គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​
ការិយាល័យព័ត៌មាន ៖ ០៩០ ៣៣៣ ២៣២​ / ០១៣​ ៣៣៣​ ៤៨៧ ៕

​ពិធី​ប្រកាស ផ្ទេរ​ភារកិច្ច និង​តែងតាំង មុខតំណែង នាយ​ប៉ុស្តិ៍​នគរបាល ច្រកទ្វារព្រំដែន អន្តរជាតិ​ប៉ោយប៉ែត​នាយកដ្ឋាន ច្រកទ្វារ​ទី​០១

ក្រុង​ប៉ោយប៉ែត ៖ នៅ​រសៀល​ម៉ោង ១៤​និង ៣០ នាទី ថ្ងៃ​សុក្រ ៩​រោច​ខែ មិគសិ​រ ឆ្នាំ​កុរ ឯ​កស័ក ពុទ្ធ​សករាជ ២៥៦៣ ត្រូវ​នឹង ថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០១៩ នេះ នៅ ទីស្នាក់ការ ប៉ុស្តិ៍នគរបាល អន្តោប្រវេសន៍ ច្រកទ្វារ អន្តរជាតិ ប៉ោយ​ប៉ែត មានការ រៀបចំ ពិធី ផ្លាស់ប្តូរ មុខ តំណែង នាយប៉ុស្តិ៍ ក្រោម​, អធិបតីភាព ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ឃុន សំបូរ អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន នគរបាល អន្តោប្រវេសន៍ នៃ ក្រសួង​មហា​ផៃ្ទ ដោយ មានការ ចូលរួម​ពី ឯកឧត្តម ង៉ោ ម៉េង​ជ្រួន អភិបាលរង នៃ គណៈ អភិបាល ខេត្ត បន្ទាយ មានជ័យ និង លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជ អាជ្ញា អម សាលា ដំបូង ខេត្ត បន្ទាយមានជ័យ ។​

​ឯកឧត្តម ឧត្តម សេនីយ៍​ទោ ស៉ឹម សំអាត គណបញ្ជាការ​រង ទិស យោធ ភូមិភាគ​ទី​៥ នគរបាលជាតិ​, លោក ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិន​មេបញ្ជាការ​កងរាជអាវុធហត្ថ ខេត្ត បន្ទាយមានជ័យ​,​និង មាន​សមត្ថកិច្ច​ថៃ​អញ្ជើញ​មក​ចូលរួម​ផង​ដែរ​។ ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែល​អញ្ជើញ​មក​ពី បណ្ដាល​ក្រសួង​នានា​និង មន្ទីរ ជុំវិញ​សាលា ខេត្ត​បន្ទាយមានជ័យ និង អាជ្ញាធរ ដែនដី ក្រុង​ប៉ោយប៉ែត ជាច្រើន អ្នក​ទៀត ។​

​យោងតាម​សេចក្តីប្រកាស របស់​ក្រសួង​មហាផ្ទៃ លេខ ១២៦៨៤ ប្រក ថ្ងៃ​អង្គារ ៦​រោច ខែ​មិគសិរ ឆ្នាំកុរ​ឯកស័ក ពុទ្ធ​សករាជ ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ២០១៩ ដែល​ចុះហត្ថលេខា ដោយ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង ជា រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បាន សម្រេច ផ្ទេរ​ភារកិច្ច និង​តែងតាំង មុខតំណែង នគរបាលជាតិ នៃ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដែលមាន លោក ឧត្តមសេនីយ៍ត្រី អ៉ី ចំរើន អត្តលេខ​៥៨៥៩១ ពី​នាយ​ប៉ុស្តិ៍​នគរបាល ច្រកទ្វារ​ព្រំដែន​អន្តរជាតិ អូយ៉ាដាវ នៃ​នាយកដ្ឋាន​ច្រកទ្វារ​ទី​២ ទៅជា នាយ​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែត ,​នៃ នាយកដ្ឋាន ច្រកទ្វារ​ទី ១ ,​ហើយ លោក វរសេនីយ៍ឯក ខឹម ចិត្ត្រា អត្តលេខ ២០៧៥៧ ពី នាយប៉ុស្តិ៍ នគរបាល ច្រកទ្វារ​ព្រំដែន​អន្តរជាតិ ប៉ោយ​ប៉ែត នៃ នាយកដ្ឋាន​ច្រកទ្វារ​ទី​១ ទៅ​ជា​នាយ​ប៉ុស្តិ៍ នគរបាល​ច្រក​ទ្វារ ព្រំដែន​អន្តរជាតិ អូយ៉ាដាវ នៃ នាយកដ្ឋាន​ច្រកទ្វារ​ទី​២ ។​

