គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​
ការិយាល័យព័ត៌មាន ៖ ០៩០ ៣៣៣ ២៣២​ / ០១៣​ ៣៣៣​ ៤៨៧ ៕

ផ្ទុះ​អាវុធ​ស្លាប់មន្រ្តី​នគរបាល​ម្នាក់ ពេល​ទៅការ​ពារ​ពិធី​ឡើង​ផ្ទះ​

កាលថ្ងៃទី០៥ ខែមករា ឆ្នាំ ២០១៤ វេលាម៉ោង២២:៣០នាទី នៅផ្ទះរបស់ប្រជាពលរដ្ឋឈ្មោះ សាត នៅ ភូមិស្រម៉ ឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តកំពុងចាម កើតមានករណីផ្ទុះអាវុធ បណ្តាលឲ្យបុរសមន្រ្តីនគរបាលម្នាក់ស្លាប់ ដោយត្រូវគ្រាប់ចំនួន ១ គ្រាប់ ធ្លាយចេញ ៤ កន្លែង ។

សេចក្តីរាយការណ៍បានឲ្យដឹងថា នៅម៉ោងប្រមាណជា ៩ យប់ ឈ្មោះ ជា បូរិទ្ធ ជាមន្រ្តីនគរបាលប៉ុស្តិ៍ទឹកជ្រៅ បានជិះម៉ូតូវីវា ឌុបឈ្មោះ ឯល សារិន ជាមន្រ្តីប៉ុស្តិដូចគ្នា ទៅការពារសន្តិសុខ ពិធីឡើងផ្ទះ នៅកន្លែងកើតហេតុ ។ នៅតាមផ្លូវឈ្មោះ ជា បូរិទ្ធ បានឲ្យឈ្មោះ ឯល សារិន បញ្ចូល គ្រាប់កាំភ្លើងទុក រួចធ្វើតំណើរទៅកន្លែងពិធីនោះ ។

ពេលទៅដល់កន្លែងកើតហេតុ មានក្មេងស្ទាវជាច្រើនកំពុងរាំធុងបាស់ ពេលនោះឈ្មោះ ជា បូរិទ្ធ បានឈប់ម៉ូតូ ចំណែកឈ្មោះ ឯល សារិន ដែលអង្គុយពីក្រោយ ស្ពាយកាំភ្លើងអាកា ចុះពីលើម៉ូតូ ស្រាប់តែលឺសំលេងផ្ទុះ ១ គ្រាប់ បណ្តាលឲ្យត្រូវខ្លួនឯង (ឯល សារិន) បណ្តាលឲ្យស្លាប់ ពេលបញ្ចូនដល់មន្ទីរពេទ្យបង្អែក  ស្រុកតំបែរ ។

តាមការធ្វើកោសល្យវិច្ចយ័ របស់មន្រ្តីបច្ចេកទេស ឃើញថា ជនរងគ្រោះឈ្នោះ ឯល សារិន ត្រូវរបួស ៤ កន្លែង កែងដៃស្តាំ ធ្លាយមកដើមដៃស្តាំ ហើយធ្លាយទៅក្រោមដោះខាងស្តាំ រួចធ្លាយទៅខាងខ្នង ប្រឡោះឆ្អឹងខ្នងខាងឆ្វេង។

សមត្ថកិច្ចបានធ្វើការសន្និដ្ឋានថា ករណីនេះជាការរាកៃកាំភ្លើងខ្លួនឯង គឺខ្សែកាំភ្លើងទាក់ នឹងកាងម៉ូតូ ។

ដោយឡែក ភរិយាជនរងគ្រោះ នឹងក្រុមគ្រួសារបានអះអាងថា ប្តីរបស់គាត់ គឺជាការលួចបាញ់របស់ជនមិនស្គាល់មុខ ៕

20140111c-1

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment