គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​
ការិយាល័យព័ត៌មាន ៖ ០៩០ ៣៣៣ ២៣២​ / ០១៣​ ៣៣៣​ ៤៨៧ ៕

លោក ឃួ​ង ស្រេង ៖ មនុស្ស​ចាស់​មាន​គុណបំណាច់​ធំធេង​ណាស់ ព្រោះ​ពួកគាត់​ដៃ​ម្ខាង​ការពារជាតិ ដៃ​ម្ខាង​អភិវឌ្ឍ​ន៏​ប្រទេស

ភ្នំពេញ​៖ លោក​ឃួង ស្រេង  អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធានកិត្តិយស​នៃ​អនុ​គណៈកម្មាការ​មនុស្ស​រាជធានី ភ្នំពេញ  បានបញ្ជាក់​ថា​៖  មនុស្ស​ចាស់​មាន​គុណបំណាច់​ធំធេង​មិន​អាច​កាត់ថ្លៃ​បានទេ ដោយ ដៃ​ម្ខាង​ពួកគាត់​ការពារ​របប​ប៉ុលពត​កុំអោយ​វិលត្រឡប់​មក​វិញ​និង​ដៃ​ម្ខាង​ទៀត​អភិវឌ្ឍ​ន៏ ប្រទេស ។​

​លោក ឃួ​ង ស្រេង មានប្រសាសន៍​បែប​នេះ ក្នុងឱកាស​ដែល​លោក​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី សំណេះសំណាល​ជាមួយ​សមាជិក​សមាគម​មនុស្ស​ចាស់ រាជធានី​ភ្នំពេញ នៅ​សាលា​រាជធានី​ភ្នំពេញ   កាលពី​រសៀល​ថ្ងៃ​៩​រោច ខែបុស្ស​ឆ្នាំរកា នព្វ​ស័ក ព​.​ស ២៥៦១ ត្រូវ​នឹង​ថ្ងៃទី​១០ មករា​ឆ្នាំ​២០១៨​នៅ​សាលា​រាជធានីភ្ន​ពេញ​។

​លោក​បន្តថា​៖  ពីមុន​មនុស្ស​ចាស់​មិន​ត្រូវបាន​គេ​យកចិត្តទុកដាក់​ទេ តែ​ពេល​នេះ​មនុស្ស​ចាស់​ត្រូវបាន​គេ​យកចិត្តទុកដាក់ ដោយ​យើង​បាន បង្កើត​អោយ​មាន​សមាគម​ន មនុស្ស​ចាស់​នៅ​រាជធានី​ភ្នំពេញ ដើម្បី​ជួយ​គ្នា​នៅ តាម​បណ្តា​, សង្កាត់​, ខណ្ឌ នៅ​រាជធានី​ភ្នំពេញ​ដោយ បាន​បង្កើតឡើង​តាំង​២០១០​មក​ម្លេះ ធ្វើអោយ​មនុស្ស​ចាស់​មាន​ភាពកក់ក្តៅ នៅក្នុង​ជីវិត​ចុងក្រោយ​។​

​លោក​បន្តថា​៖ លោក​អុំ ពូ មីង មាន​គុណបំណាច់​ធំធេង​ណាស់ មិន​អាច​កាត់ថ្លៃ​បាន​ទេ ហើយ​ការបង្កើត​អោយ មាន ពិធី​ជួបជុំ​មនុស្ស​ចាស់ នេះ​ឡើង គឺ​ដើម្បី​ជាការ​រំលឹក​គុណ​ចំពោះ​វីរភាព​របស់​មនុស្ស​ចាស់ ដោយ​គាត់​បាន​យកដៃ​ម្ខាង​ការពារ​របប​ប៉ុលពត​កុំអោយ​វិម​ក​វិញ​និង​ដៃ​ម្ខាង​ទៀត​អភិវឌ្ឍ​ន៏ ប្រទេស​អោយមាន​ការរីកចម្រើន រហូតមកដល់​សព្វថ្ងៃ​នេះ​។​

