គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​
ការិយាល័យព័ត៌មាន ៖ ០៩០ ៣៣៣ ២៣២​ / ០១៣​ ៣៣៣​ ៤៨៧ ៕

ចាប់ម៉ូតូ​គេច​ពន្ធ ៩ គ្រឿង រួចដោះ​លែង​វិញ សង្ស័យ​ចរចា​ត្រូវ​គ្នា

កោះកុង ៖ ម៉ូតូគេចពន្ធ ៩ គ្រឿង ដែលក្រុមឈ្មួញនាំចូលពីប្រទេស ថៃតាម ច្រក ចាំយាម ត្រូវបានដោះលែងទៅវិញស្ងាត់ៗ ក្រោយរយៈពេលប៉ុន្មានម៉ោងក្រោយមក ដែលករណីនេះ ត្រូវបានគេសង្ស័យថា មានការត្រូវរ៉ូវគ្នាស្ងាត់ ។

តាមប្រភពរាយការណ៍ ឱ្យដឹងថា កាលពី វេលាម៉ោង១១យប់ថ្ងៃទី១៣ ខែវិច្ឆិកា ក្រុមគយចល័តប៉ាក់ខ្លង ខេត្តកោះកុងបានចាប់ម៉ូតូគេចពន្ធ ៩គ្រឿង ។

សេចក្តីរាយការណ៍បានឱ្យដឹងទៀតថា ការចាប់ម៉ូតូគេចពន្ធឆ្លងដែន នោះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស ២ នាក់ និង រថយន្ត ម៉ាកហ៊ីយ៉ាន់ដាយ១ គ្រឿងពាក់ស្លាកលេខព្រះសីហនុ 3A-1025 ព្រះសីហនុ ដោយ មានផ្ទុកម៉ូតូ ៩ គ្រឿងក្នុងនោះ មានម៉ូតូ ម៉ាកស្គូពី ៥គ្រឿង និង ម៉ូតូម៉ាកហុងដាជាប្រភេទម៉ូតូធំចំនួន ៤គ្រឿង ។

តាមសេចក្តីរាយការណ៍ដដែលបានបន្តឱ្យដឹងទៀតថា ឈ្មួញដែលជាអ្នករកស៊ី នាំយកម៉ូតូគេចពន្ធចូលប្រទេសកម្ពុជា នោះត្រូវគេស្គាល់ឈ្មោះថា“តាផុក”ដោយម៉ូតូទាំងនេះនឹងត្រូវគេ ដឹកជញ្ជូនទៅកាន់ក្រុងព្រះសីហនុជាប្រចាំទៀតផង ។

ទោះជាយ៉ាងណា ក្រោយពេលដែលឃាត់ខ្លួនចាប់ម៉ូតូគេច ពន្ធទាំងនោះបានតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក៏ស្រាប់តែដោះ លែងរថយន្តនិងម៉ូតូនោះទៅវិញ ស្ងាត់ៗដោយមិនបាន បញ្ជូនទៅកាន់តុលាការដើម្បីអនុវត្តន៍ តាមនីតិវិធីឡើយ ព្រោះ សង្ស័យថា ចរចាត្រូវ ។

សូមបញ្ជាក់ថា ករណីនាំម៉ូតូគេចពន្ធ ចូលមកខេត្តកោះកុងនេះមិនមែនជាលើកទី១ ឡើយ ហើយគេនៅតែមិនឃើញ មានការបង្ក្រាបពីសំណាក់មន្ត្រីគយម្តងណាឡើយ ។ ទើបតែពេលនេះ គេឃើញមានការបង្ក្រាបចាប់ បានម៉ូតូ ៩ គ្រឿង និងឃាត់ខ្លួនមនុស្ស២នាក់ ព្រមទាំងនាំយកអ្នកបើកបរនិងរថយន្តដែលផ្ទុកម៉ូតូទៅទីស្នាក់ការ របស់ខ្លួន ទៀតផង បែប ទំនងចចារសំណូកមិនត្រូវដឹងបានជាចាប់គោះត្រីបញ្ជូនស៊ងនោះ ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មាន​តាមដានសង្គម, ព័ត៌មានថ្មី, ស្រាវជ្រាវ និង សង្គម Tags: 

Leave a Reply

Submit Comment