គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​
ការិយាល័យព័ត៌មាន ៖ ០៩០ ៣៣៣ ២៣២​ / ០១៣​ ៣៣៣​ ៤៨៧ ៕

មន្ត្រី​សិទ្ធិមនុស្ស​ជម្រុញ​ឱ្យ​តុលាការ​ចាត់ការ​ករណី​ឃាតកម្ម​លើ​លោក សួន ចាន់ ជាបន្ទាន់​

មន្ត្រី​សិទ្ធិមនុស្ស​ជម្រុញ​ឱ្យ​តុលាការ​ចាត់ការ​ករណី​ឃាតកម្ម​លើ​លោក សួន ចាន់ ជាបន្ទាន់​

​ខេត្ត​កំពង់ឆ្នាំង​ ៖ លោក សំ ចន្ទ​គា មន្ត្រី  ការពារ​សិទ្ធិមនុស្ស​អាដហុក ប្រចាំ​ខេត្ត​កំពង់ឆ្នាំង​បាន​មាន ប្រសាសន៍ថា នៅក្នុង​ករណី ឃាតក​សម្លាប់​លោក សួន  ចាន់ អ្នកយក​ព័ត៌មាន​អោយ កាសែត​“​មាគ៌ា​កម្ពុជា​” ខាង  អង្គការ​របស់​លោក​បាន​ដាក់​មេធាវី ហើយ​លោក​ស្នើឱ្យ  មេធាវី​ជម្រុញ​រឿង​នេះ​ឆាប់ ចប់ ។  ប៉ុន្តែ​ដោយ​ខាង​មេធាវី  អាដហុក​មាន​គ្នា​តិច​ហើយ  រឿង​ច្រើន​ផ្ទះ​គ្រប់​ទីកន្លែង   ទើប​មិន​ទាន់​បាន​មក​ជម្រុញ  រឿងនេះ ។​

​លោក សំ ចន្ទ​គា បាន បញ្ជាក់ថា​បើ​គេ​នៅតែ​ពន្យារ ពេល​នៅ​ក្នុង​ការចេញ​ដីកា  ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ  ទេ​ខាង​អង្គការ​អាដហុក​របស់ លោក​នឹង​ប្តឹង​ចៅក្រម ឬ​ព្រះ  រាជអាជ្ញា​ហ្នឹង ហើយ​ប្រសិន  បើ​នៅ​តែ​គ្មាន​ឆន្ទៈ​ស្វែងរក យុត្តិធម៌​ដល់​ជនរងគ្រោះ​នោះ​។​

​លោក​បន្ត​ទៀត​ថា សកម្ម ភាព​របស់​លោក សួន ចាន់  ដែល​យក​ព័ត៌មាន​អំពី​បទល្មើស នេសាទ​ផ្សាយ​នៅលើ​ទំព័រ  កាសែត​មិនមែន​មាន​ការ​ក្តៅ ក្រហាយ​តែ​ជនល្មើស​ប៉ុន្មាន នាក់​នោះ​ទេ គឺ​គ្រប់​ស្ថាប័ន​ក៏ មាន​ការក្តៅក្រហាយ​ដែរ  ព្រោះ​លោក សួន ចាន់ ទាត់ ឱ្យ​កំពុប​ឆ្នាំងបាយ​គេ​គេ​មាន ការ​ខឹងសម្បារ​អញ្ចឹង​ហើយ នៅក្នុង​ចំណាត់ការ​រឿង​ហ្នឹង  គេ​ធ្វើ​តាំងពី​ក្បាល​ដំបូង​មក  គេ​គ្មាន​ឆន្ទៈ​ក្នុង​ការចាប់​ជន ល្មើស​ទេ ។​    ​

