គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​
ការិយាល័យព័ត៌មាន ៖ ០៩០ ៣៣៣ ២៣២​ / ០១៣​ ៣៣៣​ ៤៨៧ ៕

គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ថ្ងៃ​ភ្ជុំបិណ្ឌ

មនុស្ស ២៣ នាក់ស្លាប់ និង ៨៥ នាក់រងរបួស ធ្ងន់ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស នា​ឱកាស​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ​រយៈ​ពេល ៣ ថ្ងៃ​កន្លង​ទៅ​នេះ ។

លោក ហ៊ឹម យ៉ាន ប្រធាននាយកដ្ឋានសណ្ដាប់ធ្នាប់សាធារណៈ នៃក្រសួងមហាផ្ទៃ បានឲ្យអ្នក​សារព័ត៌មាន​ដឹងថា រយៈពេល​បីថ្ងៃនៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ គឺថ្ងៃទីទី ៣ ទី៤និងទី៥ ខែតុលា​នេះ មនុស្ស​២៣​នាក់បាន​ស្លាប់​ក្នុងគ្រោះ​ថ្នាក់ចរា​ចរណ៍ចំនួន​ ៦៥ ករណី ក្នុងនោះ ខេត្តដែលមាន​គ្រោះថ្នាក់ច្រើនជាងគេ គឺខេត្តកំពត និងខេត្តកំពង់ចាម។

មូលហេតុភាគច្រើន ដែលបង្កឲ្យមាន​គ្រោះថ្នាក់​ចរាចរណ៍នោះ គឺបណ្ដាលមកពីការ​បើកបរហួសល្បឿន​​កំណត់៣៥ភាគរយ នៃគ្រោះថ្នាក់ សរុប ស្រវឹង២២ភាគរយ ក្រៅពីនោះ​មានការបើកបរ​ដោយមិន​ប្រកាន់ស្ដាំ​ចំនួន ១១ ភាគរយ ជែង ១១ ភាគរយ និងបត់ដោយ​មិនប្រុង​ប្រយ័ត្ន​ចំនួន ៩ ភាគរយ។

តាមរបាយការណ៍​បង្ហាញថា គ្រោះថ្នាក់ចរាចរណ៍នេះបានបណ្តាលឲ្យខូចខាតម៉ូតូ ៨៧ គ្រឿង រថយន្ត​ធុនស្រាល ១៣គ្រឿង រថយន្តធុនធ្ងន់២គ្រឿង និងយានផ្សេងៗទៀត​​៦គ្រឿង។

គួរបញ្ជាក់ថា ករណីគ្រោះថ្នាកចរាចរណ៍ក្នុងរយៈពេលនៃពិធីបុណ្យភ្ជុំក្នុងឆ្នាំ ២០១៣នេះ បានថយចុះជាងឆ្នាំមុន ចំនួន៦លើក ចំនែកចំនួនមនុស្សស្លាប់ថយចុះចំនួន ៣នាក់ តែចំនួនអ្នករបួសធ្ងន់ មានចំនួនស្មើគ្នា ។ នេះបើយោង​តាមការឲ្យដឹង​ក្នុងរបាយការណ៍​របស់នាយកដ្ឋានសណ្តាប់ ធ្នាប់នៃអគ្គស្នង​ការដ្ឋាននគរបាលជាតិ ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment