គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​
ការិយាល័យព័ត៌មាន ៖ ០៩០ ៣៣៣ ២៣២​ / ០១៣​ ៣៣៣​ ៤៨៧ ៕

ក្បួន​រថយន្ត​ដឹក​ឈើ​របស់ សារឿ​ន ម៉ាប់ សំរុក​​ដឹក​ចេញ​ទៅ​លក់​​នៅ​​ប្រទេស​​វៀតណាម​​ដូច​​ហែរ​​កឋិន កក្រើក​​ខេត្ត​​មណ្ឌលគិរី ជាថ្មី​

ខេត្ត​មណ្ឌលគិរី ៖ មិនមែន​ជា​រឿង​ថ្មី​ទេ ក្បួន​រថយន្ត​ដឹក​ឈើ​របស់ សារឿ​ន ម៉ាប់ បាន​សម្រុក​ដឹក​យ៉ាង​កក្រើក ពេល​ទាបភ្លឺ ក្នុង​ខេត្ត​មណ្ឌលគិរី ដែល​គេ​ដាក់​ការសង្ស័យថា តើ​សមត្ថកិច្ច និង​អាជ្ញាធរ​ពិតជា​អាច​ធ្វើ​ដេក​លក់​បាន​មែនឬ​យ៉ាងណា ?

​សម្រាប់​បទល្មើស​ព្រៃឈើ​ខេត្ត​មណ្ឌលគិរី បើ​ទោះបីជា​សម្តេច​ក្រឡាហោម ស ខេង បាន​ធ្វើ​ការព្រមាន​រួចមកហើយ រហូត​ដល់​អភិបាលខេត្ត​មណ្ឌលគិរី ធានា​អះអាង​ថា ចាត់​វ​ធាន​ការបង្ក្រាប​យ៉ាងណាក៏ដោយ ប៉ុន្តែ​សង្កេតឃើញថា ហាក់ដូចជា​មិន​មាន​ប្រសិទ្ធភាព​បង្ក្រាប​សកម្មភាព​ល្មើស ជា​ទ្រង់ទ្រាយ​ធំៗ​បាន​នោះ​ទេ ដែល​មើលទៅ​ហាក់ដូចជា​មាន​អាថ៌កំបាំង ។

mapmap

​ប្រភព​ព័ត៌មាន​បាន​អោយ​ដឹងថា រយៈកាល​ដើមខែ​មិថុនា​នេះ បទល្មើស​ទ្រង់ទ្រាយ​ធំ បាន​សម្រុក​ដឹក​ចេញ​តាម​ច្រកទ្វារ​ព្រំដែន​ទ្វេភាគី​ដាក់​ដាំ ដោយ​គ្មាន​ការរំខាន​ពី​សមត្ថកិច្ច​ឡើយ ។ ប្រភព​ព័ត៌មាន​បញ្ជាក់​ថា កាលពី​យប់​ថ្ងៃ​ទី​០៣ ខែមិថុនា ឆ្នាំ​២០១៩ ឈ្មួញ​បាន​ចេញ​ឈើ​ជាង​១០០ រថយន្ត តាម​ច្រកទ្វារ​ព្រំដែន​ទ្វេភាគី​ដាក់​ដាំ​។ នៅ​យប់​ថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ​២០១៩​ឈ្មួញ​បាន​ចេញ​ឈើ ។ លុះដល់​យប់​ថ្ងៃ​ទី​០៥ ខែមិថុនា ឆ្នាំ​២០១៩​ឈ្មួញ​បាន​ចេញ​ឈើ​ជាង​១០០​រថយន្ត​ទៀត ! ហើយ​បើ​មិន​មាន​ការប្រែប្រួល​ទេ ឈ្មួញ​និង​បន្ត​ចេញ​ឈើ​ទៅ​វៀតណាម ទៀត​រាល់​យប់​តែ​ម្ដង តាម​ច្រកទ្វារ (​ដាក់​ដាំ​)​នេះ ។​

