គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​
ការិយាល័យព័ត៌មាន ៖ ០៩០ ៣៣៣ ២៣២​ / ០១៣​ ៣៣៣​ ៤៨៧ ៕

ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ខ្យល់ក​ន្ទ្រា​ក់​ចំនួន​៤០​គ្រួសារ បានទទួល​អំណោយ​សង្គ្រោះ​របស់​សាខា​កាកបាទក្រហម​ខេត្ត​កែប​

​ភ្នំពេញ​៖ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា​បាន​មានប្រសាសន៍ថា​៖ ខ្ញុំ​ពិតជា​រីករាយ ដែល​នំ​បញ្ចុក​ខ្មែរ​បាន​មក​ដល់​ទីស្នាក់កា​រ អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (World Trade Organization-WTO) នៅក្នុង​កម្មវិធី​សង្គម និង​វប្បធម៌ ។​

​សម្តេច​បន្តថា​៖ ដូច​យើង​ដឹង​ហើយ​ថា នំ​បញ្ចុក​គឺជា​អត្តសញ្ញាណ​នំ​របស់​ជាតិ​យើង ដែលប​ង្ហ​ញ​ពី​សាមគ្គីភាព​ស្អិតរ​មួ​ត​វេញ​ត្របាញ់​ចូលគ្នា​ដូចជា​ចង្វាយ​នំ​បញ្ចុក ដែល​មាន​គ្រឿងផ្សំ​ជាច្រើន​នាំមក​នូវ​ក្លិន​ដ៏​ឈ្ងុយ​និង​រសជាតិ​ដ៏​ឆ្ងាញ់ ពិសារ​ដែល​នាំមក​នូវ​សុខភាព​ពិតៗ​។​

​សម្តេច​តេជោ ហ៊ុន សែន មានប្រសាសន៍​បន្ត​ថា​៖ យើង​ចូលរួម​អោយ​តម្លៃ​លើកតម្កើង​ម្ហូបអាហារ និង​នំចំណី​ខ្មែរ​អោយ​បាន​កាន់តែ​ទូលំទូលាយ​នៅក្នុង​ពិធី សំខាន់ៗ​តូច​ធំ​ទាំង​ក្នុង និង​ក្រៅប្រទេស​។​

​សម្តេច​តេជោ​សូម​អរគុណ និង​ជូនពរ​បងប្អូន​ជនរួមជាតិ​ជួបតែ​សេចក្តីសុខ និង​សំណាងល្អ​គ្រប់​ទីកន្លែង​៕

 

img190704a1 img190704a2 img190704a3 img190704a4 img190704a5 img190704a6 img190704a7

Filed in: ព័ត៌មានថ្មី

Leave a Reply

Submit Comment