គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​
ការិយាល័យព័ត៌មាន ៖ ០៩០ ៣៣៣ ២៣២​ / ០១៣​ ៣៣៣​ ៤៨៧ ៕

ខណ្ឌទួលគោក​ចាប់ផ្តើម​ស្តា​លូ​ដោយឡែក​ខណ្ឌ​៣​ទៀត​មិន​ទាន់​ចាប់ផ្តើម​ទេ​ក្នុង​ថ្ងៃ​យុទ្ធនាការ​លើកដំបូង​នេះ​ទេ​

​ភ្នំពេញ​៖ ខណ្ឌ​ទួលគោក ចាប់ផ្តើម​អនុវត្ត​នៃ​ការស្តា​លូរ​ហើយ​នៅ​ថ្ងៃនេះ តែ​ដោយឡែក​ខណ្ឌ​ចំនួន​៣​ផ្សេង​ទៀត​ជា​ខណ្ឌ​ដែល​នៅ​ចំ​កណ្តាល​រាជធានី​ភ្នំពេញ មិនទាន់​ចាប់ផ្តើម​អនុវត្ត​ការស្តា​លូ​នោះទេ នៅ​ថ្ងៃ​យុទ្ធនាការ​ស្តា​លូ​ជា​លើកដំបូង​នេះ​។​

​នៅ​ថ្ងៃ​ទី​៩ ខែ​មករា​នេះ ក្នុង​ទឹកដី​ខណ្ឌ​ទួលគោក គឺ​មាន​មន្ត្រី​មន្ទីរ​សាធារណៈការ​និង​ដឹកជញ្ជូន រាជធានី​ភ្នំពេញ សហការ​ជា​មន្ត្រី​ខណ្ឌ ចាប់ផ្តើម​ស្តា​លូ  លោក ឯក ឃុន​ឌឿ​ន អភិបាល​ខណ្ឌ​ទួលគោក  បានអោយដឹងថា​៖ នៅ​ទឹកដី​ខណ្ឌទួលគោក​ថ្ងៃនេះ​គឺ​ចាប់ផ្តើម​ស្តា​លូ​នៅ​ផ្លូវ​ចំនួន​ពីរ​ខ្សែ គឺ​តាម​បណ្តោយ ផ្លូវ​កម្ពុជា​ក្រោម នឹង​ផ្លូវ​ផ្សារ​មាន់​អាំង ដោយ​អោយ​មន្ត្រី​ជំនាញ​ខណ្ឌ​ចុះ​សហការ​ជាមួយ​មន្ត្រី​ជំនាញ​ស្តា​លូ​របស់​មន្ទីរ​សាធារណៈការ​និង​ដឹកជញ្ជូន ។​

​លោក​បាន​បញ្ជាក់​អោយដឹងទៀតថា​៖ នៅ​ថ្ងៃស្អែក​ទី​១០ ខែ​មករា ឆ្នាំ​២០១៧ មន្ត្រី​របស់​ខណ្ឌ​ទួលគោក​ទាំងអស់ នឹង​ចុះ​តាម​គោលដៅ​ដែល​បាន​កំណត់​ដើម្បី​ធ្វើ​ការស្តា​លូ អោយ​បាន​រួចរាល់​មុន  រដូវវស្សា​មកដល់​។  លោក ឯក ឃុន​ឌឿ​ន មានប្រសាសន៍ថា  យុទ្ធនាការ​ស្តា​លូ​និង​ប្រឡាយ គឺ​អនុវត្ត​ទៅ​តាម​គម្រោង​ផែនការ​របស់ លោក អភិបាល​រាជធានី​ភ្នំពេញ ឃួ​ង ស្រេង បាន​ដាក់​ចេញ​កាលពីពេល​ថ្មីៗ​កន្លងទៅ​នេះ​ធ្វើ​យ៉ាងម៉េច​ដើម្បី​ដោះស្រាយ បញ្ហា​ទឹក​ដែល​កន្លងមក មានការ​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង ។​

