គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​
ការិយាល័យព័ត៌មាន ៖ ០៩០ ៣៣៣ ២៣២​ / ០១៣​ ៣៣៣​ ៤៨៧ ៕

រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ ​ចេញ​សេចក្ដីជូនដំណឹង ស្ដីពី​ការផ្ដល់​សេវា​សម្អាត ប្រមូល និង​ដឹកជញ្ជូន​សំរាម ក្នុងឱកាស​ពិធី​បុណ្យចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ

​ភ្នំពេញ ៖ រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១០ ខែ​មេសា ឆ្នាំ​២០១៩ បាន​ចេញ​សេចក្ដីជូនដំណឹង ស្ដីពី​ការផ្ដល់​សេវា​សម្អាត ប្រមូល និង​ដឹកជញ្ជូន​សំរាម ក្នុងឱកាស​ពិធី​បុណ្យចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ ។

​សាលា​រាជធានី​បាន​អំពាវនាវ ដល់​បងប្អូន​ប្រជាពលរដ្ឋ ជា​ម្ចាស់​លំនៅឋាន ក្នុង​រាជធានី​ភ្នំពេញ​ទាំងអស់ យោគយល់ និង​អធ្យាស្រ័យ កុំ​បញ្ចេញ​សំរាម​ដាក់​តាម​ដងផ្លូវ​សាធារណៈ ក្នុង​អំឡុង​ពេល​ក្រុមហ៊ុន​ប្រមូល​សំរាម អត់​ធើ​ការ ចាប់ពី​ថ្ងៃ​ទី​១៤-១៧ មេសា ។​សម្រាម​ត្រូវ​រក្សាទុក ឲ្យបាន​ត្រឹមត្រូវ ក្នុង​ទីតាំង​រៀងៗ​ខ្លួន ជា​បណ្តោះអាសន្ន​សិន​៕

 

d190412d1 d190412d2

Filed in: ព័ត៌មានថ្មី