គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​
ការិយាល័យព័ត៌មាន ៖ ០៩០ ៣៣៣ ២៣២​ / ០១៣​ ៣៣៣​ ៤៨៧ ៕

សម្តេច​តេជោ ហ៊ុន សែន ជម្រុញ​អោយ​ប្រជាពលរដ្ឋ​រួមគ្នា​ប្រឆាំង ជំងឺ កូវី​ឌ​-១៩(COVID-19) និងសូមប្រជាពលរដ្ឋ​ប្រើ​ម៉ាស​ឬ​ក្រមា​ដើម្បី​ការពារ​ជំងឺ​ឆ្លងកូវី​ឌ​-១៩

នៅក្នុង​ឱកាស​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ក្រុម​យុវ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​សម្តេច​តេជោ​ប្រយុទ្ធ​ប្រឆាំ​ង​ជំងឺ​កូវី​ឌ​-១៩(COVID-19) ចំនួន ៤២២​នាក់ នៅ​វិមាន​សន្តិភាព កាល​ពី​ម្សិលមិញ​ថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០២០  សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​អំពាវនាវ​អោយ​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​ចូលរួម​ក្នុង​ប្រតិបត្តិការ​ប្រយុទ្ធប្រឆាំង​ជំងឺ​ដ៏​កាច​សាហា​វកូវី​ឌ​-១៩ នៅ​ទូទាំង​ប្រទេស ដោយ​អនុវត្ត​តាម​ការណែនាំរ​បស់​ក្រសួងសុខាភិបាល គឺ​ដោយ​ចាប់ផ្តើម​ពី​មនុស្ស​ម្នាក់ៗ ពី​គ្រួសារ​នី​មួយៗ និង​ពី​ភូមិ​នីមួយៗ រហូត​ដល់​កម្រិត​ទូទាំងប្រទេស​។​

​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវតែ​ពាក់​ម៉ាស​ការពារ​ជំងឺ​ឆ្លងកូវី​ឌ​-១៩​។ ប្រសិនបើ​ពុំ​មាន​ម៉ាស​គ្រប់គ្រាន់​ទេ គឺ​ត្រូវ​ប្រើ​ក្រមា​ជំនួស​គួបផ្សំ​គ្នា គឺ​ម៉ាស​ក៏​ប្រើ ក្រមា​ក៏​ប្រើ ហើយ​ប្រសិនបើ​គ្មាន​ម៉ាស​ឬ​ក្រមា​ជាប់​ខ្លួន​ទេ ពេល​ក្អក ឬ​ក្រដាស ត្រូវ​យកដៃ​ខ្ទប់មាត់ ដើម្បី​ការពារ​កុំឲ្យ​ឆ្លង​រោគ​ទៅកាន់​អ្នកដ៏ទៃ ដើម្បី​ការពារ​ការរីក​រាលដាល​នៃ​ជំងឺ​ឆ្លងកូវី​ដ​-១៩ ព្រោះ​ថា​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ក៏​ពាក់​ម៉ាស់​ដែរ​ក្នុងស្ថានភាព​ដែល​ប្រទេសជាតិ​កំពុង​ប្រយុទ្ធ​ប្រឆាំង​ទប់ស្កាត់​នឹង​ជំងឺ​កូវី​ឌ​-១៩​។​

​ជាមួយគ្នានេះដែរ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏​បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ត្រូវ​ដុសលាង​សំអាត​ដៃ​ជាមួយ​សាប៊ូ និង​ទឹក​អា​កុល ឬ​ចឹល​សម្លាប់​មេរោគ​និងបាក់​តេ​រី អោយបាន​ស្អាត​ល្អ​ជា​និច្ច​។ ចំពោះ​សម្តេច​ផ្ទាល់ គឺ​បាន​ដុសលាង​សម្អាត​ដៃ​ជាមួយ​ទឹក​អាកុល​មុន​ពេល​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​សំណេះសំណាល​និង​កម្មវិធី​ជួបជុំ​ផ្សេងៗ ហើយ​ពេល​អញ្ជើញ​ទៅដល់​ផ្ទះ​វិញ​ក៏​ត្រូវ​ដុសលាង​សម្អាត​ដៃ​មួយ​សារ​ទៀត​ជាមួយ​សាប៊ូ​ដើម្បី​សម្លាប់​មេរោគ​និង​បាក់តេរី​ផ្សេងៗ​រួម​ទាំង​មេរោគ​ឆ្លងកូវី​ឌ​-១៩ ។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី គឺ​តែងតែ​ធ្វើ​អនាម័យ​ជាប់​ជានិច្ច​។​

​សូម​បងប្អូន​មាន​ការប្រុងប្រយ័ត្ន​កុំអោយ​មាន​ឆ្លង​រោគ​កូវី​ឌ​-១៩ ដ៏​កាច​សាហាវ​នេះ​អោយសោះ ព្រោះ​មកទល់​ថ្ងៃទី ២៥ មីន​ស​ម្សិលមិញ គឺ​មាន​អ្នក​ឆ្លង​មេរោគ​នេះ ៩៦ នាក់​ហើយ​៕

Filed in: ព័ត៌មានថ្មី

Leave a Reply

Submit Comment