គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​
ការិយាល័យព័ត៌មាន ៖ ០៩០ ៣៣៣ ២៣២​ / ០១៣​ ៣៣៣​ ៤៨៧ ៕

ល្បែងឆ្នោត​កើតមាន​យ៉ាងពេញ​បន្ទុក​នៅ​ស្រុកកំពង់​ត្រាច ពលដ្ឋ​ថា អាជ្ញាធរ និង​សមត្ថកិច្ច ដើរយក តែលុយ

កំពត ៖ នៅក្នុងដែនដីស្រុកកំពង់ត្រាច សកម្មភាពចាក់ឆ្នោត បាននិងកំពុងតែកើតមានយ៉ាងអនាធិបតេយ្យ ដោយគ្មានអាជ្ញាធរ និងសមត្ថកិច្ចអើពើ ទំនងដូចជាទុកដាក់ខែចិញ្ចឹមឆ្នាំង ។

តាមការលួចខ្សឹបឲ្យដឹងពីអាជីវករក្នុងផ្សារកំពង់ត្រាច បានឱ្យដឹងថា ៖ ក្នុងមួយថ្ងៃៗ មានអ្នកទៅចាក់ឆ្នោតច្រើននាក់ ក្នុងមួយ ថ្ងៃៗ មានអ្នកឈ្នះ តែភាគច្រើន ចាញ់ច្រើន» ។ គាត់បន្តឲ្យដឹងថា ៖ ការចាក់ឆ្នោតយ៉ាងអនាធិបតេយ្យនេះ មិនឃើញមាន ប៉ូលិសណាចុះបង្រ្កាបទេ ។

លោក ប៊ុត សុខមុនី អធិការស្រុកកំពង់ត្រាច ទើបតែឡើងថ្មីៗ បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានថា លោកមិនដឹងថា មាន ល្បែងស៊ីសង់ទេ តែសព្វថ្ងៃខ្ញុំកំពុងតែបង្ក្រាប ។

ដោយឡែក មន្រ្តីប៉ូលីសមួយចំនួនបានខ្សឹបប្រាប់អ្នកយកព័ត៌មានថា រឿងល្បែងឆ្នោតក្នុងផ្សារកំពង់ត្រាចនេះ លោកអធិការ ប៊ុត សុខមនី មិនមែនមិនដឹងទេ តែលោកអធិការថ្មី ប្រមូលយកទាំងអស់ ហើយមន្រ្តីតូចតាចបានត្រឹមតែស្រក់ទឹកមាត់ប៉ុណ្ណោះ ។

តាំងពីលោក ប៊ុត សុខមុនី មកកាន់តំណែងជាអធិការស្រុកមក ល្បែងឆ្នោតនេះបានកើតមានយ៉ាងអោយលេងពេញបន្ទុក ។ មានការលេចលឺថា ថៅកែឆ្នោតបានបង់លុយឲ្យលោកអធិការរួចហើយ ទើបធ្វើអាជីវកម្មយ៉ាងសឿងបឿងបែបនេះ ដោយមាន ការបង់ចាប់ពី ៥០០០០០ រៀល ខ្លះ ១០០០០០០ រៀល ។

ទាក់ទិននឹងល្បែងភ្នាល់ កន្ទុយលេខនេះដែរ ប្រភពជាច្រើនបានបញ្ជាក់អះអាងថា គ្រាន់តែក្នុងទីប្រជុំជនស្រុកកំពង់ត្រាចមួយ មានមេប្រមូលស៊ីសងកន្ទុយលេខប្រមាណ១០កន្លែងទៅហើយ ចុះទម្រាំនៅក្នុងទីរួមខេត្តនិងបណ្ដាស្រុក នានា ទៀតនោះ តើមាន ប៉ុន្មានកន្លែងទៅ។ ឯមេៗធំៗដែលបើកស៊ីសងល្បែងកន្ទុយលេខស្ថិតក្នុងតំបន់នីមួយៗ សុទ្ធតែដុះស្លែ ថែមទាំងរកស៊ី កាក់កប ដោយសារអាជីវកម្មខាងលើនេះម្នាក់ចង់ក្លាយជា មហាសេដ្ឋីអស់ហើយ ។

ប្រជាពលរដ្ឋនិងអាជីវករ ដែលមិនចូលចិត្ដលេងល្បែងឆ្នោត បានអំពាវនាវឱ្យអាជ្ញាធរ និងសមត្ថកិច្ចខេត្តកំពតជួយចុះបង្ក្រាប និងចាត់វិធានការចំពោះល្បែងស៊ីសងខុសច្បាប់ខាងលើនេះផង ដើម្បីអនុវត្ដគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពរបស់ រាជរដ្ឋាភិបាល ។

គួរបញ្ជាក់ថា កន្លងមក គេសង្កេតឃើញថា ក្នុងខេត្តកំពត សមត្ថកិច្ចធ្លាប់បានបង្រ្កាបមេល្បែងកន្ទុយលេខខ្លះដែរ ។ ពលរដ្ឋ ចង់ឃើញលោកស្នងការនគរបាលខេត្តកំពត និងលោកអភិបាលខេត្តចាត់វិធានការបង្រ្កាបផង ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment