួមចំណែក​ទប់ស្កាត់ និង​បន្ស៊ាំ​ខ្លួន ទៅ​នឹង​ការប្រែប្រួល​អាកាសធាតុ​ជាការ ល្អ​ណាស់ ព្រោះ​មិន​អាច​ទប់ ធម្មជាតិ​បាន​ទេ​។​

​លោក ទិន ពន្លក អគ្គលេខាធិការ​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព នៃ​ក្រសួង បរិស្ថាន ការបណ្ដុះ បណ្ដាល​ដល់​អ្នកសារព័ត៌មាន ពិធីករ ពិធី​ការិនី វិទ្យុ និង​ទូរទស្សន៍​នេះ ក្នុង​គោលបំណង បញ្ជ្រាប និង​លើកកម្ពស់​ការយល់ដឹង​ដល់​អ្នកសារព័ត៌មាន ក្នុង​ការសរសេរ ព័ត៌មាន ការរាយការណ៍ ព័ត៌មាន ការអធិប្បាយ​ព័ត៌មាន ទៅ​ក្នុង​វិជ្ជាជីវៈ សារព័ត៌មាន ដើម្បី​ផ្សព្វផ្សាយ​ព័ត៌មាន​ឱ្យបាន​ត្រឹមត្រូវ ច្បាស់លាស់ និង​ទាន់​ពេលវេលា ឆ្លើយតប​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ និង​ការ​ប្រឈម​នានា រួមចំណែក​កសាង​សង្គម​មួយ​ដែល​បៃតង បញ្ចេញ​កាបូនិ​ចធន់​នឹង​ការប្រែប្រួល អាកាសធាតុ ដើម្បី​រួមចំណែក​កាត់បន្ថយ​ភាព​ងាយ​រងគ្រោះ​របស់​ប្រជាជន ជាពិសេស ក្រុម​អ្នក​ដែល​ងាយ​រងគ្រោះ​បំផុត និង​ប្រព័ន្ធ​សំខាន់ៗ​បណ្តាល​មក ពី​ផលប៉ះពាល់ ពី​ការប្រែប្រួល​អាកាសធាតុ ហើយ​បង្វែរ​ទៅរក​មាគ៌ា អភិវឌ្ឍន៍​បៃតង តាមរយៈ ការលើកកម្ពស់​ការអភិវឌ្ឍ​បញ្ចេញ​កាបូ​និច និង​បច្ចេកវិទ្យា​ពាក់ព័ន្ធ​៕

 

 

b180221a2 b180221a3 b180221a4 b180221a1

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!