គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​
ការិយាល័យព័ត៌មាន ៖ ០៩០ ៣៣៣ ២៣២​ / ០១៣​ ៣៣៣​ ៤៨៧ ៕

កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៦​នាក់​ពាក់​ពន្ឋ័ក​រ​ណី​ជួញដូរ​គ្រឿងញៀន​

​ខេត្ត​បន្ទាយមានជ័យ ៖ ជនសង្ស័យ​ប្រុស​ស្រី​ចំនួន ៦ នាក់ ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ចាប់​ឃាត់ខ្លួន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ​នៅ​ថ្ងៃទី​១៥​ខែ​មករា​ឆ្នាំ​២០១៨​នេះ​ពាក់​ពន្ឋ័ក​រ​ណី​ជួញដូ​រគ្រឿង​។​

​បើ​តាម​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​បានឲ្យដឹងថា​៖​ដោយ​មា​ការណែនាំ​ខ្ពស់​ពី​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរៈភូមិន្ទ​និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ផ្ទៃ​ប្រទេស លោក​បាន​ដាក់​វិធានកា​រលោក​វរៈសេនីយ៍ឯក ស ប៊ុន​សឿង មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​បាន​ដឹកនាំ​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែ​ត​ធ្វើការ​ស្រាវជ្រាវ និង​កំណត់​មុខសញ្ញា រហូត​ឈានដល់​ការចុះ​បង្ក្រាប​និង​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​បាន​កាលពី​វេលា​ម៉ោង​៤​ល្ងាច​ថ្ងៃ​ទី​១៣​ខែ​មករា​ឆ្នាំ​២០១៨ ស្ថិតនៅ​ក្នុង​បន្ទប់​ជួល​ក្នុង​បរិវេណ​ការ​ស៊ីណូ​អាន​កូ ស្ថិតនៅក្នុង​ភូមិ​ក្បាលស្ពាន​ម​១ សង្កាត់​/​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។​

​លោក​បាន​បន្តថា ៖ ជនសង្ស័យ ដែល​ត្រូវ​ចាប់ខ្លួន​នោះ រួមមានៈ​ទី​១.​ឈ្មោះ​លី លាង​គង់ ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ​(​មេខ្លោង​ជួញដូរ​ថ្នាំញៀន​)​។​ទី​២.​ឈ្មោះ​វុន សុភាព ភេទ​ស្រី​អាយុ​២៨​ឆ្នាំ​(​ជា​ប្រពន្ធ​)​។​ទី​៣.​ឈ្មោះ​លី គឹម​ហូ​វ ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ​(​ត្រូវជា​ប្អូន​ក្រុម​ចែកចាយ​)​។​ទី​៤.​ឈ្មោះ​ប៉ង ប្រែ​ង ភេទ​ប្រុស​អាយុ​៣៨​ឆ្នាំ​(​ក្រុម​ចែកចាយ​)​។​ទី​៥.​ឈ្មោះ​លឹម វិទូ (​ហៅ​ឃាង​)​ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ​។​និង​ទី​៦.​ឈ្មោះ​ស៊ុន ម៉ាប់ ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ​(​ក្រុម​ចែកចាយ​) ជនសង្ស័យ​ទាំង​៦​នាក់​ខាងលើ​ស្នាក់​នៅ​បន្ទប់​ជួល​ស្ថិត​ភូមិ​ក្បាលស្ពាន​១ សង្កាត់​/​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។​

​ក្រោយពី​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​កម្លាំង​សមត្ថកិច្ច​រឹបអូស​បាន​នូវ​វត្ថុតាង​មួយចំនួន​រួមមានៈ​កញ្ឆា​គ្រៀម​ចំនួន​៣​កញ្ចប់​ស្មើ​ទម្ងន់​៣.៩៨៥,៥​ក្រាម​,​ថ្នាំញៀន​មេតំ​ហ្វេ​តា​មីន​ហៅ​ខេ​ទឹកកក​ចំនួន​៤​ថង់​ទម្ងន់​ស្មើ​២៤១,១​ក្រាម​,​រថយន្ត​ធុន​លុច​ស៊ី​មី​នី​៣០០​មួយគ្រឿង​,​គ្រឿងញៀន​អ៊ិច​ស្តា​ស៊ីចំនួន​៥៨៤,៥​គ្រាប់​និង​៤​កូន​ថង់​ទម្ងន់​១៧៣,៣​ក្រាម​,​ជញ្ជីង​ថ្លឹង​គ្រឿងញៀន​១​គ្រឿង​,​ដប​ជក់​ស៊ី​សា​១​និង​ទឹក​ថ្នាំ​ចំនួន​៤​ដប​,​ឧបករណ៍​មូរបារី​កញ្ឆា​ចំនួន​២​គ្រឿង​,​អាវុធខ្លី​ទំនើប​២​ដើម​និង​គ្រាប់កាំភ្លើង​ខ្លី​ចំនួន​១៣​គ្រាប់ ។​

​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិន បានបញ្ជាក់​ថា ៖ ជនសង្ស័យ​ជា​មេខ្លោង​ជួញដូរ​គ្រឿងញៀន ឈ្មោះ លី លាង​គង់ នេះ​ធ្លាប់​ជាប់​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ​កាលពី​ឆ្នាំ​២០០៨​ដែល​ចាប់ខ្លួន​ករណី​ជួញដូរ​គ្រឿងញៀន​ជាប់​បាន​២​ឆ្នាំ​ក្រោយ​ពេល​ចេញពី​ពន្ធនាគារ​ហើយ​ធ្វើ​សកម្មភាព​ជួញដូរ​ថ្នាំញៀន​យ៉ាង​សកម្ម​ដែល​មាន​ប្អូន​ជា​មុខសញ្ញា​ចាស់​ឈ្មោះ លី គឹម​ហូ​វ ចែកចាយ​យ៉ាង​សកម្មភាព​នៅ​ក្រុង​ប៉ោយប៉ែត​ផងដែរ ។​

​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ បាន​មានប្រសាសន៍ថា ៖ ក្រោយ​ពេល​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ ខេត្ត​បន្ទាយមានជ័យ ទទួល​ភារកិច្ច​បាន​បង្ក្រាប​បទ​ល្មើស​គ្រឿងញៀន​មាន​២​ទៅ​៣​ករណី តែ​ករណី​នេះ​គឺ​មាន​ទ្រង់ទ្រាយ​ធំ ហើយ​ចម្រុញ​អោយកម្លាំង​ជំនាញ​ត្រូវ​មាន​វិធានកា​រ​លុបបំបាត់​ជនល្មើស​ដែល​ធ្វើ​សកម្មភាព​ចែកចាយ​គ្រឿងញៀន​ដើម្បី​ភូមិ​/​ឃុំ​មាន​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ៕

r180116f1 r180116f2 r180116f3

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!