គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​
ការិយាល័យព័ត៌មាន ៖ ០៩០ ៣៣៣ ២៣២​ / ០១៣​ ៣៣៣​ ៤៨៧ ៕

លោក​ជំទាវ យីងឡាក់ ទទួល​ការងារ​បន្ថែម​​ជា​រដ្ឋ​មន្ត្រី​ការពារ​ប្រទេស​របស់ថៃ

យោងតាមប្រភពព័ត៌មានបរទេស បានឲ្យដឹងថា លោក ស្រី យីងឡាក់ ត្រូវបានតែង​តាំងជា​រដ្ឋមន្ត្រីការពារប្រទេសនៃប្រទេសថៃបន្ថែមទៀត  ។
នៅក្នុងជួរគណៈរដ្ឋមន្ត្រីថ្មីមួយ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ លោក ស្រី យីងឡាក់ ដែលនៅតែបន្ត​ឋានៈរបស់លោកជំទាវជាប្រមុខរដ្ឋាភិបាលដឹកនាំដោយគណបក្ស ភឿថៃ ត្រូវបានតែងតាំងជារដ្ឋមន្ត្រីការពារប្រទេស បន្ថែម ដោយមានការ​អនុម័តយល់​ព្រមពី​ព្រះ​មហាក្សត្រ ភូមិពល អាឌុល យ៉ាតេជ (Bhumobol Adulyadej) ផងដែរ ។
នាយករដ្ឋមន្ត្រីថៃលោកជំទាវ យីងឡាក់ ស៊ីណាវ៉ាត្រា (Yingluck Shina watra) នៅពេល​ជាមួយគ្នានេះដែរ បានក្លាយទៅ​ជារដ្ឋ​មន្ត្រី​ការពារប្រទេសភេទស្រីលើកដំបូង​របស់ប្រទេស ដែលសមាជិកនាយទាហានជាន់ខ្ពស់ទាំងអស់់ស្ថិតនៅក្រោមអំណាចនោះ ។លោកជំទាវបានជំនួស លោក ស៊ូកាំពល ស៊ូវ៉ាណាទូត (Sukampol Suwanatut) ។ក្រៅពីនេះ ឧត្តមសេនីយ៍ចូលនិវត្តន៍មួយរូបគឺ ឧត្តមសេនីយ៍ យុត្ថាសាក់ សាស៊ីប្រាប៉ា (Yutthasak Sasiprapa) ត្រូវបានតែងតាំង​ជា​អនុ​រដ្ឋមន្ត្រីការពារប្រទេស​ដែលគេរំពឹងថា​នឹងជួយ លោកជំទាវនាយករដ្ឋមន្ត្រីនូវ កិច្ចការយោធាដែល​មានការផ្លាស់ប្តូរ​មានចាប់ពី​ការ​ទទួលបាននូវប្រព័ន្ធ គ្រឿងសញ្វវុធ និងអាវុធធុនធ្ងន់សម្រាប់​យោធាទៅដល់ការរៀបចំ​នូវយុទ្ធសាស្ត្រការពារ ជាតិ ។លោកជំទាវ យីងឡាក់ក្នុងសមត្ថភាពរបស់លោកជំទាវ ជារដ្ឋមន្ត្រីការពារប្រទេស នៅពេលជាមួយគ្នា​នោះដែរ តាមតួនាទីនឹង​ជា​ប្រ​ធាន​ក្រុមប្រឹក្សាការពារ​ដែលគេ​បាន​គ្រោងកោះប្រជុំ ប្រចាំខែ និងដែលទទួលខុសត្រូវដោយផ្ទាល់ការរុះរើពួក មេបញ្ជាការយោធា​ប្រចាំ​ឆ្នាំ ។

វានឹងផ្តល់ឲ្យលោកជំទាវ នូវឥទ្ធិពលថែមទៀតលើកងយោធា ដែលមានអំណាច ដែលបានបណ្តេញបងប្រុសរបស់​លោកជំទាវ គឺ​អតីត​នាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ក្នុងរដ្ឋប្រហារមួយ ក្នុងឆ្នាំ២០០៦ ៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment