គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​
ការិយាល័យព័ត៌មាន ៖ ០៩០ ៣៣៣ ២៣២​ / ០១៣​ ៣៣៣​ ៤៨៧ ៕

សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានបង្ហាញ​ជំហរ​យ៉ាង​ម៉ឹងម៉ាត់​ក្នុង​ការអនុវត្តន៍​អភិក្រម​ទី​៥ គឺ​អភិក្រម «​វះកាត់​»

(​ភ្នំពេញ​)៖ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានបង្ហាញ​ជំហរ​យ៉ាង​ម៉ឹងម៉ាត់​ក្នុង​ការអនុវត្តន៍​អភិក្រម​ទី​៥ គឺ​អភិក្រម «​វះកាត់​» ដោយ​ព្រមាន​ដកហូត បុណ្យស័ក្តិ និង​បង្ក​ទ្រព្យសម្បត្តិ ចំពោះ​មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ​ទាំងឡាយ​ណា​យក​តួនាទី​ប្រព្រឹត្ត​អំពើ​ពុករលួយ កឹ​បកេង​ទ្រព្យសម្បត្តិ​រដ្ឋ កាប់បំផ្លាញ​ព្រៃឈើ រំលោភ​យក​ដី​រដ្ឋ​ធ្វើជា​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន​។​

​ការប្រកាស​ដាក់​ចេញ​ជំហរ​ម៉ឹងម៉ាត់​ក្នុងការ​កម្ចាត់​អំពើពុករលួយ​ចំពោះ​មន្ត្រីរាជការ និង​កងកម្លាំង​ប្រាប់​អាវុធ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃ​ទី​០២ ខែ​សីហា ឆ្នាំ​២០១៩​នេះ​។​

​​អំពើ​ពុករលួយ​ត្រូវ​បាន​គេ​មើលឃើញ​ថា ជា​ឧបសគ្គ​ដ៏​ធំ​សម្រាប់​នយោបាយ​កំណែទម្រង់ និង​ការអភិវឌ្ឍ​ប្រទេស​ឱ្យ​កាន់តែ​មាន​ការរីកចម្រើន​។ ការអនុវត្តន៍​អភិក្រម​ទី​៥​នេះ ដែល​ជា​អភិក្រម​កម្ចាត់ និង​បោសសំអាត​អំពើពុករលួយ​ត្រូវបាន​សម្តេច​តេជោ ហ៊ុន សែន ប្រកាស​ជារឿយៗ​ក្រោយ រាជរដ្ឋាភិបាល​នីតិកាល​ទី​៦ ត្រូវបាន​បង្កើតឡើង ។

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​បង្ហាញ​លទ្ធផល​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី ក៏​បាន​បង្ហាញ​ផង​ដែរ​ថា ក្រៅតែពី​ដកហូត​បុណ្យស័ក្តិ និង​បង្កក​ទ្រព្យសម្បត្តិ​ហើយ​នោះ មន្ត្រី និង​កងកម្លាំងប្រដាប់អាវុធ​ដែល​ប្រព្រឹត្ត​អំពើ​ពុករលួយ នឹង​ត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​ដែល​មាន​ជា​ធរមាន​ថែមទៀត​ផង​ ៕

d190803c1 d190803c2 d190803c3 d190803c4

Filed in: ព័ត៌មានថ្មី

Leave a Reply

Submit Comment