គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​
ការិយាល័យព័ត៌មាន ៖ ០៩០ ៣៣៣ ២៣២​ / ០១៣​ ៣៣៣​ ៤៨៧ ៕

បង្ក្រាប​ទីតាំង​ជល់មាន់​ឃាត់ខ្លួន​មនុស្ស​ចំនួន ៦ នាក់ អប់រំ រីឯ​ម្ចាស់សង្វៀន​ម៉ូតូ ១៧ គ្រឿង និងសម្ភារៈបញ្ជូន​ទៅ​តុលាការ

បាត់ដំបង ៖ ទីតាំងជល់​មាន់​មួយ​កន្លែង​ដែ​ល ​មាន​អ្នកចូល​​រួម ​​លេងកុះករ​​ ត្រូវបា​ន​កម្លាំងសមត្ថ​កិច្ច​នគរបាល នៃស្នង​ការដ្ឋាន​នគរបាល​​ខេត្ត​បាត់ដំបង​ចុះ​បង្ក្រាប ​​ឃាត់ខ្លួន​​បាន​មនុស្ស​ចំនួន ៧ នាក់ ម៉ូតូ ១៧ គ្រឿង និងសម្ភារៈមាន់ជលមួយចំនួន  ។

សកម្មភាពចុះបង្រ្កាបនេះ បានធ្វើឡើង កាលពីម៉ោង ២ រសៀលថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០១៤ ត្រង់ចំណុចភូមិព្រៃធំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង បន្ទាប់ពីសមត្ថកិច្ច​​ទទួលបានសេចក្តីរាយការណ៍​រួចមក ។

បុរសទាំង ៧ រូប ត្រូវបានឃាត់ខ្លួន រហូតដល់ព្រឹក​ថ្ងៃទី ១៥ ខែមករា ឆ្នាំ២០១៤ មនុស្ស ៦ នាក់ត្រូវបានអប់រំ ហើយដោះលែងឲ្យ​ត្រឡប់ទៅផ្ទះវិញ រីឯម្ចាស់សង្វៀន ត្រូវបាន​កសាង​សំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការតាមនិតិវិធី ។

បុរសចំនួន ៧ នាក់ដែល​ឃាត់ខ្លួន​ទី១ ឈ្មោះ យ៉ែម ថៃមុន្នី អាយុ ៥៣ ឆ្នាំ​ជាម្ចាស់សង្វៀន​​មានទីលំនៅ​ភូមិកើតហេតុ​។​ទី២ ឈ្មោះ ជាន ស្រេង  អាយុ៤១ឆ្នាំរស់ នៅភូមិផ្សារព្រំឃុំស្ទឹងកាច់​ស្រុកសាលា​ក្រៅខេត្តប៉ៃលិន។ ទី៣ឈ្មោះ​យានហ៊ាប​អាយុ​៥២​ឆ្នាំរស់នៅភូមិចំការអូរឃុំកន្ទឺ២ស្រុកបាណន់ ខេត្តបាត់ដំបង ។ ទី៤ ឈ្មោះ ជយ ជឿន អាយុ ៣៣ ឆ្នាំ រស់នៅភូមិធ្ង័រឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង ។ ទី ៥ ឈ្មោះ ឡេង ប្រុស អាយុ ៤៨ ឆ្នាំ ទី៦ ឈ្មោះ ឃន ខា អាយុ ៥០ ឆ្នាំទី ៧ ឈ្មោះ អ៊ឹម ពៅ អាយុ ៤៣ ឆ្នាំអ្នកទី ៥ ទី ៦ ទី ៧ រស់នៅភូមិព្រៃធំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង ។

វត្ថុតាងដែលដកហូត មានឆ្នាំងដាំទឹកស្ពង់មាន់ចំនួន ១ សង្វៀនជល់ ១ សត្វមាន់ចំនួន ២ ក្បាល ម៉ូតូចំនួន ១៧ គ្រឿង។

នគរបាលព្រហ្មទណ្ឌកំរិតស្រាលបានបញ្ជាក់ថា ក្រោយពីធ្វើកំណត់ហេតុសាកសួរ និងអប់រំ​បានអនុញ្ញាត អោយមនុស្សចំនួន ៦ នាក់ វិលត្រឡប់ទៅផ្ទះវិញ ចំណែក យ៉ែម ថៃមុន្នី ជាម្ចាស់សង្វៀន បានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ​ចាត់ការ​តាមនិតិវិធី ៕
ភារម្យ

2014_01_15b (1) 2014_01_15b (2)

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment