គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​
ការិយាល័យព័ត៌មាន ៖ ០៩០ ៣៣៣ ២៣២​ / ០១៣​ ៣៣៣​ ៤៨៧ ៕

បក្សសង្គ្រោះជាតិ​ប្រកាស​មិន​ទទួល​ស្គាល់​លទ្ធផល​បោះ​ឆ្នោត

នៅ​​ថ្ងៃ​ទី​២៩ កក្កដា នេះ គណបក្ស​សង្គ្រោះ​ជាតិ ចេញ​សេចក្ដី​ថ្លែងការណ៍ និង​ធ្វើ​សន្និសីទ​កាសែត ​ បដិសេធ​មិន​ទទួល​ស្គាល់​លទ្ធផល​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​នីតិកាល​ ទី​៥ ដែល​ប្រកាស​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប)។

គណបក្ស​​សង្គ្រោះ​ជាតិ​​បាន​ប្រកាស​​​មិន​​ទទួល​​​ស្គាល់​​លទ្ធ​ផល​​នេះ បន្ទាប់ពី​ការ​​​រក​​ឃើញ​​នូវ​ភាព​​​មិន​ប្រក្រតី​​​មួយ​​ចំនួន​​នៅ​​ក្នុង​ការ​​បោះឆ្នោត​នាថ្ងៃ ២៨ កក្កដានេះ ​។

គណបក្ស​សង្គ្រោះ​ជាតិ ទាមទារ​ឲ្យ​បង្កើត​គណៈកម្មការ​ចម្រុះ​មួយ​ជា​បន្ទាន់ ដើម្បី​ធ្វើ​ការ​ស៊ើប​អង្កេត និង​ធ្វើ​របាយការណ៍​ពី​ភាព​មិន​ប្រក្រតី​ទាំង​នោះ។ គណៈកម្មការ​ចម្រុះ​អាច​មាន​សមាសភាព​ចូល​រួម​ពី​គណបក្ស​សង្គ្រោះ​ជាតិ គណបក្ស​ប្រជាជន​កម្ពុជា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត តំណាង​អង្គការ​សហប្រជាជាតិ និង​តំណាង​អង្គការ​សង្គម​ស៊ីវិ​ល​ជាតិ​និង​អន្តរជាតិ​​ដែល​ធ្វើ​ការ​ពាក់​ ព័ន្ធ​នឹង​ការ​បោះ​ឆ្នោត។ គណៈកម្មការ​ចម្រុះ​នេះ ត្រូវ​ធ្វើការ​ស៊ើប​អង្កេត និង​ផ្ដល់​របាយការណ៍​ចុងក្រោយ​មិន​ឲ្យ​ហួស​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០១៣ ខាងមុខនេះទេ ។

​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ ទីស្នាក់ការ​គណបក្សសង្គ្រោះជាតិ​ នៅ​សង្កាត់​ចាក់អង្រែលើ វេលា​ម៉ោង​១០​ព្រឹក​នេះ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ដែល​​មិន​បាន​ទទួល​សិទ្ធិ​បោះឆ្នោត និង​ឈរឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ ទាមទារ​​ឲ្យ គ​.​ជ​.​ប រាប់​សន្លឹកឆ្នោត​ទ្បើង​វិញ នៅតាម​ការិយា​ល័យ​បោះ​ឆ្នោត​​ណា​​ដែល​​មាន​​ភាព​មិន​ប្រក្រតី និង​​រាប់​​សន្លឹក​ឆ្នោត​​ទូទាំង​​ប្រទេស​​ទ្បើង​​វិញ​។​

សេចក្តីថ្លែងការណ៍របស់គណបក្សសង្គ្រោះជាតិ មានខ្លឹមសារទាំងស្រុងដូចខាងក្រោម ៖

Microsoft Word - 20130729_Statement

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment