គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​
ការិយាល័យព័ត៌មាន ៖ ០៩០ ៣៣៣ ២៣២​ / ០១៣​ ៣៣៣​ ៤៨៧ ៕

សម្ដេច​តេជោ ហ៊ុន សែន និង​សម្តេច​កិតិ្ត​ព្រឹទ្ធ​បណ្ឌិត អញ្ជើញ​កាន់បិណ្ឌ​ ដើម្បី​ឧទ្ទិស​ទៅ​ដល់​វិញ្ញាណក្ខន្ធ​ជីដូន​ជីតា និង​បុព្វការី​ជន ដែល​បាន​ចែក​ឋាន ទៅ​តាម​ប្រពៃណី​សាសនា​ខ្មែរ

ក៏ដូចជាប្រ​ជាពលរដ្ឋ​ទូទាំងប្រទេសដែរ នៅ​ព្រឹក​ថ្ងៃអាទិត្យ ៩​រោច ខែ​ភទ្របទ ឆ្នាំច ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ​២០១៩ នេះ  សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន បាន​អញ្ជើញ​មក​កាន់បិណ្ឌ​ទី​៩ នៅ​វត្ដ​មុន្នី​សុវណ្ណ (​ហៅ​វត្ត​ចំពុះក្អែក​) ដែល​ស្ថិត​នៅក្នុង ខណ្ឌ ច្បារអំពៅ រាជធានី​ភ្នំពេញ ។​

​នៅក្នុង​ឱកាស​អញ្ជើញ​កាន់បិណ្ឌ​ព្រឹក​នេះ សម្ដេច​តេជោ ហ៊ុ ន សែន និង​សម្ដេច​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត បាន​នាំ​យក​ចង្ហាន់ និង​ទេយ្យទាន​មួយចំនួន​ទៅ​ប្រគេន​ព្រះសង្ឃ ដើម្បី​ឧទ្ទិស​ទៅ​ដល់​វិញ្ញាណក្ខន្ធ​ជីដូន​ជីតា និង​បុព្វការី​ជន ដែល​បាន​ចែក​ឋាន ទៅ​តាម​ប្រពៃណី​សាសនា​ខ្មែរ​។ ទន្ទឹមនឹងនោះ​ដែរ សម្ដេច​តេជោ និង​សម្ដេច​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត បាន​ប្រគេន និង​ជូន​ក្រណាត់ស និង​ថវិកា​ដល់​ព្រះសង្ឃ ចាស់​ព្រឹទ្ធ​ចារ្យ លោកយាយ លោកតា ព្រមទាំង​ពុទ្ធ​បរិ​ស័ក​ជាច្រើន​នាក់​ផង​ដែរ​។

​ជា​រៀងរាល់ឆ្នាំ សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន តែងតែ​ដឹកនាំ​មន្ត្រីជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល មក​ប្រារព្ធ​ពិធី​បុណ្យ​ប្រពៃណី​ជាតិ​នេះ​នៅ​តាម​វត្ត​អារាម​នានា​យ៉ាង​ខ្ជាប់ខ្ជួន ។ នៅក្នុង​ឱកាស​ដ៏​មហោឡា​ឬ​ក្ស​នេះ សម្តេច​ទាំង​ទ្វេ​បាន​ឧទ្ទិស​សុំ​ឲ្យ​មគ្គផល​ដែល​កើតចេញ​ពី​ការ​ធ្វើ​បុណ្យ​ថ្ងៃនេះ សូមឲ្យ​ជាតិខ្មែរ​ទាំងមូល​បាន​ជួប​តែ​សេចក្តីសុខក្សេមក្សាន្ត​ជានិច្ច​និរន្ត ។​

​ពិធីបុណ្យ​ភ្ជុំបិណ្ឌ គឺជា​ពិធី​បុណ្យ​ដ៏​ធំ​មួយ នៅក្នុង​ចំណោម​ពិធីបុណ្យ​ផ្សេងៗ​នៅ​កម្ពុជា ដែល​ប្រជាជន​ខ្មែរ​នាំគ្នា​ប្រារព្ធ​ធ្វើឡើង​មិន​ដែល​អាក់ខាន​ឡើយ​ជា​រៀងរាល់ឆ្នាំ  គឺ​ចាប់ពី​ថ្ងៃ​១​រោច ខែ​ភទ្របទ រហូត​ដល់​ថៃ្ង​ទី​១៥​រោច ដែលមាន រយៈ ពេល​១៥​ថៃ្ង ដោយ​ហៅ​ថា​បុណ្យ​កាន់បិណ្ឌ​១, បិណ្ឌ​២… និង​នៅ​ថៃ្ង​បញ្ចប់ គឺជា​ថៃ្ង «​ភ្ជុំ​បិណ្ឌ​» ធំ​តែ​ម្តង​។ សម្រាប់​បុណ្យ​ភ្ជុំបិណ្ឌ​នៅ​ឆ្នាំនេះ គឺ​ចាប់ផ្ដើម​ដាក់​បិណ្ឌ​ចាប់​ថ្ងៃទី​១៤ ខែ​កញ្ញា រហូត​ដល់​ថ្ងៃ​ទី​២៧ ខែ​កញ្ញា និង​ថ្ងៃ​ភ្ជុំបិណ្ឌ​ធំ​នៅ​ថ្ងៃ​ទី​២៨ កញ្ញា ឆ្នាំ​២០១៩ ៕

img190922a1 img190922a2 img190922a3 img190922a4 img190922a5 img190922a6 img190922a7

Filed in: ព័ត៌មានថ្មី

Leave a Reply

Submit Comment