គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​
ការិយាល័យព័ត៌មាន ៖ ០៩០ ៣៣៣ ២៣២​ / ០១៣​ ៣៣៣​ ៤៨៧ ៕

សេចក្តី​សម្រេចកែសម្រួល​បទបញ្ជា​លេខ ០២ ប​.​ប​. ចុះ​ថ្ងៃ​ទី​០៩ ខែ​មេសា ឆ្នាំ​២០២០ ស្ដី​ពី​ការដាក់កំហិត​លើ​ការធ្វើដំណើរ​ក្នុងប្រទេស ក្នុង​គោលដៅ​បង្ការ និង​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​កូវី​ដ​-១៩ (COVID-19)

យោង​លើ​ស្ថានភាព​ភូមិសាស្ត្រ និង​តម្រូវការ​ជាក់ស្ដែង​ក្នុង​ការបំពេញ​ការងារ ការប្រកបមុខរបរ និង​ការប្រាស្រ័យ​ទាក់ទង​ប្រចាំថ្ងៃ​ដោយ​ខកខាន​មិន​បានរ​បស់​មន្ត្រីរាជការ​សាធារណៈ និយោជក កម្មករ​-​និយោជិត និង​ប្រជាពលរដ្ឋ​ទូទៅ រាជរដ្ឋាភិបាល​សម្រេច​ធ្វើការ​កែសម្រួល​វិសាលភាព​នៃ​ការដាក់កំហិត​លើ​ការធ្វើដំណើរ​ក្នុងប្រទេស​ដែល​មានចែង​ក្នុង​បទបញ្ជា​លេខ ០២ ប​.​ប​. ចុះ​ថ្ងៃ​ទី​០៩ ខែ​មេសា ឆ្នាំ​២០២០ ដូចខាងក្រោម ៖

១-​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្ដាល ត្រូវបាន​ចាត់ទុក​ជា​តំបន់​តែមួយ ដែល​មិន​ស្ថិតនៅក្រោម​វិសាលភាព​នៃ​ការហាមឃាត់​ការធ្វើដំណើរ​ឆ្លងកាត់​ទៅ​វិញ​ទៅ​មក​នោះ​ទេ​។​

២-​លុប​ចេញ​វិញ​នូវ​ការហាមឃាត់​ការធ្វើដំណើរ​ឆ្លងកាត់ ពី​ស្រុក​មួយ​ទៅ​ស្រុក​មួយទៀត នៅក្នុង​ខេត្ត​តែមួយ ដោយ​រក្សា​ទុក​ជា​ធរមាន​នូវ​ការហាមឃាត់​ការធ្វើដំណើរ​ឆ្លងកាត់​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយទៀត​។​

​​សូម​រម្លឹកថា បទបញ្ជា​របស់​រាជរដ្ឋាភិបាល​កម្ពុជា លេខ ០២ ប​.​ប ចុះ​ថ្ងៃ​ព្រហស្បតិ៍  ២​រោច ខែ​ចេត្រ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង ថ្ងៃទី​០៩ ខែ​មេសា ឆ្នាំ​២០២០ ស្តីពី ការដាក់កំហិត​លើ​ការធ្វើដំណើរ​ក្នុងប្រទេស ក្នុង​គោលដៅ​បង្ការ និង​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​កូវី​ដ​-១៩​៕

kb200411a1

Filed in: ព័ត៌មានថ្មី

Leave a Reply

Submit Comment