ថ្មីៗនេះលោក ជា ហ៊ាន ប្រធានអង្គការប្រឆាំងអំពើពុករលួយ ទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ និងការពារសិទ្ធិពលរដ្ឋ បានថ្លែងកាលពីល្ងាចម្សិលមិញថា ក្រោយពេលរូបលោកស៊ើបអង្កេតលើសំណុំរឿងឧក្រិដ្ឋ កម្មព្រៃឈើ នៅដើមខែកុម្ភៈ ឆ្នាំ ២០១៤ នេះចប់ លោកនិងដាក់សំណើមួយទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីឱ្យចាត់វិធានការចំពោះឧកញ៉ាធំៗ ដែលកាប់បំផ្លាញព្រៃឈើនៅក្នុងប្រទេសកម្ពុជា ។ ហើយនិងដាក់សំណើ មួយទៀត ទៅស្ថាប័នអង្គភាពប្រឆាំងអំពើពុករលួយដើម្បីឱ្យចាត់ ការស៊ើបអង្កេតទៅលើមន្ត្រីជំនាញរដ្ឋបាលព្រៃ ឈើ និងមន្ត្រីឧទ្យានុរក្សបរិស្ថាន និងស្ថាប័នមួយចំនួនទៀត ដែលមានតួនាទីពាក់ព័ន្ធការការពារព្រៃឈើ ហើយបណ្តោយឱ្យមានការកាប់បំផ្លាញព្រៃឈើយ៉ាងរង្គាលនៅទូទាំងប្រទេសកម្ពុជា ។
លោក ជា ហ៊ាន បានបន្តទៀតថា ឥឡូវនេះបញ្ជីឈ្មោះ អ្នកពាក់ព័ន្ធនឹងអំពើពុករលួយក្នុងការកាប់បំផ្លាញ ព្រៃឈើទាំងនោះ គឺមានអស់ហើយដែរ ក៏ប៉ុន្តែរូបលោករងចាំមើលរដ្ឋាភិបាលកម្ពុជាសិនថា តើមានឆន្ទៈពិតប្រាកដ ក្នុងការកំណែទម្រង់ចាត់វិធានការ បង្ក្រាបឬទេ ។
ជាក់ស្តែងបទល្មើសព្រៃឈើកើតឡើងទាំងនោះដូចជា នៅក្នុងខេត្តកោះកុង កំពង់ស្ពឺ កំពត ព្រះសីហនុ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ឧត្តរមានជ័យ ព្រះវិហារ សៀមរាប កំពង់ធំ ក្រចេះ មណ្ឌលគីរី ស្ទឹងត្រែង ខេត្តរតនៈគីរី កំពុងតែកាប់បំផ្លាញព្រៃឈើយ៉ាងសកម្មបំផុតហើយដែលខាងក្រោមនេះ គឺជាសំណើដាក់ជូនទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ៕