គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​
ការិយាល័យព័ត៌មាន ៖ ០៩០ ៣៣៣ ២៣២​ / ០១៣​ ៣៣៣​ ៤៨៧ ៕

ដូររដ្ឋមន្ត្រី ៥ ក្រសួង នៅ​ថ្ងៃ ២៦​ កញ្ញា​នេះ

HEhunsen_1រាជធានីភ្នំពេញ ៖ ថ្ងៃព្រហស្បតិ៍ទី២៦ និងថ្ងៃសុក្រទី២៧ ខែកញ្ញា ឆ្នាំ២០១៣នេះ ក្រសួងចំនួន ៥ ត្រូវបាន​ប្រារព្ធពិធី​ផ្ទេរតំណែងដល់រដ្ឋមន្ត្រីថ្មី ដែលប្រព្រឹត្តិទៅនៅថ្ងៃព្រហស្បត្តិ៍នេះ ។ ខណៈ​ក្រសួង ៥ទៀត ត្រូវធ្វើពិធីនេះ​នៅ​ថ្ងៃស្អែក។​ សម្តេច​តេជោ ហ៊ុន សែន បានធ្វើ​ជាអធិបតីភាព​ នៃការផ្ទេរតំណែង​រដ្ឋមន្ត្រី​ក្រសួងហិរញ្ញវត្ថុ ចំណែកឧបនាយក​រដ្ឋមន្ត្រី ៤ រូបទៀតធ្វើជាអធិបតីតាមក្រសួងចំនួន ៤ ផ្សេងទៀត។ ការដោះដូរនេះ ត្រូវបានធ្វើឡើងមួយថ្ងៃ បន្ទាប់​ពី​កិច្ច​កិច្ច​ប្រជុំ​គណៈ​រដ្ឋមន្ត្រី ។

ក្រសួងចំនួន ១០ ត្រូវបានប្រកាសផ្ទេរតំណែងដល់រដ្ឋមន្ត្រីថ្មីនោះរួមមាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសង្គមកិច្ច អតីតយុទ្ធជននិង ក្រសួងពាណិជ្ជកម្ម ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រសួង​ប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងឧស្សាហកម្ម និងថាមពល ក្រសួងបរិស្ថាន ក្រសួងកសិកម្ម​រុក្ខាប្រម៉ាញ់​និង​នេសាទ និងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ការប្រកាសរដ្ឋ​មន្រ្តី​ក្រសួងថ្មីនេះ ក្រៅពីនាយករដ្ឋមន្ត្រី​នៅ​ក្រសួង​ហិរញ្ញវត្ថុ ឧបនាយករដ្ឋមន្ត្រីទាំង ៩ រូបត្រូវចែកគ្នាធ្វើជាអធិបតី នៃការផ្ទេរតំណែង ដែលមានរយៈពេលពីរ ថ្ងៃនេះ។

ការប្រកាសផ្ទេរតំណែងរដ្ឋមន្ត្រីយ៉ាងប្រញាប់ប្រញាល់នៅពេលនេះត្រូវ គេមើលឃើញថា​បានធ្វើឡើង​ដើម្បីឆ្លើយ​តប​ទៅ​នឹងការចង់បានរបស់ប្រមុខ រដ្ឋាភិបាលដែលត្រូវការ ដើម្បីរូតរះបំពេញការងារ​កែទម្រង់គ្រប់​បែបយ៉ាង​ឲ្យបានទាន់​ដើម អាណត្តិ។ ការថ្លែងរបស់លោកនាយករដ្ឋមន្ត្រី រយៈពេលវែងកាលពីថ្ងៃពុធ ត្រូវអ្នកតាមដានសង្កេត​សភាពការណ៍​កម្ពុជា​អបអរសាទរផងនិងមានការ រិះគន់ផង។

គួរបញ្ជាក់ថា ក្រសួងចំនួន ១០ បានដែលត្រូវផ្លាស់ប្តូររដ្ឋមន្ត្រី រួមមាន៖
១-ក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ ប្តូរលោក គាត ឈន់ ដាក់ជំនួសដោយលោក អូន ព័ន្ធមុនីរ័ត្ន។
២-ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្តូរលោក ច័ន្ទ សារុន ដាក់ជំនួសដោយលោក អ៊ុក រ៉ាប៊ុន
៣-ក្រសួងពាណិជ្ជកម្ម ប្តូរលោក ចម ប្រសិទ្ធ ដាក់ជំនួសដោយលោក ស៊ុន ចាន់ថុល
៤-ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ប្តូរលោក ស៊ុយ សែម ដាក់ជំនួសដោយលោក ចម ប្រសិទ្ធ
៥-ក្រសួងអប់រំ យុវជន និងកីឡា ប្តូរលោក អ៊ឹម សិទ្ធី ជំនួសដោយលោក ហង់ ជួនណារ៉ុន
៦-ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ប្តូរលោក អ៊ិត សំហេង ដាក់ជំនួសដោយលោក វង សូត
៧-ក្រសួងបរិស្ថាន ប្តូរលោក ម៉ុក ម៉ារ៉េត ដាក់ជំនួសដោយលោក សាយ សំអាល់
៨-ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ប្តូរលោក សូរ ឃុន ដាក់ជំនួសដោយលោក ប្រាក់ សុខុន
៩-ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្តូរលោក ហ៊ឹម ឆែម ដាក់ជំនួសដោយលោកស្រី ភឿង សកុណា
១០-ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្តូរលោក វង សូត ដាក់ជំនួសដោយលោក អ៊ិត សំហេង ។

ជាមួយគ្នានេះ កាលពីថ្ងៃពុធ ទី ២៥ កញ្ញាម្សិលមិញនេះ មេដឹកនាំគណបក្សសង្គ្រោះជាតិ បានថ្លែង​ប្រាប់​អ្នកការសែតថា គណបក្ស​ប្រឆាំង​ដែលមាន​សម្លេងនៅ​ក្នុងរដ្ឋសភា​មួយ​នេះ មិនទទួលស្គាល់ទាំងរដ្ឋាភិបាល​និងរដ្ឋ​សភា ខណៈ​ដែលការ​ទាមទារ​ឲ្យមាន​ការស៊ើប​អង្កេតឯករាជ្យមួយស្តីពីភាពមិនប្រក្រតីនៃការបោះឆ្នោត ត្រូវនៅបន្ត ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment