គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​
ការិយាល័យព័ត៌មាន ៖ ០៩០ ៣៣៣ ២៣២​ / ០១៣​ ៣៣៣​ ៤៨៧ ៕

សម្តេច​តេជោ ហ៊ុន សែន បាន​ស្នើសុំ​ក្រសួង ស្ថាប័នរដ្ឋ​ចូលរួម​សន្សំ​សំចៃ​ថវិកា​ជាតិ​ក្នុង​ពេល​ប្រទេស​ជាតិ​ដាក់ចេញ​នូវ​វិធានការ​ទប់ស្កាត់​ជំងឺ​ឆ្លងកូវី​ដ​-១៩

នៅក្នុង​ឱកាស​អញ្ជើញ​បិទ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០១៩ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២០ នៃ​ក្រសួង​សុខាភិបាល នៅ​សណ្ឋាគារ​សុខា ថ្ងៃទី ៤ ខែ មីនា ស្របពេល​ដែល សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​សម្រេច​ដាក់​ចេញ​នូវ​អាទិភាព​ចម្បង​របស់​ប្រទេស​កម្ពុជា​នា​ពេល​នេះ​គឺ​រួម​គ្នា​ប្រយុទ្ធប្រឆាំង​នឹង​ការរីក​រាលដាល​នៃ​ជំងឺ​ឆ្លងកូវី​ដ​-១៩ (​កូរ៉ូណា​) គឺ សម្តេច​តេជោ ហ៊ុន  សែន  បាន​សម្រេច​អោយ​ក្រសួង និង​ស្ថាប័ន​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ទាំងអស់​ត្រូវ​កាត់បន្ថយ​ការចំណាយ​របស់​ខ្លួន ៥០% ។ ប៉ុន្តែ​លើកលែងតែ​ក្រសួង​និង​ស្ថាប័ន​បី​ដូចជា ១)​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ២)​ក្រសួង​ពាណិជ្ជកម្ម ៣)​ទីស្តីការគណៈរដ្ឋមន្ត្រី គឺ​ត្រូវ​កាត់បន្ថយ​ការចំណាយ​របស់​ខ្លួន ២៥% ។

​ចំពោះ​ការចំណាយ និង​បញ្ជូន​មន្ត្រី​ទៅ​បេសកកម្ម​ក្រៅប្រទេស ឧទាហរណ៍​បើ​ទៅ ៥​នាក់ គឺ​អោយ​ទៅ​តែ​២​នាក់​ទេ​។ ទន្ទឹមនឹងនោះ គឺ​ត្រូវ​ផ្តល់​ការងារ​អោយ​អគ្គរាជទូត​ប្រចាំការ​នៅ​ក្រៅប្រទេស​ចូលរួម​ប្រជុំ​ជំនួស​។

​ការកាត់បន្ថយ​ចំណាយ​ចរន្ត​នេះ គឺ​រាជរដ្ឋាភិបាល​កម្ពុជា​អាច​សន្សំ​ថវិកា​បាន​ប្រមាណ ៤០០​លាន​ដុល្លារ​អាមេរិក ដែល​អាច​យកមក​ដោះស្រាយ​បញ្ហា​ប្រឈម​ចាំបាច់​នានា​។ សម្តេច​តេជោ​បានបញ្ជាក់​ច្បាស់​ថា មិន​មាន​ការកាត់បន្ថយ​លើ​ការ​តម្លើង​ប្រាក់បៀវត្ស និង​ប្រាក់​ឧបត្ថម្ភ​ដល់​មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ​ឡើយ​នៅក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ និង​ភ្ជុំបិណ្ឌ​។

​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នឹង​បន្ត​តាមដាន​ពិនិត្យមើល​ថា តើ​មាន​រដ្ឋមន្ត្រី​ក្រសួង​ណាខ្លះ ដែល​អនុវត្ត​ដោយ​មាន​ការ​ភ្ញាក់រ​ឮ​ក​ខ្ពស់​។ ចំពោះ​ការដ្ឋាន​សាងសង់​ក៏​ដូចគ្នា​ដែរ ប្រសិនបើ​មិន​ទាន់​បើក​ការដ្ឋាន​សាងសង់​នៅ​ឡើយ​ទេ គឺ​ត្រូវ​ផ្អាក​សិន ត្រូវ​ដោះស្រាយ​បញ្ចប់​បញ្ហា​ជំងឺ​ឆ្លងកូវី​ដ​-១៩ (​កូរ៉ូណា​) អោយ​ចប់​ផុត​សិន​៕

sp200305a1

Filed in: ព័ត៌មានថ្មី

Leave a Reply

Submit Comment