គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​
ការិយាល័យព័ត៌មាន ៖ ០៩០ ៣៣៣ ២៣២​ / ០១៣​ ៣៣៣​ ៤៨៧ ៕

អាជ្ញាធរ​រាជធានី​ភ្នំពេញ អំពាវនាវ​នៅ​យប់​ថ្ងៃ​១០​មករា​នេះ នឹង​មាន​ការ​ចល័ត​យុទ្ធោបករណ៍​យោធា មួយ ចំនួន​ទៅ​កាន់​កោះ​ពេជ្រ ដើម្បី​តាំង​ពិ​ព័​រណ៏ សុំ​ប្រជា ពលរដ្ឋ​កុំ​មាន​ការភ្ញាក់ផ្អើល​

​ភ្នំពេញ​៖ សាលា​រាជធានី​ភ្នំពេញ បាន​ជូនដំណឹង​ថា នៅ​យប់​ថ្ងៃទី​១០ ខែ​មករា ឆ្នាំ​២០១៨​នេះ នឹង​មាន​ការ​ចល័ត​យុទ្ធោ បក​រណ៍ នៃ​កងយោធពល​ខេមរភូមិន្ទ​មួយចំនួន​ទៅ​កាន់​មជ្ឈមណ្ឌល​មណ្ឌល​កោះ​ពេជ្រ ដើម្បី​ដាក់​តាំងពិព័រណ៍ បង្ហាញ​ដល់​សាធារណជន ។ សាលា​រាជធានី​ភ្នំពេញ បាន​សុំ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​កុំ​មាន ការភ្ញាក់ផ្អើល​ចំពោះ​ការ​ចល័ត​យុទ្ធោបករណ៍​ទាំងអស់នោះ  ។

​ការ​ចល័ត​យុទ្ធោបករណ៍​ទាំងអស់នេះ គឺ​ដើម្បី​យក​ទៅ​តាំងពិព័រណ៍​ក្នុងឱកាស​ដែល​កងយោធពល​ខេមរភូមិន្ទ​រៀ ប​ចំ ការប្រកួត​កីឡា​កងយោធពល​ខេមរភូមិន្ទ​នា​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០១៨​នេះ​។​

​បើ​តាម​ការជូនដំណឹង​របស់​សាលា​រាជធានី​ភ្នំពេញ ការ​ចល័ត​យុទ្ធោបករណ៍​នេះ​ចែកចេញ​ជា​ពី​គោលដៅ​។ ក្នុងនោះ​មួយ​គោលដៅ នឹង​ធ្វើ​ចេញពី​កងពល​តូច​ថ្មើរជើង​លេខ​៧០ ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ កាត់​លើ​កំណាត់​ផ្លូវជាតិ លេខ​៣ ផ្លូវវេង​ស្រេង មហាវិថី​ម៉ៅ​សេទុង ឆ្ពោះ​មក​វិថី សម្តេច​សុធារស ហើយ​ឆ្លង​ទៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​។​
​ដោយឡែក​មួយ​គោលដៅ​ទៀត គឺ​ចល័ត​ចេញពី​ទីបញ្ជាការដ្ឋាន​កង​អង្គរក្ស នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល ដោយ​ឆ្លង កាត់​តាម​ផ្លូវជាតិ​លេខ​២១ កាត់​ផ្លូវ​ជាតិ​លេខ​២ ឆ្ពោះ​ទៅ​មហា វិថី​ព្រះ​នរោត្តម ហើយ​ឆ្ពោះទៅ​វិថី​សម្តេច​សុធា​រស រួច​បន្ត​ទៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​៕

 

d180109a6

Filed in: ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!