​សូមបញ្ជាក់​ថា លោក ខឹម ចិត្ត្រា ត្រូវបាន ប្រកាស​ទទួល មុខតំណែង ជា នាយប៉ុស្តិ៍ នគរបាល ច្រកទ្វារ អន្តរជាតិ​ប៉ោយប៉ែត​នៃ​នាយកដ្ឋាន ច្រកទ្វា​ទី​១ នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ជំនួស​លោក​ឧត្តមសេនីទោ សុឹម សំអាត កាលពី រសៀល​ថ្ងៃ​ទី​១៧ ខែ មករា ឆ្នាំ ២០១៩ កន្លងទៅ បើ​គិត រយះពេល ដឹកនាំ​វិញ​មិនបាន មួយ ឆ្នាំ ពេញ លេញ នៅ ឡើយ ទេ ។ ក្រោយពី លោក វរសេនីយ៍ឯក ខឹម ចិត្ត្រា  ឡើង​អាន របាយការណ៍ ពី​សកម្មភាព ដែល លោក បាន​ដឹកនាំ រយះ​កាល កន្លងមក​។

​លោក ឧត្តមសេនីយ៍ត្រី អ៉ី ចំរើន ដែល​ទើបតែ ឡើងជា នាយប៉ុស្ដិ៍ ថ្មី បាន​ឡើង ប្តេជ្ញាចិត្ត ដោយ​លោក​បាន បេ្ត​ជ្ញា​ថា ,​និង អនុវត្តន៍​យ៉ាង​ម៉ឹងម៉ាត់​នូវ​, បទបញ្ជា របស់ ថ្នាក់លើ , ពង្រឹង​សាមគ្គីភាព​ផ្ទៃក្នុង របស់ អង្គភាព អោយបាន​រឹងមាំ​,​សហការ​ជាមួយ​ស្ថាប័ន​នានា អោយបាន​ល្អ និង​បង្កើន​ការទំនាក់ទំនង​ជាមួយ​ភាគី​ថៃ អោយ​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត ។​

​ក្នុង​ការប្រកាស​តែងតាំង​មុខតំណែង មេ​ប៉ុស្តិ៍​ថ្មី ឯកឧត្ដម នាយ​ឧត្តមសេនីយ៍ ឃុន សំបូរ អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​មានប្រសាសន៍ ផ្ដាំផ្ញើ​ទៅដល់ លោកនាយ​ប៉ុស្តិ៍​ទាំងពីរ ឲ្យមាន​ការយកចិត្តទុកដាក់​និង​ខិតខំ ធ្វើ​ការងារ ការ ផ្លាស់ប្ដូរ​ទីកន្លែង ការងារ វា​ជា គោលការណ៍​របស់​ថ្នាក់ដឹកនាំ គឺ​ការផ្លាស់ប្ដូរ​ដើម្បី​យក​បទពិសោធន៍​ការងារ ហើយ​ការផ្លាស់ប្ដូរ​មុខតំណែង ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ គឺជា​ការងារ​ដូច​គ្នា​នោះទេ វា​សំខាន់ គឺ​ឋិត​នៅ លើ​ខ្លួន​យើង ផ្ដល់​តម្លៃ​ឲ្យ​ការងារ​ពី កន្លែង​នីមួយៗ ហើយ ឯកឧត្តម ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​, សូម​ខ្លួនឯង​ត្រូវ​គិតថា យើង​ជា អ្នកណា និង​ត្រូវ អនុវត្តន៍​ការងារ​អ្វីខ្លះ​ដើម្បី​បំរើ ប្រជាពលរដ្ឋ និង មាតុភូមិ សំខាន់ ត្រូវ​ស្គាល់​ថា ខ្លួន​យើង​ជា​អ្វី … ?..៕

 

kb191221c1 kb191221c2 kb191221c3 kb191221c4 kb191221c5 kb191221c6

Filed in: ព័ត៌មានថ្មី

Leave a Reply

Submit Comment