គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​
ការិយាល័យព័ត៌មាន ៖ ០៩០ ៣៣៣ ២៣២​ / ០១៣​ ៣៣៣​ ៤៨៧ ៕

បទល្មើស​នេសាទ​ដោយ​ប្រើ​ឧបករណ៏​​ប្រភេទ​ឆ្នុក​និង​ជន (ចវរ) កំពុង​​កើតមាន​យ៉ាង​អនា​ធិបតេយ្យ​​​នៅ​​បឹង​ទន្លេសាប

បច្ចុប្បន្នឧបករណ៏នេសាទ ប្រភេទឆ្នុកនិង ប្រភេទជនគ្រប់ប្រភេទ បាននឹងកំពុងកើត មានយ៉ាងអនាធិបតេយ្យនៅផ្ទៃទឹកបឹង ទន្លេសាទ ខណៈសមត្ថកិច្ចជំនាញ រដ្ឋបាលជលផល និង សមត្ថកិច្ចពាក់ព័ន្ឋ មួយចំនួនមិនអើពើ និងចុះបង្ក្រាប សង្ស័យថា ថ្នូរនឹងការទទួលយកប្រាក់ពីអ្នកនេសាទទាំងនោះទៅវិញ ។

ប្រជានេសាទ គ្រួសារបានរាយការណ៍អោយដឹងថា ជារៀងរាល់យប់គេសង្កេតឃើញមានក្រុមអ្នកនេសាទ ដែលប្រើឧបករណ៏ឆ្នុក បាននាំគ្នាបញ្ចេញសកម្មភាព ដាក់ឆ្នុកចាប់ត្រីនុយ ពង្រាយគ្នារាប់រយកន្លែងពាសពេញផ្ទៃបឹងទន្លេសាប ដោយប្រើភ្លើងអគ្គិសនីព្រោងព្រាត មើលទៅដូចជាភ្លើងទី ក្រុងបណ្តែតនៅលើផ្ទៃទឹកទន្លេសាប ។ ពួកគាត់បញ្ជាក់ថា ការដាក់ភ្លើងអគ្គីសនីនេះ គឺដើម្បីទាក់ទាញសត្វល្អិតមក និងធ្លាក់ទៅក្នុងទឹក ក្លាយជាចំណីត្រី និងទាក់ទាញត្រីអោយចូលក្នុងឆ្នុក ពេលលើកចាប់ត្រីម្តងៗ បានរាប់រយគីឡូ ក្រាមក្នុង ១ ឆ្នុកៗ ដែលក្នុង១យប់ គេអាចចាប់ត្រីបានជាច្រើនតោន ។

សេចក្តីរាយការណ៍ដោយឡែក បានឲ្យដឹងថា ទូកជនរាប់សិបគ្រឿង ប្រើកម្លាំងម៉ាស៊ីនរុញច្រាន ចាប់យកត្រីស្ទើរពាសពេញបឹងទន្លេសាប  ។ ហើយសកម្មភាពខាងលើ កើតមាននៅតំបន់ដូចជា បាឡត ពាមបាង ដូនស្តើង  ស្ថិតក្នុងស្រុកស្ទោង ក្នុងខេត្តកំពង់ធំ និង មានឈ្មួញធំប្រមូលត្រីទាំងនេះ យកទៅលក់នៅផ្សារជើងកំពង់ឆ្នុកទ្រូ ក្នុងទឹកដីខេត្តកំពង់ឆ្នាំង ។

តាមការអះអាងពីអ្នករកស៊ីរបរនេសាទដោយប្រើឧបករណ៍ឆ្នុកនេះថា មានអ្នករត់ការបង់លុយអោយសមត្ថកិច្ចពាក់ព័ន្ធ ពិសេសជំនាញជលផល ក្នុង១កន្លែងៗរាប់លានរៀលដែលត្រូវគេស្គាល់ឈ្មោះ ចែ ស្កា នៅបាឡត រត់ការអោយម្ចាស់ឆ្នុកចំនួនជាង ៦០ កន្លែង និងរាប់សិបកន្លែងទៀត មិនទាន់ស្គាល់ឈ្មោះអស់នៅឡើយ។

ត្រីនុយក្នុងមួយតោនគេទិញតម្លៃពី១លាន៥០ម៉ឺ នឡើងទៅ និងមានឈ្មោះ ហាយ ជាមេឈ្មួញធំម្នាក់នៅភូមិថ្មី សង្កាត់ព្រែកព្នៅ ខណ្ឌសែនសុខរាជធានីភ្នំពេញជាអ្នកប្រមូលទិញត្រីនុយ យកទៅចែកចាយអោយអ្នកចិញ្ចឹមត្រីឆ្តោរ និងត្រីរ៉ស់ នៅព្រែកព្នៅ និងកន្លែងផ្សេងៗជាច្រើនទៀត ។

សេចក្តីរាយការណ៍បានបញ្ជាក់អះអាងថា ការធ្វើនេសាទបានយ៉ាងគគ្រឹកគគ្រេងខាងលើ ក៍ដោយសារពួកគេបានចំណាយលុយបានយ៉ាងច្រើនផងដែរ ដោយក្នុងមួយឆ្នុកៗចំណាយ១ រយដុល្លាអាមេរិកសម្រាប់មួយជំនាញ ។

មិនដឹងថា អស់លោកបានចំណែកដូចគេថាមែនឬអត់ទេ បានជាអស់លោកសមត្ថកិច្ចជំនាញគ្រប់ផ្នែក ត្រជាក់ល្ហឹមយ៉ាងដូច្នេះ ។ ជាសំណូមពររបស់ពលរដ្ឋ សូមសំណូមពរទៅលោកធំៗថ្នាក់លើ ដែលគេឃើញមាន សមត្ថកិច្ចជលផល ប៉ូលិសសេដ្ឋកិច្ច មេត្តាជ្រាប និងចាត់វិធានការបង្រ្កាបឲ្យមានប្រសិទ្ធភាពផង ៕

2013_11_26b1

Filed in: ព័ត៌មានជាតិ, ព័ត៌មាន​តាមដានសង្គម, ព័ត៌មានថ្មី, ស្រាវជ្រាវ និង សង្គម

Leave a Reply

Submit Comment