គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​
ការិយាល័យព័ត៌មាន ៖ ០៩០ ៣៣៣ ២៣២​ / ០១៣​ ៣៣៣​ ៤៨៧ ៕

ខឹងសុំខ្ចីលុយមិនឲ្យ រករឿង​ដេញ​​កាប់ស្រ្តី​ម្នាក់​ជា​ច្រើន​កាំបិត ស្លាប់​ក្នុង​ថ្លុក​ឈាម

ខេត្តបាត់ដំបង ៖ បុរសម្នាក់​ស្រវឹង​ទឹក​ត្នោតជូ និងស្រា រករឿង​អ្នក​ជិត​ខាង​ទាំងព្រឹក ហើយយក​កាំបិតខ្វែវ ចូលផ្ទះ ដេញកាប់​ស្រ្តីម្នាក់ជាច្រើនកាំបិត ស្លាប់ក្នុងថ្លុកឈាម ។

ហេតុការណ៍នេះ កាលពីវេលាម៉ោង ១០ និង ៥០ នាទីព្រឹក ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៤ នៅចំណុចក្រុមទី ៧ ផ្លូវចូលវត្ត​ជណ្តើរ​ស្វាភូមិថ្មគោល ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង ។ ចំណែកបុរសសង្ស័យ ក្រោយពីទទួលព័ត៌មាន កំលាំង​នគរ​បាល សហការអាវុធហត្ថស្រុក ចុះឃាត់ខ្លួននៅក្បែរកន្លែងកើតហេតុ ។

លោក ហៀង ប៊ុនថា អធិការរង ស្រុកថ្មគោល បានអោយដឹងថា បុរសសង្ស័យជាឃាតក មានឈ្មោះ អ៊ុំ សោម អាយុ ៣៦ ឆ្នាំ មុខរបរមិនប្រាកដ មានទីលំនៅទល់មុខផ្ទះជនរងគ្រោះ ក្នុងភូមិកើតហេតុ ។ វត្ថុតាងមានកាំបិតខ្វែវដងឈើចំនួន ១ ប្រវែង ៦ តឹក ។ ចំណែកស្ត្រីរងគ្រោះ មានឈ្មោះ សៀន លីណា អាយុ ៤៣ ឆ្នាំ របួសចំក្បាល ១ កាំបិត កញ្ជឹកដាច់ដល់ឆ្អឹង ១ កាំបិត ដៃស្តាំ ១ កាំបិត ត្រចៀកស្តាំ ១ កាំបិតដាច់ត្រចៀក ។ ស្រ្តីរងគ្រោះ មានប្តីឈ្មោះ ទី វុឌ្ឍារី អាយុ ៤៥ ឆ្នាំ និងមានកូនប្រុសស្រី ២ នាក់អាយុជាង ១០ ឆ្នាំ ស្នាក់នៅក្នុងភូមិកើតហេតុជាមួយគ្នា ។

សាច់ញាតិជនសង្ស័យត្រូវបងប្អូនជីដូនមួយ បានប្រាប់សមត្ថកិច្ចថា បុរសសង្ស័យ ជាឃាតក មានឈ្មោះ អ៊ុំ សោម បានផឹក​ស្រា​ស និងទឹកត្នោតជូ តាំងពីម៉ោង ៨ ព្រឹក លុះដល់វេលាកើតហេតុ មិនដឹងជាមានរឿងអ្វីឬទៅខ្ចីប្រាក់ជនរងគ្រោះមិនបាន ទើបដេញកាប់សម្លាប់គាត់ រហូតដល់ស្លាប់បែបនេះ។

តាមប្រភពអ្នជិតខាងបានអោយដឹងថា មុនពេលកើតហេតុ កូនៗស្រីរងគ្រោះ ចេញទៅរៀនអស់ ហើយប្តីស្រ្តីរងគ្រោះ និងអ្នក​ក្នុងភូមិចេញទៅស៊ីការគេបាត់អស់ ក្រោយមកក៏ឭក៏ទទួលដំណឹងថា មានឃាតកម្មកើតឡើងតែម្តង។

លោក ហៀង ប៊ុនថា អធិការរង បានបញ្ជាក់ថា ករណីឃាតកម្មនេះ តាមការសន្និដ្ឋាន ជនសង្ស័យស្រវឹង​ទៅរកជនរង​គ្រោះ​ពេល​ប្តីមិននៅ ក្រោយមកនាងរត់ចេញក្រៅផ្ទះ កាប់ចំដៃស្តាំ រួចតាមកាប់ដាច់ស្លឹកត្រចៀកដួលផ្កាប់មុខទទៀត កាប់ពុះ​ចំ​ក្បាល​និង​កាប់កតែម្តង ។ ចំណែកជនសង្ស័យ ជាឃាតករមានឈ្មោះ អ៊ុំ សោម និងវត្ថុតាងសមត្ថកិច្ច កំពុងសាកសួរ​កសាង​សំណុំ​រឿង បញ្ជូនទៅកាន់តុលាការ ចាត់ការតាមនិតិវិធី ៕

សហការី

20140111 (1) 20140111 20140111 (3) 20140111 (2)

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment