គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​
ការិយាល័យព័ត៌មាន ៖ ០៩០ ៣៣៣ ២៣២​ / ០១៣​ ៣៣៣​ ៤៨៧ ៕

ក្រសួង​មហាផ្ទៃ នឹង​ផ្លាស់ប្តូរ​អត្តសញ្ញាណ​ប័ណ្ណថ្មី​បែប​អេឡិច​ត្រូូនិច ជំហានទី២

ក្នុងវេទិកាពិភាក្សារបស់រដ្ឋាភិបាលលើកទី១០ ស្តីអំពីអត្តសញ្ញាណអេឡិចត្រូនិច នៅថ្ងៃទី១១ ខែធ្នូនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ថ្លែងថា ក្រសួងមហាផ្ទៃ នឹងផ្លាស់ប្តូរអត្តសញ្ញាណប័ណ្ណថ្មីបែបអេឡិចត្រូនិច ដល់ប្រជាពលរដ្ឋខ្មែរ​ចំនួន៥លាន​៥​សែននាក់ នៅដើមឆ្នាំ២០១៤ ដើម្បីឲ្យប្រព័ន្ធគ្រប់គ្រងមានសុវត្ថិភាព និងត្រឹមត្រូវ ។

លោកបានបញ្ជាក់ថា ៖ ការចុះបញ្ជីប្រជាជន និងការធ្វើអត្តសញ្ញាណផ្សេងៗ ដោយគ្មានប្រព័ន្ធគ្រប់គ្រងច្បាស់លាស់ បានធ្វើ​ឲ្យមានផលវិបាកដល់កម្ពុជា និងបណ្តាប្រទេសមួយចំនួន ក្នុងការគ្រប់គ្រងលំហូរប្រជាជន ការធ្វើចរាចរ និងមធ្យោបាយ​ដឹក​ជញ្ជូនគ្រប់ប្រភេទ។ លោកបន្តថា កង្វះខាតសមត្ថភាព ក្នុងការគ្រប់គ្រងទិន្នន័យទាំងនេះ បានបង្កជាបញ្ហាប្រឈម​ក្នុងវិស័យ​សន្តិសុខ​ក្នុងតំបន់ និងលើសកលលោក ដែលរួមមានការធ្វើអន្តោប្រវេសន៍ខុសច្បាប់ ការជួញដូរមនុស្សខុសច្បាប់ អំពើ​ភេរវកម្ម ការជួញដូរគ្រឿងញៀន និងការដឹកជញ្ជូនទំនិញគេចពន្ធជាដើម ដែលបានកំពុងជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ច សន្តិសុខក្នុងតំបន់។

លោក សន ជ័យ អ្នកសម្របសម្រួលនៃបណ្តាញរួបរួម ដើម្បីគណនេយ្យភាពសង្គម នៅអាស៊ីបូព៌ា និង​ប៉ាស៊ីហ្វិក ប្រចាំកម្ពុជា ចាត់ទុក​ការផ្តល់​អត្តសញ្ញាណ​ប័ណ្ណ​គ្រប់គ្រង​ដោយប្រព័ន្ធ​អេឡិចត្រូនិច (EID Card) គឺជាជំហាន​វិជ្ជមាន​មួយ តែ​លោក បារម្ភថា ដំណើរ​ការនេះអាចជួបប្រទះបញ្ហាប្រឈម ដោយសារឯកសារអត្តសញ្ញាណរបស់ពលរដ្ឋកម្ពុជា នៅមានភាពស្មុគស្មាញច្រើន ហើយ​ក្នុងនោះ មានជនអន្តោប្រវេសន៍ខុសច្បាប់ផងដែរ។

តាមសេចក្តីរាយការណ៍បានឲ្យដឹងថា រហូតមកទល់ពេលនេះ ក្រសួងមហាផ្ទៃ បាន​ផ្តល់​នូវ​អត្តសញ្ញាណ​ប័ណ្ណ​អេឡិច​ត្រូនិក​ដល់​ប្រជាពលរដ្ឋចំនួន ២លាន២សែននាក់ ក្នុងជំហានទី១ ហើយកំពុងបន្តក្នុងជំហានទី២ ផ្លាស់ប្តូរអត្ត​សញ្ញាណប័ណ្ណ​ដល់​ប្រជា​ពលរដ្ឋ​៥​លាន​៥​សែននាក់ ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment