គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​
ការិយាល័យព័ត៌មាន ៖ ០៩០ ៣៣៣ ២៣២​ / ០១៣​ ៣៣៣​ ៤៨៧ ៕

កម្ពុជា​ស្វាគមន៍​នារ​វា​ទេសចរណ៍ MS Westerdam សហរដ្ឋអាមេរិក​ចូល​ចត

សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ស្វាគមន៍​នាវា​ទេសចរណ៍​ដ៏​ធំ​មួយ​ឈ្មោះថា MS Westerdam របស់​សហរដ្ឋអាមេរិក ដែល​មាន​ទេសចរ​ជាង​២,២៥៧​នាក់ ដែល​នៅ​ថ្ងៃទី ១៣ កុម្ភះ​ព្រឹក​នេះ​បាន​ចូល​មក​ដល់​កំពង់ផែ​ក្រុងព្រះសីហនុ​ហើយ​។ នាវា​ទេសចរណ៍​អាមេរិក​ដ៏​ធំ​នេះ​បាន​ស្នើសុំ​ចុះចត​នៅ​តាម​ប្រទេស​និង​កោះ​ចំនួន​៦ មកហើយ តែ​ត្រូវបាន​បដិសេធ​មិន​អោយ​ចូល​ចត ដោយសារ​ភ័យខ្លាច​មាន​អ្នកដំណើរ​មាន​ផ្ទុកមេរោគ​កូរ៉ូណា​ថ្មី ដែល​ពេល​នេះ​មានឈ្មោះ​ជា​ផ្លូវការ​ថា កូវី​ដ​-១៩ (Covid-19) ។ ដើម្បី​ធានា​សុវត្ថិភាព​ទាំងអស់គ្នា គឺ​មន្ត្រី​ជំនាញ​របស់​ក្រសួង​សុខាភិបាល​បាន​ធ្វើការ​ពិនិត្យ​អា​ការៈសុខភាព​របស់អ្នក​ដំណើរទាំង​អស់​មុន​ពេល​អនុញ្ញាត្តិ​អោយ​ចេញ​ក្រៅ​នាវា​។​

​សម្តេច​តេជោ ហ៊ុន សែន មានការ​អាណិត​ស្រណោះ​អ្នកធ្វើដំណើរ​រាប់ពាន់​នាក់​ដែល​រួមមាន​ទាំង​មនុស្ស​ចាស់ ស្ត្រី និង​កូនក្មេង ដែល​កំពុង​ជាប់​នៅក្នុង​នាវា​ដ៏​ធំ​នេះ​។ សម្តេច​តេជោ បានបញ្ជាក់​ថា កម្ពុជា​មិនមែន​ជា​ប្រទេស​អ្នក​មាន​ទេ ប៉ុន្តែ​កម្ពុជា​មាន​បេះដូង​ទូលាយ ជាមួយ​ទឹកចិត្ត​សណ្តោស​ប្រណី​មិន​រើសអើង​ពូជសាសន៍ ហើយ​ការជួយ​គ្នា​ជាពិសេស​ក្នុង​គ្រា​មាន​អាសន្ន​បែបនេះ​គឺ​គ្មាន​កម្រិត​លើ​ពូជសាសន៍ ឬ​កម្រិត​លើ​ព្រុំដែន​ឡើយ​។ នៅក្នុង​ស្ថានភាព​បែប​នេះ គឺ​យើង​ត្រូវ​រួមគ្នា​ផ្តល់​នូវ​ក្តីស្រឡាញ់ ជំនឿ ទំនុកចិត្ត និង​ភាពកក់ក្តៅ​ដល់​អ្នកធ្វើដំណើរ​កុំ​អោយ​ភ័យ​តក់ស្លុត​អស់សង្ឃឹម​។ បើ​មិន​ជួយ​ពួកគេ បើ​មិន​ឲ្យ​នាវា​នេះ​ចូល​ចត តើ​ត្រូវ​ឲ្យ​ពួកគេ​ទៅណា បើ​ប្រទេស​មួយចំនួន​នោះ​គេ​បាន​បិទ​អស់ហើយ​។ សម្តេច​តេជោ​បាន​បញ្ជាក់​ជា​ច្រើនលើក​ច្រើនសារ​មក​ហើយ​ថា ជំងឺ​ពិតប្រាកដ​នាពេលនេះ គឺ​ជំងឺ​ភ័យខ្លាច​លើសលុប ដែល​មិនមែន​ជា​ជំងឺ​កូរ៉ូណា​ទេ​។​

​ពេលនេះ​ពិភពលោក​បាន​ឃើញច្បាស់​ហើយ​ថា កម្ពុជា​យើង​មិនមែន​គ្រាន់តែ​សហការ​ជាមួយ​មិត្ត​ចិន​ទេ គឺ​សហការ​ជាមួយ​គ្រប់​ជាតិ​សាសន៍​ទាំងអស់​រួម​ទាំង​សហរដ្ធ​អាមេរិក​ផងដែរ គឺ​យើង​រួមគ្នា​ដោះស្រាយ​បញ្ហា​ប្រឈម​ជា​សកល ហើយ​នេះ​ជា​សកម្មភាព​មនុស្សធម៌​ដ៏​ប្រពៃ​និង​គ្មាន​ព្រំដែន​ដែល​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់​។​

​សូម​ជូនពរ​អ្នកធ្វើ​ដំណើរ​ក្នុង​នាវា​ទាំងអស់​បាន​សម្រាក ទទួលទាន​ម្ហូបអាហារ និង​សប្បាយរីករាយ​នៅពេល​បាន​មកដល់​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕

kb200214a1 kb200214a5 kb200214a44

Filed in: ព័ត៌មានថ្មី

Leave a Reply

Submit Comment