គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​
ការិយាល័យព័ត៌មាន ៖ ០៩០ ៣៣៣ ២៣២​ / ០១៣​ ៣៣៣​ ៤៨៧ ៕

សម្តេច​ហ៊ុន​សែន ៖ កម្ពុជា​លើក​ទឹកចិត្ត​និង​គាំទ្រ​ដល់​ការសិក្សា​របស់​យុវជន​នៅ​ក្រៅប្រទេស​

សុខសន្តិភាព និង​ស្ថិរភាព​សង្គម និង​នយោបាយ​នៅ​កម្ពុជា​ជាង​៣០​ឆ្នាំ​មកនេះ បាន​ផ្តល់​ឱកាស​យ៉ាងច្រើន​ដល់​យុវជន​ក្នុង​ការសិក្សា​រៀនសូត្រ​ទាំង​នៅក្នុង​និង​ក្រៅប្រទេស​។ មាន​សិស្សានុសិស្ស និង​និស្សិត​ជាច្រើន​បាន​ចេញ​ទៅ​បន្ត​ការសិក្សា​នៅ​ឯ​បរទេស​លើ​មុខ​ជំនាញ​ជា​ច្រើន ក្នុងនោះ​រួម​ទាំង​វិស័យ​កងទ័ព​ផងដែរ ។

​វិស័យ​កងទ័ព​គឺជា​វិស័យ​ដ៏​មាន​សារៈសំខាន់​បំផុត​ក្នុង​ការថែរក្សា​ការពារ​សន្តិភាព​និង​បូរ​ណា​ភាព​ទឹកដី​ដែល​តម្រូវ​អោយ​មាន​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស​ប្រកបដោយ​គុណភាព​ទាំង​នៅក្នុង​និង​ក្រៅប្រទេស​ដែល​យើង​អាចមាន​លទ្ធភាព​ធ្វើទៅបាន​។ កន្លងមក​រាជរដ្ឋាភិបាល​កម្ពុជា​បាន​លើកទឹកចិត្ត និង​ផ្តល់​ឱកាស​ដល់​យុវជន​ជំនាន់​ក្រោយ​អោយ​ទទួលបាន​សិក្សា​នៅ​ក្រៅប្រទេស​ដើម្បី​ស្វែងរក​ចំណេះដឹង​ថ្មីៗ និង​បទពិសោធន៍​ល្អៗ​មក​ជួយ​អភិវឌ្ឍន៌​ប្រទេសជាតិ​។ មិន​ថា​ពួកគេ​មាន​ប្រភព​មកពីណា ឬ​ស្ថិត​ក្នុង​ជីវភាព​គ្រួសារ​បែបណា ជា​កសិករ អាជីវករ ឬ​ជា​មន្ត្រីរាជការ គឺ​ពួកគេ​ទាំងអស់​សុទ្ធតែ​ត្រូវបាន​រាជរដ្ឋាភិបាល​ផ្តល់ឱកាស ជម្រុញ និង​លើកទឹកចិត្ត​អោយបាន​រៀនសូត្រ​នៅ​សាលា​ល្អៗ​ដែល​មាន​កម្មវិធី​ហ្វឹកហ្វឺន​ប្រកបដោយ​គុណភាព​។​

​ជាក់ស្តែង​ដូច​យុវជន​ប៉ុន្មាន​រូប​នេះ គឺ​បាន​តស៊ូ​និង​អំណត់​អត់ធន់​រៀនសូត្រ​នៅ​បរទេស​រហូត​បញ្ចប់​ការសិក្សា​ហើយ​បាន​វិល​មក​កាន់​មាតុប្រទេស​វិញ​។

​ទន្ទឹមនឹងនោះ ក៏​មាន​យុវជន យុវតី​ខ្មែរ​យើង​ជា​ច្រើន​រូប​ទៀត​ដែល​បាន និង កំពុង​សិក្សា​យ៉ាង​ច្រើន​នៅ​បរទេស​ដើម្បី​ស្រូប​យក​ចំណេះដឹង​ថ្មីៗ បទពិសោធន៍​ល្អៗ និង​ជំនាញ​មក​បម្រើ​ប្រទេសជាតិ​។​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ តែងតែ​គាំទ្រ​ជំរុញ​និង​លើកទឹកចិត្ត​ដល់​យុវជន​ពី​គ្រប់​ស្រទាប់វណ្ណៈ​អោយ​ទទួលបាន​ការសិក្សា​ជ្រៅជ្រះ ទាំង​ក្នុង​វិស័យ​កងទ័ព​និង​នៅក្នុង​វិស័យ​ដទៃៗ​ទៀត​សម្រាប់​យកមក​ចូលរួម​កសាង​និង​អភិវឌ្ឍន៍​ប្រទេសជាតិ​យើង​អោយ​កាន់តែ​រីកចម្រើន​៕

primeminister_hunsen r191010c2 r191010c3

Filed in: ព័ត៌មានថ្មី

Leave a Reply

Submit Comment