គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​
ការិយាល័យព័ត៌មាន ៖ ០៩០ ៣៣៣ ២៣២​ / ០១៣​ ៣៣៣​ ៤៨៧ ៕

​សម្តេច​ក្រឡាហោម ស ខេង អនុញ្ញាត​ឲ្យ​ប្រតិភូ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ១៤​រូប ចូលជួប​សម្តែង​ការគួរសម​

(​ភ្នំពេញ​)៖ សម្តេច​ក្រឡាហោម ស ខេង ឧបនា​យ​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ នៅ​រសៀល​ថ្ងៃ​ទី​០៨ ខែតុលា ឆ្នាំ​២០១៩​នេះ បានអនុញ្ញាត​ឲ្យ ប្រតិភូ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​១៤​រូប ចូលជួប​សម្តែង​ការគួរសម និង​សុំ​អនុសាសន៍​ពី​សម្តេច ដើម្បី​ទៅ​ចូលរួម​ក្នុង​កម្មវិធី China Asian Young Leadership Training លើ​ប្រធានបទ «The Bright of The Future»​។​

​ជំនួប​នេះ ធ្វើឡើង​ដើម្បី​គោរព​ស្នើសុំ​អនុសាសន៍​ណែនាំ​ផ្សេងៗ​ពី​សម្តេច​ក្រឡាហោម ស ខេង ដើម្បី​ជា​ចំណេះដឹង​បន្ថែម ក្នុង​ផ្នែក​សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ រួមទាំង​ការគ្រប់គ្រង​រដ្ឋបាល​ដែនដី កិច្ចការងារ​យុវជន ក៏ដូចជា​របៀបរបប សម្រាប់​ជា​ទុន​ដល់​យុវជន​ទាំង​១៤​រូប ដើម្បី​ជា​តំណាង​យុវជន និង​ដើម្បី​ជា​តំណាង ក្នុងការ​ត្រៀម​ខ្លួន​ធ្វើ​ជា​យុវជន​របស់​ជាតិ តំណាង​ប្រជាជន និង​យុវជន នៅក្នុង​ក្របខណ្ឌ​ក្នុង​តំបន់ ក៏ដូចជា​ក្របខណ្ឌ​អន្តរជាតិ​។​

​ក្នុងឱកាស​នោះ សម្តេច​ក្រឡាហោម ស ខេង បាន​ណែនាំ​ដល់​ប្រតិភូ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ឲ្យខិត​ខំ​យកចិត្តទុកដាក់​ក្រេប​យក​ចំណេះដឹង និង​បទពិសោធន៍​នានា ឲ្យបាន​ច្រើន​ដើម្បី​យក​មក​អភិវឌ្ឍន៍​ប្រទេសជាតិ​ឲ្យមាន​ការ​រីកចម្រើន​កាន់តែ​ឆាប់រហ័ស​។​

​សូមបញ្ជាក់​ថា កម្មវិធី China Asian Young Leadership Training នេះ​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​០៩ ខែតុលា រហូត​ដល់​ថ្ងៃ​ទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​៕

r191009b1 r191009b2 r191009b3 r191009b4 r191009b5

Filed in: ព័ត៌មានថ្មី

Leave a Reply

Submit Comment