​ប្រភព​ព័ត៌មាន​បាន​ធ្លោយ​ប្រាប់ អោយ​អង្គភាព​យើងខ្ញុំ​ដឹង​ថា រាល់​ការ​ចេញ​ឈើ​ទាំង​នោះ​ប្រព្រឹត្តទៅបាន គឺ​មាន​មេ​ឈ្មួញ​ឈ្មោះ សារឿ​ន ម៉ាប់ ជា​អ្នក​មេក្លោង​ដឹកជញ្ជូន​ឈើ និង​រត់ការ​ជាមួយ​មន្ត្រី​អាជ្ញាធរ ព្រោះ​ឈ្មួញ​រូបនេះ ជា​មនុស្ស​ពូកែ​ទំនាក់ទំនង​រត់ការ​ជាមួយ​អាជ្ញាធរ​និង​មន្ត្រី​ជំនាញ ក្នុង​ការបែងចែក​ផលប្រយោជន៍​គ្នា ។​

​គួរ​រំលឹក​ផងដែរ​ថា កន្លងមក​មាន​សេចក្តីរាយការណ៍​អំពី​ការកាប់បំផ្លាញ​ព្រៃឈើ នៅ​តំបន់​(​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រិច​)​ស្រុក​កោះ​ញែក ខេត្ត​មណ្ឌលគិរី ក្នុងទិសដៅ​ដឹកចេញទៅ​វៀតណាម តាម​ច្រកទ្វារ​ព្រំដែន​ទ្វេភាគី​ដាក់​ដាំ ប៉ុន្តែ​កាលនោះ ដោយ​ល្បី​ខ្ច​ខ្ចាយ​ខ្លាំងពេក ឯកឧត្តម អភិបាលខេត្ត​មណ្ឌលគិរី​បាន​ចេញ​ទប់ស្កាត់ ក៏​មាន​ប្រសិទ្ធភាព​មួយ​ចំអិន​កំពិស ស្ទះ​ឈើ មិន​បាន​ចេញ​ទៅ​វៀតណាម អស់​ជាច្រើន​ថ្ងៃ ។​

​លុះ​ពេល​ថ្មីៗ​នេះ មិនដឹងថា លួចលាក់​ឯកឧត្តម អភិបាលខេត្ត ឬ​ទំនងជា​សុំ​ការអនុញ្ញាត ពី អភិបាលខេត្ត​មណ្ឌលគិរី​បាន​ហើយ  ទើប​ឈាន​ដល់​ចេញ​ឈើប្រណិត​ប្រមាណ​រាប់​រយ រថយន្ត ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រិច​ឆ្ពោះទៅ វៀតណាម តាម​ច្រក​ទ្វេភាគី​ដាក់​ដាំ ដល់​ទៅ ៣ យប់​ជាប់​គ្នា ដោយ​ប្រើ​រថយន្ត​សាំ​យ៉ុង ឡង់​គ្រីស័រ លុច​ស៊ី​ស បា​ឡែន រថយន្ត​កែច្នៃ បើ​សរុប​ជិត​១០០​គ្រឿង ។​

​ពាក់ព័ន្ធ​នឹង ចេញ​ឈើ​ខ្នាត​យក្ស​នេះដែរ គេ​មិនឃើញ មាន​ការបង្ក្រាប ឬ​ទប់ស្កាត់​ពី​
​សំណាក់​អាជ្ញាធរ​មន្ត្រី​ជំនាញ​ណា ឡើយ និយាយ​រួម​ទាំង​អាជ្ញាធរ ខេត្ត ស្រុក PM ខេត្ត​ស្រុក នគរបាល​ខេត្ត ស្រុក នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត គឺ​បាន​រក្សា​ភាព​ស្ងៀមស្ងាត់​ធ្វើ​ជា​មិនដឹងមិនឮ ហើយ​ដែល​គេ​ពិនិត្យ​មើល​ទៅ វា​ហាក់ដូចជា​ថា ដឹក​ម៉េច​ដឹក​ទៅ សំខាន់​អោយតែ​ប្រាប់​មុន​និយាយ​គ្នា​មុន ៕

 

kb190606 (1) kb190606 (2) kb190606 (3)

Filed in: ព័ត៌មាន​តាមដានសង្គម