គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​
ការិយាល័យព័ត៌មាន ៖ ០៩០ ៣៣៣ ២៣២​ / ០១៣​ ៣៣៣​ ៤៨៧ ៕

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ ឧបនាយក​រដ្ឋមន្ត្រី​ឡាវ​

បន្ទាប់ពី​បាន​ជួប​ជាមួយ​ឯកអគ្គរដ្ឋទូត​ម៉ាឡេស៊ី ថ្មី ប្រចាំ​នៅ​កម្ពុជា​រួច​ហើយ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួប សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ បន្ត​ជាមួយ​ឯកឧត្តម សន សៃ​ស៊ីផាន់ដន ឧបនាយក​រដ្ឋមន្ត្រី​ឡាវ នៅ​វិមាន​សន្តិភាព​។​

​ឯកឧត្តម សន សៃ​ស៊ីផាន់ដន បាន​ទទួល​ផ្តាំផ្ញើ​សួរសុខទុក្ខ​អំពី​នាយករដ្ឋមន្ត្រី​ឡាវ គោរព​ជូន​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី និង​សូម​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​ប្រជាពលរដ្ឋ ក៏ដូចជា​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​កន្លងមក​តែងតែ​ជួយ​គាំទ្រ​ដល់​ប្រទេស​ឡាវ​។ ឯកឧត្តម​ក៏បាន​គោរព​ជម្រាប​ជូន​សម្ដេច​តេជោ ថា តាមរយៈ​ដំណើរ​ទស្សនកិច្ច​របស់​ឯកឧត្តម​មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា​នៅពេលនេះ គឺ​ដើម្បី​សិក្សា​ស្វែងយល់ និង​ដកស្រង់​បទពិសោធន៍​អំពី​ការអភិវឌ្ឍ​កម្ពុជា ដើម្បី​យកទៅ​អនុវត្ត​នៅ​ប្រទេស​ឡាវ​។ ទន្ទឹមនឹងនេះ ឯកឧត្តម​ក៏បាន​ជម្រាបជូន​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​ផងដែរ នូវ​អ្វី​ដែល​ជា​ការកត់សម្គាល់​របស់​ឯកឧត្តម​នោះ​គឺ​ព្រះរាជាណាចក្រ​កម្ពុជា​នៅពេល​បច្ចុប្បន្ន​នេះ មាន​ការរីកចម្រើន​យ៉ាង​ខ្លាំង​ជា​ពិសេស​អគារ​ខ្ពស់ៗ​បាន​រីក​ស្គុះ​ស្គាយ ហើយ​ជីវភាព​ប្រជាពលរដ្ឋ​ក៏​មាន​ភាពល្អប្រសើរ​ឡើង ។ ឯកឧត្តម​ក៏បាន​ថ្លែងអំណរគុណ​ចំពោះ សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី ក៏​ដូច​ជា​រដ្ឋាភិបាល​កម្ពុជា​ដែល​បាន​គាំទ្រ​ដល់​វិនិ​យោគគិ​នឡាវ​នៅ​កម្ពុជា ជាពិសេស ធនាគារ​ឡាវ BIC ក៏ដូចជា​អ្នកវិនិយោគ​ផ្សេងៗ និង​ការគាំទ្រ​ដល់​ការទិញ​ថាមពល​អគ្គិសនី​ពី​ប្រទេស​ឡាវ​ផងដែរ​។​

​ជា​ការឆ្លើយតប សម្ដេច​តេជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ចំពោះ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ឡាវ ហើយក៏​បាន​មានប្រសាសន៍​ធ្វើការ​ណែនាំ​ថា​ករណី​វិស័យ ធនាគារ ដើម្បី​អោយ​ទទួលបាន​នូវ​ភាព​ជោគជ័យ​នោះ គឺ​ធ្វើ​យ៉ាងណា​ត្រូវ​យកចិត្តទុកដាក់​ដល់​ការផ្ដល់​កម្ចី​ដល់​វិស័យ​ឧស្សាហកម្ម និង​សិប្បកម្ម​។
​ពាក់ព័ន្ធ​នឹង​វិស័យ​ថាមពល​វិញ សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ដល់​ភាគី​ឡាវ​ផងដែរ ដែល​ឆ្នាំ​នេះ​បាន​លក់​ថាមពល​អគ្គិសនី​ឲ្យ​ប្រទេស​កម្ពុជា​យើង​បាន​ចំនួន ១៨ មេហ្គា​វ៉ាត់ ដែល​ថាមពល​អគ្គិសនី​នេះ​កំពុង​តែ​ប្រើប្រាស់​នៅ​ខេត្ត​កំពង់ធំ និង​ខេត្ត​ព្រះវិហារ​។

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ក៏​បាន​មានប្រសាសន៍​ណែនាំ ក៏ដូចជា​ផ្តល់នូវ​អនុសាសន៍​ផងដែរ​ថា ទំហំ​ពាណិជ្ជកម្ម​កម្ពុជា និង​ឡាវ​គប្បី​ណា​ជំរុញ​ឲ្យមាន​ការរីក​ចម្រើន​កាន់តែ​ធំ​ថែម​ទៀត ជាពិសេស​វិស័យ​ទេសចរណ៍ វិស័យ​វប្បធម៌ និង​វិស័យ​វិនិយោគ ក៏ដូចជា​វិស័យ​សេដ្ឋកិច្ច​ផង​។ លើស​ពី​នោះ​ទៀត ក៏​មិន​ត្រូវ​កាត់ផ្ដាច់​ពី​វិស័យ​ថាមពល​ផងដែរ ដោយ​សម្ដេច​តេ​ជោនា​យករ​ដ្ឋ​មន្ត្រិ បាន​មានប្រសាសន៍ថា យើង​គប្បី​ណា​លើកយក​វិស័យ​ថាមពល​ជា​វិស័យ​អាទិភាព​សម្រាប់​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​យើង​ទាំង​ពីរ ជាមួយគ្នា​នេះ​ផង​ដែរ​ទាក់ទង​នឹង​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​យើង​ទាំងពីរ គប្បី​ណា​ដាក់​បញ្ជូលទៅ​លើ​ផ្នែក ការទិញ​-​លក់ នៃ​វិស័យ​ថា​ម​អគ្គិសនី​នេះ​ផងដែរ​៕

r190605a0a r190605a0

Filed in: ព័ត៌មានថ្មី