​លោក កេ ប៊ុននាង ប្រធាន​ក្រុម​ទី​៤ ក្រុមការងារ​ស្តា​លូ នៃ​មន្ទីរ​សាធារណៈការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ អោយដឹងថា​៖ ថ្ងៃ​នេះ​មន្ត្រី​ជំនាញ​ធ្វើ​ការស្តា​លូ​ផ្លូវ​ចំនួន​២​ខ្សែ ក្នុង​ខណ្ឌ​ទួលគោក ដោយ​មាន​ផ្លូវ​កម្ពុជា​ក្រោម ចាប់​ពី​គល់ស្ពាន​៧​មករា ទៅដល់​ផ្លូវ​ព្រះមុន្នីវង្ស ចំណែក​ផ្លូវ​ទី​២ គឺ​ផ្លូវ​ផ្សារ​មាន់​អាំង ពី​ផ្លូវ​លេខ​៥៩៨ ទៅដល់ ផ្សារ​ទី​ខេ ។  លោក​បន្តថា​៖ ស្ថានភាព​លូ​បច្ចុប្បន្ន ឃើញថា នៅ​ចំណុច​ខ្លះ​មាន​ដី និង​កាក​សមណល់​ស្ទះ​ពេញ​លូ​តែម្តង និង​ច​ណុ​ច​ខ្លះទៀត គឺ​មាន​ដី​និង​កាក​សំណល់ ពាក់កណ្តាល​លូ​។​

​ទាក់ទិន​ទៅ​នឹង​ការស្តា​លូ​នេះ លោក​ថា គឺ​មាន​រថយន្ត​សំរាប់​ដឹក​កាកសំណល់​ចេញ​ដែរ ដោយ​យក​កាកសំណល់​ក្នុង​លូ ច្រកចូល​បាវ រួច​ដឹក​ចេញ គឺ​មិន​បាន​ដាក់​ដី ឬ​កាកសំណល់​នៅ​ក្បែរ​មាត់​លូ​ទេ​។

​យុទ្ធនាការ​ស្តា​លូ​នេះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ពី​ពេល​កន្លងទៅ​ថា រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ គឺ​ប្រគល់​ភារៈកិច្ច​ជូន​ទៅ​រដ្ឋបាល​ខណ្ឌ​ទាំង​៤​ខាងលើ ដោយ​អនុវត្ត​តាម​វិមជ្ជកា​ថ្នាក់ក្រោម​ជាតិ  គឺ​ប្រគល់​សិទ្ធិ និង​ប្រគល់​ថវិកា អោយ​ទៅ​ខណ្ឌ ប៉ុន្តែ​រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏​មិន​ប្រលែង​ដៃ​ចោល​នោះទេ គឺ​នៅ​តាមដាន​និង​ផ្តល់​បច្ចេកទេស ឬ​ថវិកា​បន្ថែម​ប្រសិនបើ​មាន​ការខ្វះខាត​។​

​លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណៈការ​នឹង​ដឹង​ជញ្ជូន រាជធានី​ភ្នំពេញ បានអោយដឹងថា ចំពោះ​ការស្តា​លូ​ជាង​៤៦០​គីឡូម៉ែត្រ​នេះ​សំរាប់​ខណ្ឌ​ទាំង​៤​នេះ គឺ​សរុប​មាន​ចំនួន​៦៤​ខ្សែ គឺ​ខណ្ឌដូនពេញ​មាន​ប្រវែង​២៤,៣៩០​ម៉ែត្រ​, ខណ្ឌ​ចំការមន​មាន​ប្រវែង​២៨,០៦៨​ម៉ែត្រ​, ខណ្ឌទួលគោក​មាន​ប្រវែង​២៨,៨១៩​ម៉ែត្រ និង​ខណ្ឌ​៧​មករា មាន​ប្រវែង​២០,៨១៤    ម៉ែត្រ​។​
លោក​បាន​បញ្ជាក់​អោយដឹងថា ចំពោះ​ការស្តា​លូ​ទាំង​៦៤​ខ្សែ​នេះ គឺ​ប្រើប្រាស់​មធ្យោបាយ​ស្តា​លូ គឺ​មាន​រថយន្ត​សំរាប់​បូមទឹក​ចំនួន​៤​គ្រឿ រថយន្ត​បាញ់​ទឹក​បំបែក​ដី​ភក់​ចំនួន​៤​គ្រឿង រថយន្ត​ដឹក​ដី​ចំនួន​៤​គ្រឿង និង​កម្មករ​ចំនួន​៥០​នាក់​។ ដោយ​ចាប់ផ្តើម​អនុវត្ត​ពី​ថ្ងៃ​ទី​៩ ខែ​មករា ឆ្នាំ​២០១៨​ខាងមុខ ដោយ​ប្រើ​រយៈពេល​៧​ខែ​អោយ​រួចរាល់​ទូទាំង​៤​ខណ្ឌ​៕

d180109a1 d180109a3 d180109a2

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!