​លោក​បន្ត​ទៀត​ថា​៖  ប្រទេស​គេ គេ​មាន​សន្តិភាព ២០០​ឆ្នាំ​ហើយ ទើប​រដ្ឋ​របស់​គេ​ចិញ្ចឹម​មនុស្ស​ចាស់ តែ ប្រទេស​យើង​អាច​ខុសពី​គេ ដោយសារ​ប្រទេស​ជាតិ ទើប​ងើប​ពី​សង្គ្រាម ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី យើង​ក៏​បាន​បង្កើត​អោយមាន​ប្រាក់​សោធន​និវត្ត និង​បង្កើត​អោយ​មាន​សមាគម​ន​មនុស្ស​ចាស់​ដើម្បី​លើកទឹកចិត្ត បង្ហាញ​ពី​ការថែទាំ​ពួកគាត់​ដែរ​។​

​លោក ឃួ​ង ស្រេង  ក៏​បាន​សំណូមពរ​អោយ លោ​អុំ ពូ មីង ជា​មនុស្ស​ចាស់​ចូលរួម​អប់រំ​កូនចៅ​អោយ​គោរព​ច្បាប់​ចរាចរ​ទាំង​គ្នា ដោយសារ​តែ​ការគ្រោះថ្នាក់​នេះ​បាន​សម្លាប់​មនុស្ស​សាហាវ​ជាង​ជម្ងឺអេដស៏​ថែមទៀត ។ បើ​ជួយ​លើ​បញ្ហា​នេះ​បាន​មានន័យ​ថា អុំ ពូ មីង បាន​ជួយ​ក្នុង​គ្រួសារ​និង បាន​ជួយ​ដល់​រាជរដ្ឋាភិបាល​និង​សង្គមជាតិ​ថែម​ទៀត​។​
​លោក​ស្នើ​ដល់​មន្ទីរ សង្គម​ស៊ីវិល ក្រុមហ៊ុន​បន្ត​យកចិត្តទុកដាក់​ជាមួយ​មនុស្ស​ចាស់ ដោយ​ពួកគាត់​មានគុណ​បំណាច់​ចំពោះ​ជាតិ​មាតុភូមិ​។​

​លោក​ស្រីមុំ ចាន់​ដា​នី ប្រធាន​មន្ទីរ​សង្គមកិច្ច​អតីតយុទ្ធជន​និង​យុវនីតិសម្បទា​រាជធានី​ភ្នំពេញ បានអោយដឹងថា សង្គមកិច្ច​អតីតយុទ្ធជន​និង​យុវនីតិសម្បទា​រាជធានី​ភ្នំពេញ សហការ​ជាមួយ​ខណ្ឌ​ទាំង​១២ បាន​បង្កើត​និង​គ្រប់គ្រង សមាគមន​មនុស្ស​ចាស់ ដែល​មាន​សមាជិក សមាជិកា សរុប​ចំនួន​១៩៩៨០​នាក់ ។ សមាគមន​មនុស្ស​ចាស់​ដែល​បាន​បង្កើត​ហើយ បានធ្វើ​សកម្មភាព​យ៉ាងច្រើន ចូល​ទៅ​ក្នុុង​សង្គម ដោយ​បាន​បង្ករ​លក្ខណៈ​អោយ​បាន​ជួបជុំ​ពិភាក្សា ប្តូរ​យោបល់ ចែករំលែក​ព័ត៌មាន​អំពី​ស្ថានភាព​ផ្ទាល់ខ្លួន​និង សង្គម ការ​បង្កលក្ខណៈ​ចុះសួរសុខទុក្ខ​មនុស្ស​ចាស់​ដូចគ្នា សួរសុខទុក្ខ​ចាស់ជរា​មាន​ជម្ងឺ​និង​ទុក្ខ​លំបាក​ផ្សេងៗ ចូលរួម​សាមគ្គី ពិធីបុណ្យ​សាសនា​និង​ការចូល​ចែករំលែក​ទុក្ខ​ដល់​សមាជិក​ទទួលមរណៈភាព​។

​ក្នុងឱកាស​នោះ​ដែរ អភិបាល​រាជធានី​ភ្នំពេញ​ក៏​បាន នាំយក​អំណោយ របស់​សម្តេច​តេជោ​ហ៊ុនសែន មក​ចែក ជូន​មនុស្ស​ជាង​៥០០​នាក់​ក្នុង​ឱកាស​នេះ ដោយ​ក្នុង​ម្នាក់ ៗ ទទួលបាន​ថវិកា​ចំនូ​ន​៥​ម៉ឺន​រៀល​ផងដែរ ៕

 

d180111a1 d180111a4 d180111a5 d180111a3

Filed in: ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!