គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​
ការិយាល័យព័ត៌មាន ៖ ០៩០ ៣៣៣ ២៣២​ / ០១៣​ ៣៣៣​ ៤៨៧ ៕

​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចុះ​ជួប​កូន​ក្មួយ​រង​គ្រោះ​ក្នុងគ្រោះថ្នាក់​បាក់​រលំ​អគារ​ ៧ ​ជាន់​

ខេត្ត​ព្រះសីហនុ ៖ ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​អញ្ជើញ​បន្ត​ដំណើរ​ចុះ​ទៅ​ជួប​កូនក្មួយ​ដែល​បាន​សង្គ្រោះ​ជីវិត​ពី​គំនរ​ដែក​និង​ផ្ទាំង​បេតុង ដែល​បាន​បាក់​ធ្លាក់​សង្កត់ពីលើ ដែល​កំពុង​សម្រាក​ព្យាបាល​នៅក្នុង​ពេទ្យ​បង្អែក​ក្រុងព្រះសីហនុ​។​

ដោយក្តីយកចិត្តទុកដាក់ សម្តេច​តេជោ ហ៊ុន សែន បាន​អញ្ជើញ​ដើរ​សួរសុខទុក្ខ​កូនក្មួយ​ដោយផ្ទាល់​ម្នាក់​ម្តងៗ​ប្រកបដោយ​ការយកចិត្តទុកដាក់ និង​ស្រឡាញ់​ដ៏​ជ្រាលជ្រៅ​បំផុត​ ។ ទន្ទឹមនឹង​ភាព​ក្តុកក្តួល ​និង​ខ្លោចផ្សារ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី មាន​ក្តី​រំភើប​ក្រៃលែង​ដែល​បាន​មក​ឃើញ​កូនក្មួយ​មួយចំនួន​ដែល​ត្រូវបាន​សង្គ្រោះ​យកចេញ​ពី​គំនរ​អគារ​៧​ជាន់​ ។

​សម្តេច​តេជោ​បាន​មាន​ប្រសាសន៍ថា ​ “​ក្តុកក្តួល​ណាស់ ! ៣ ​ថ្ងៃ​ហើយ ដែល​គាត់​តស៊ូ​ប្រឹង​រស់ ចង់​ស្រែក ឲ្យ​គេ​ជួយ​ដែរ តែ​គ្មាន​កម្លាំង ព្រោះ គាត់ ឮ​គ្រឿងចក្រ​គាស់​កាយ​ដែរ តែ​រើខ្លួន​ពុំរួច​សោះ ហើយ​និង​មាន​ក្លិនស្អុយ​សាកសព ជុំវិញ​ខ្លួន​គាត់​ផងដែរ ។​”

​អរគុណ​ទេវតា ដែល​បង្អុ​ល​ទឹកភ្លៀង មក​ម្តងម្កាល ហូរ​ស្រក់ តាម​ដែក គាត់​អាច​ហូប​ទឹក​វប្បធម៌ ភ្លៀង​នោះ បាន​បន្តិចៗ គ្រាន់​បាន​ផ្សើម​បំពង់ក ។

ទន្ទឹមនឹងនេះ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានប្រកាសថា ថវិកា​សម្រាប់​ឧបត្ថម្ភ​ដល់​គ្រួសារ​ជនរងគ្រោះ ដែល​ស្លាប់​ដោយ​ការ​រលំ​បាក់​អគារ​៧​ជាន់ នៅ​ខេត្ត​ព្រះសីហនុ នឹង​កើន​ជិត​ដល់​៧​ម៉ឺន​ដុល្លារ​ក្នុង​ម្នាក់ៗ ចំណែក​ជនរងគ្រោះ​នឹង​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ជាង​១​ម៉ឺន​ដុល្លារ ក្នុង​ម្នាក់ៗ​ផងដែរ​។​

​ការប្រកាស​របស់​សម្តេច​តេជោ ហ៊ុន សែន បាន​ធ្វើឡើង​តាមរយៈ​សន្និសីទ​សារព័ត៌មាន នា​យប់​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០១៩​នេះ នៅក្រោយ​បិទ​បញ្ចប់​ប្រតិបត្តិការ​រុករក​ជន​រងគ្រោះ ដែល​ស្លាប់ និង​របួស ក្នុង​ហេតុការណ៍រ​លំបាក់​អគារ នៅ​ខេត្ត​ព្រះសីហនុ​។​

​ថវិកា​ដែល​បាន​ឧបត្ថម្ភ​ដល់​ក្រុមគ្រួសារ​សព និង​ជន​រង​របួស នៃ​ការបាក់​អគារ​ខាងលើនេះ បានមកពី​សប្បុរសជន​នានា ដែល​បាន​ចូលរួម​តាមរយៈ​ការអំពាវនាវ​របស់​ស​ម្តេច ដោយ​បូករួម​ជាមួយ​នឹង​ថវិកា​របស់​រាជរដ្ឋាភិបាល​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​ដោយសារ​ការអំពាវនាវ​របស់ខ្ញុំ គឺ​អ​ម្បិ​ញ​មិញ យើង​បាន​បន្ថែម​សម្រាប់​អ្នក​របួស​១​ម៉ឺន​ដុល្លារ​បន្ថែមទៀត ហើយ​ករណី​២​នាក់ ដែលជា​អ្នក​រស់​ចុងក្រោយ ហើយ​ដែល​ត្រូវបាន​សង្គ្រោះ​មុននេះ គឺ​ត្រូវ​ទទួលបាន​៣​ម៉ឺន​ដុល្លារ ឯ​ចំពោះ​សាកសព បើ​គិត​អំពី​ប្រាក់​ចំណូល​នឹង​ទទួល​បាន​បន្ថែម​មិនតិច​ជាង​៦​ម៉ឺន​ដុល្លារ​អាមេរិក ក្នុង​ម្នាក់ៗ បូក​នឹង​ថវិកា​របស់​រាជរដ្ឋាភិបាល​ថែម​ទៀត គឺ​សរុប​ជាង​៧​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក ដែល​នឹង​ត្រូវ​ផ្គត់ផ្គង់​ឱ្យបាន​សក្តិសម​»​។​

​សូមបញ្ជាក់​ថា ករណីរ​លំបាក់​អគារ​កម្ពស់​៧​ជា នៅ​ខេត្ត​ព្រះសីហនុ បាន​កើតឡើង កាល​ពី​ទាបភ្លឺ​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៩​។ រហូតដល់​ពេល​នេះ ចំនួន​អ្នក​ស្លាប់ ដែល​ត្រូវ​បាន​កាយ​ឃើញ​បាន​កើន​ដល់​២៨​នាក់ និង​អ្នករបួស​២៦​នាក់ ក្នុងករណីរ​លំបាក់​អគារ​ខាងលើនេះ​ ៕

 

m1906251a m1906251b m1906251c m1906251d m1906251e m1906251f m1906251g m1906251h m1906251i m1906251j

Filed in: ព័ត៌មានថ្មី

Leave a Reply

Submit Comment