គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​
ការិយាល័យព័ត៌មាន ៖ ០៩០ ៣៣៣ ២៣២​ / ០១៣​ ៣៣៣​ ៤៨៧ ៕

បង្ការ និង​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​កូវី​ដ​១៩

ដើម្បី​ទប់ស្កាត់​ការរីក​រាលដាលជំងឺ​កូវី​ដ​ ១៩ កំពុង​រាតត្បាត​ជា​សកល​ ពិសេស​កំពុង​មាន​ភាព​ធ្ងន់ធ្ងរ​នៅ​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប សហរដ្ឋអាមេរិក និង​អ៊ីរ៉ង់ ដែល​នាំឲ្យ​មាន​ផលប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​ទូទៅ​ ​រាជរដ្ឋាភិបាល​ដាក់​ចេញ​នូវ​វិធានការ​ដូចខាងក្រោម​៖

១-​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​សូម​កុំ​ធ្វើ​ដំណើរ​ទៅកាន់​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប សហរដ្ឋអាមេរិក និង​អ៊ីរ៉ង់ ប្រសិនបើ​មិន​មាន​ការចាំបាច់​បំផុត​ដែល​ខាន​ពុំ​បាន​។​

២-​គ្រប់​ក្រសួង​ស្ថាប័នរដ្ឋ​ទាំងអស់​ទាំង​នៅ​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ មិន​ត្រូវ​អនុញ្ញាត​ឲ្យ​មន្ត្រីរាជកា​រ​បុគ្គលិក​គ្រប់​លំដាប់ថ្នាក់​ធ្វើដំណើរ​ចូលរួម​កិច្ចប្រជុំ​គ្រប់​ប្រភេទ​ទៅកាន់​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប សហរដ្ឋអាមេរិក និង​អ៊ីរ៉ង់​ឡើយ​។​

៣-​ក្នុង​ករណី​ចាំបាច់​ខានមិនបាន​ដែល​តម្រូវឲ្យ​មាន​តំណាង​របស់​កម្ពុជា​ចូលរួម​ប្រជុំ​នៅ​បណ្ដា​ប្រទេស​ដូច​បញ្ជាក់​ខាងលើ ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​នីមួយៗ​ត្រូវ​ធ្វើ​ដំណើរ​ទៅកាន់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ដើម្បី​ចាត់​តំណាង​ស្ថានទូត​ប្រចាំ​នៅ​ប្រទេស​ម្ចាស់ផ្ទះ​នៃ​ការប្រជុំ​ឲ្យចូល​រួម​ជំនួស​។​

៤-​ចំពោះ​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងឡាយណា​ដែល​ទើប​វិល​ត្រឡប់​មកពី​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប សហរដ្ឋអាមេរិក និង​អ៊ីរ៉ង់ ត្រូវ​ដាក់ខ្លួន​ឲ្យនៅ​ដាច់ដោយឡែក​ក្នុងរយៈពេល​១៤ ថ្ងៃ​គិត​ចាប់ពី​ថ្ងៃ​ដែល​បាន​ត្រឡប់​មក​ដល់​ព្រះរាជាណាចក្រ​កម្ពុជា​វិញ ស្រប​តាម​នីតិវិធី​កំណត់ដោយ​ក្រសួង​សុខាភិបាល​។​

​ទទួលបាន​សារាចរ​ណែនាំ​នេះ គ្រប់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់ និង​សាធារណជន​ត្រូវ​ចូលរួម​អនុវត្ត​ឲ្យមាន​ប្រសិទ្ធ​ភាព និង​ដោយ​ស្មារតី​ទទួលខុសត្រូវ​។​

 

ph200316a1 ph200316a2

Filed in: ព័ត៌មានថ្មី

Leave a Reply

Submit Comment