​លោក សំ ចន្ទ​គា មាន  ប្រសាសន៍​បន្ត​ទៀត​ថា​ថ្ងៃ​មុន នេះ​លោក​បាន​ទៅដល់​ផ្ទះ​ក្រុម គ្រួសារ​ជនរងគ្រោះ ដោយ  សូម​អោយ​ក្រុមគ្រួសារ​ជន​រង  គ្រោះ​កុំ​អស់សង្ឃឹម ព្រោះ  រឿង​ឧក្រិដ្ឋ​មាន​រយៈពេល ២៥ ឆ្នាំ ។ នៅក្នុង​រយៈពេល ២៥ ឆ្នាំ គេ​មិន​អាចរ​ត់​ទៅ​ណា​ទេ យើង​ត្រូវ​ដឹងថា​ពេល  នេះ វា​ពិបាក​នៅក្នុង​ការរក​យុត្តិធម៌​ពិតមែន ប៉ុន្តែ​នៅពេល​ដែល​គណបក្ស​ប្រជាជន ដែល​បាត់​សម្លេងឆ្នោត កាន់តែ​ច្រើន​ទៅៗ គាត់​ចាប់ផ្តើម​កែទម្រង់​ប្រព័ន្ធ​តុលាការ​ប្រព័ន្ធ​យុត្តិធម៌​ទាំងអស់នោះ​ហើយ  ដើម្បី​រក្សា​ប្រជាប្រិយភាព របស់​គាត់​ឡើង​វិញ ។ អញ្ចឹង ហើយ​អាច​ពាក់កណ្តាល អាណត្តិ​ឬ​ចុង​អាណត្តិ​ចំណាត់  ការ​អាចធ្វើ​បាន បើ​អញ្ចឹងទេ  អាណត្តិ​ក្រោយ ក៏​មិន​ហួស ពេល​ដែរ ។ អាណត្តិ​ក្រោយ ក៏​អាច​ចាត់ការ​ជន​នោះ​បាន ដែរ​សូម​ក្រុមគ្រួសារ​ជន​គ្រោះ កុំ​អស់សង្ឃឹម​អី ។​

​លោក សំ ចន្ទ​គា បាន ថ្លែង​ថា​មាន​មតិ​ជាច្រើន​យល់ ឃើញ​ថា​សង្គម​ខ្មែរ​ជា​សង្គម ពុករលួយ​គេ​ឱ្យ​ក្រុមគ្រួសារ​រង គ្រោះ​ដើរ​រក​លុយ​យក​មក​ឱ្យ មន្ត្រី​តុលាការ​ឬ​មន្ត្រី​ពាក់ព័ន្ធ ផ្សេងទៀត ។ ប៉ុន្តែ​លោក​បាន ឃាត់​ថា អត់​ប្រយោជន៍​ទេ ឱ្យ​គេ​ចាត់ការ​តាម​នីតិវិធី​ទៅ ហើយ​នៅក្នុង​រយៈពេល ២៥ ឆ្នាំ បើ​ភាគី​ជនសង្ស័យ​សូក  ប៉ាន់​ទាល់តែ​រលាយខ្លួន​ក៏​កូន របស់​គេ​ហ្នឹង​ឥត​រួចខ្លួន​ដែរ ។

​លោក សំ ចន្ទ​គា បាន លើកឡើង​ទៀត​ថា ភាគី​ជន  រងគ្រោះ​និយាយថា​ប្រហែល ពួក​គាត់​អត់​លុយ​ហើយ​បាន  ជា​គេ​អត់​ចាត់ការ​រឿង​ហ្នឹង​។  លោក សំ ចន្ទ​គា បានឱ្យដឹង ថា កាល​ពី​ជនរងគ្រោះ​ដែល  គាត់​ចង្អុលមុខ​ជនល្មើស​ខាង ជនរងគ្រោះ​គាត់​ឱ្យ​លុយ ១០ ម៉ឺន​រៀល ទៅ​ប៉ូលិស​ដើម្បីឱ្យ  ចាក់​សាំង​ចាប់ខ្លួន​ជនល្មើស នោះ ។​

​ផ្ទុយទៅវិញ គេ​អត់​បាន ចាប់​ជនល្មើស​អត់​ចាត់ការ អ្វី​នោះ​ទេ លោក​បាន​ប្រាប់ ទៅ​ភាគី​ជន​រងគ្រោះ​ថា មិន ជា​រឿង​បញ្ហា​លុយកាក់​អី នោះទេ ។ បញ្ហា​នេះ​វា​ជំពាក់ ជំ​ពិន​ច្រើនណាស់​អញ្ចឹង​នៅ ពេល​រាជរដ្ឋាភិបាល​ចាប់ផ្តើម រៀបចំ​អនុវត្ត​ច្បាប់​ឱ្យ​មាន ប្រសិទ្ធភាព​ដើម្បី​ទាញយក  ប្រជាប្រិយភាព​ជនល្មើស នោះ​ប្រាកដ​ត្រូវបាន​ចាប់ខ្លួន យក​មក​ផ្តន្ទាទោស​ជាក់​ជា មិនខានឡើយ ។​

