គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​
ការិយាល័យព័ត៌មាន ៖ ០៩០ ៣៣៣ ២៣២​ / ០១៣​ ៣៣៣​ ៤៨៧ ៕

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ស្វាគមន៍​អ្នកដំណើរ​នៅ​លើ​នាវា​ទេសចរណ៍ WESTERDAM ទាំង​ពេល​នេះ​និង​ពេល​ក្រោយ​ទៀត​

នៅ​ព្រឹក​ថ្ងៃទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០២០ ដែល​ចំ​ថ្ងៃបុណ្យ​នៃ​ក្តីស្រឡាញ់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ទៅកាន់​ខេត្ត​ព្រះសីហនុ​ទទួល ស្វាគមន៍​ដោយ​ផ្ទាល់​ជាមួយ​អ្នកដំណើរ​នៅ​លើ​នាវា​ទេសចរណ៍ Westerdam នៅ​កំពង់ផែ​ក្រុងព្រះសីហនុ និង​បាន​ជូន​ផ្កា​ដល់​អ្នកទេសចរ​ផងដែរ​។ ទន្ទឹមនឹងនេះ ក៏​មាន​ការជួយ​សម្រប​សម្រួល​ដល់​អ្នកដំណើរ​មួយចំនួន​ផ្ទេរ​តាម​យន្តហោះ​ទៅកាន់​ប្រទេស​រៀងៗ​ខ្លួន​របស់​ពួកគេ​វិញ​ផង​ដែរ​។​

​ថ្លែង​ដោយ​ទឹកមុខ​ញញឹម​រីករាយ និង​មោទនភាព សម្តេច​តេជោ ហ៊ុន សែន បានប្រកាស​អនុញ្ញាត​ឲ្យ​ភ្ញៀវ​ចាកចេញ​ពី​លើ​នាវា Westerdam ហើយ​អាច​មក​ទស្សនកិច្ច​នៅក្នុង​ខេត្ត​ព្រះសីហនុ និង​សៀ​បរាម​តាម​ដែល​អាច​ធ្វើទៅបាន​។ ទន្ទឹមនឹងនេះ​ដែរ សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ណែនាំ​ឲ្យ​ម្ចាស់​សណ្ឋាគារ​និង​ភោជនីយដ្ឋាន​ទាំងអស់​មិន​ត្រូវ​មានកា​រ​រើសអើង​ណាមួយ​ចំពោះ​ពួកគេ​នោះទេ ។ សម្តេច​តេជោ​បានបញ្ជាក់​ថា ក្នុងកំឡុងពេល​ស្នាក់នៅ​ក្នុង​ប្រទេស​កម្ពុជា​គឺ​កម្ពុជា​មិន​គិត​កម្រៃ​វី​សា និង​សេវា​ផ្សេងៗ​ឡើយ​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បានប្រកាស​ស្វាគមន៍ដ​ល់​នាវា​ខ្នាត​យក្ស​របស់​អាមេរិក​នេះ​បើ​ចង់​បន្ត​ចត​ក្នុង​រយៈពេល​១​ខែ​ទៀត​ក៏​បាន​ដែរ ឬ​នៅ​ពេល​ក្រោយ​បើ​នាវា​ទេសចរណ៍​នេះ​ចង់​មក​កម្ពុជា​ទៀត​គឺ​កម្ពុជា​រង់ចាំ​ទទួល​ស្វាគមន៍​ដោយ​ក្តី​រីករាយ​ជា​និច្ច​។​

​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏​បាន​ជូនពរ​ដល់​ភ្ញៀវ​ទេចរ​ទាំងអស់​អាច​ធ្វើ​ដំណើ​រ​ដោយ​សប្បាយរីករាយ និង​ជួប​តែ​សេចក្តីសុខ សេចក្តីចម្រើន​គ្រប់ៗ​គ្នា ជាពិសេស​នៅក្នុង​ថ្ងៃបុណ្យ​នៃ​ក្តីស្រឡាញ់​ថ្ងៃនេះ​៕

k200215b7 k200215b8 k200215b1 k200215b2 k200215b3 k200215b4 k200215b5 k200215b6

Filed in: ព័ត៌មានថ្មី

Leave a Reply

Submit Comment