​សូមបញ្ជាក់​ថា អ្នកស្រី  ទៀង ថាវ ជា​ភរិយា​សព លោក សួន ចាន់ អ្នក​យក​ព័ត៌ មាន​កាសែត​មាគ៌ា​កម្ពុជា​បាន ដាក់​ពាក្យបណ្តឹង​ជា​ផ្លូវការ តាំងពី​ថ្ងៃ​ទី ០៥ ខែ​កុម្ភៈ ឆ្នាំ ២០១៤ មកម្ល៉េះ ប៉ុន្តែ​លោក  តុលាការ​ខេត្ត​កំពង់ឆ្នាំង​ហាក់ ដូចជា មាន​ចំណាត់ការ​យឺត  យ៉ាវ​បំផុត​ដែល​ជា​បច្ច័យ​មួយ ធ្វើ​ឱ្យ​អ្នកស្រី​និង​កូនៗ​ស្ថិតក្នុង ស្ថានភាព​ឯកោ​មែនទែន ។​

​គួរ​រំលឹក​ផងដែរ​ថា សព លោក សួន ចាន់ បាន​ត្រូវ  ក្រុម​ជនល្មើស​មាន​ឈ្មោះ យឹម នុន​, ឈ្មោះ យឹម ណាក់​, ឈ្មោះ រុំ រ៉ា និង ឈ្មោះ សាំង សេង​អៀង  បាន​ព្រួត​វាយ​ជនរងគ្រោះ ដោយ​ប្រើ​ដំបង​កាលពី​ថ្ងៃ​ទី  ៣១ ខែ​មករា ឆ្នាំ​២០១៤  វេលា​ម៉ោង ៧​យប់ នៅក្នុង  ភូមិ​ក្បាល​កន្លង់ ឃុំ​ពាម​ឆ្កោក   ស្រុក​ជល​គី​រី ខេត្ត​កំពង់ឆ្នាំង  ត្រូវបាន​ដឹក​មក​ព្យាបាល​នៅ មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា  សូ​វៀត​ហើយ​បាន​ស្លាប់​កាល ពី​ថ្ងៃ​ទី​២ ខែ​កុម្ភៈ ឆ្នាំ​២០១៤ ។​

​លោក សៀង សេង ចាង ហ្វាង​ការផ្សាយ​កាសែត​មាគ៌ា កម្ពុជា លោក​មាន​ការ​សោក ស្តាយ​យ៉ាងខ្លាំង​ចំពោះ​បុគ្គ​- លិក​ឈ្មោះ សួន ចាន់ ដែល បាន​បាត់បង់​ជីវិត​កាលពី​ចុង ខែ​មករា ឆ្នាំ​២០១៤ នេះ ព្រោះ​លោក សួន ចាន់ រង នូវ​ការ​វាយ​សម្លាប់​ពី​ក្រុម​ជន ប្រពឹត្ត​បទល្មើស​នេសាទ​មួយ ក្រុម​ដែល​មាន​គ្នា​ប្រមាណ ជាង ១០​នាក់ ការ​វាយ​សម្លាប់  ជា​រឿង​គំនុំ​នៅពេលដែល លោក សួន ចាន់ ចុះ​បំពេញ ភារកិច្ច​ចុះ​យក​ព័ត៌មាន​លោក  សួន ចាន់ តែងតែ​ថត​រូបភាព  និង​សកម្មភាព​ក្រុម​ជនល្មើស ប្រព្រឹត្ត​បទល្មើស​នេសាទ​នៅ ទីនោះ​យកមក​ចុះផ្សាយ​ធ្វើឱ្យ ប៉ះពាល់​ដល់​សកម្មភាព​ពួកគេ ដែល​កំពុង​ប្រព្រឹត្ត​ធ្វើ​ឱ្យ​បាត់ បង់​ផលប្រយោជន៍​ពួកគេ ។​

​លោក សៀង សេង សូម ស្នើ​យ៉ាង​ទទូច​សុំ​ឱ្យ​តុលាការ សាលាដំបូង​ខេត្តកំពង់ឆ្នាំង   ពន្លឿន​ឱ្យ​ឆាប់​ក្នុង​សំណុំរឿង  លោក សួន ចាន់ អ្នក​យក​ព័ត៌ មាន​ឱ្យ​កាសែត​មាគ៌ា​កម្ពុជា  ឱ្យបាន​ឆាប់ ដើម្បី​អោយ​ក្រុម  គ្រួសារ​នៃ​សព ឬ​ព្រលឹង​សព លោក សួន ចាន់ ទទួលបាន ភាពយុត្តិធម៌​ផង  ៕

 2014_01_31f (4a)_320

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, សិទ្ធិមនុស្ស