ខេត្តស្ទឹងត្រែង ៖ ឧក្រិដ្ឋកម្មព្រៃឈើជ្រកក្រោមលេសអាជ្ញាប័ណ្ណបាតអាងវារីអគ្គិសនីសេសានក្រោម២ មានរយះពេលយូរឆ្នាំហើយ ឈើខាងក្រៅតំបន់បាតអាងទំនប់វារីអគ្គិសនីសេសានក្រោម២ កំពុងប្រឈមនឹងការបំផ្លាញយ៉ាងមហន្តរាយ ព្រោះគ្មានមន្ត្រីជំនាញ ឬ សមត្ថកិច្ចពាក់ព័ន្ធណាចាត់វិធានការណ៍ទប់ស្កាត់ឡើយ ។
ថ្មីៗនេះប្រជាសហគមន៍ការពារព្រៃឈើនៅតំបន់ក្បែរបាតអាងទំនប់វារីអគ្គិសនីសេសានក្រោម២ បានរាយការណ៍មកថា ៖ ឈ្មួញឈ្មោះ ម៉ឹក សុផាន់ណារ៉េត ហៅឧកញ៉ា ជ័យ និងបក្ខពួកបានបន្តធ្វើសកម្មភាពកាប់ឈើ និងដឹកជញ្ជូនឈើចេញទៅស្រុកយួន ដោយសារ មានការឃុបឃិតជាប្រព័ន្ធ ។
ប្រភពពីកម្មករធ្វើការងារនៅក្រុមហ៊ុនទំនប់វារីអគ្គិសនីសេសានក្រោម២ បានបង្ហើបឲ្យដឹងថា៖ កន្លងទៅថ្មីៗនេះ ពួកគេបានឃើញរថយន្ត យីឌុប 05-07គឿង ដឹកឈើមូលរាប់រយម៉ែត្រគូបចេញពីឃ្លាំងស្តុកឈើនៅក្នុងតំបន់ទំនប់វារីអគ្គិសនីសេសានក្រោម២ ចេញទៅស្រុកយួន យ៉ាងរលូន ។
ប្រភពបានបន្តទៀតថា ៖ ឈើដែលគរទុកក្នុងឃ្លាំងក្រុមហ៊ុនទំនប់វារីអគ្គិសនីសេសានក្រោម២ រាប់ពាន់ម៉ែត្រគូប សព្វថ្ងៃនេះ គឺជាឈើ ដែលកាប់មកពីតំបន់ការពារ និង តំបន់អភិរក្សក្នុងស្រុកសេសាន និងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ។ មន្ត្រីរដ្ឋបាលព្រៃឈើ និងមន្ត្រី បរិស្ថាន ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀត ក្នុងខេត្តស្ទឹងត្រែង មិនហ៊ានប៉ះពាល់ឈ្មួញឈ្មោះ ម៉ឹក សុផាន់ណារ៉េត ហៅឧកញ៉ា ជ័យ និងមេការឈ្មោះ សេង កំពុងតែធ្វើការគៀងគរប្រជាពលរដ្ឋឲ្យកាប់បំផ្លាញឈើ និងដឹកជញ្ជូនឈើយកទៅលក់ឲ្យក្រុមហ៊ុន ដើម្បីធ្វើការ ដឹកជញ្ជូនឈើយកទៅលក់ប្រទេសជិតខាងថាមាន (pc) ស្របច្បាប់ ។
ប្រភពដដែលថា មួយរយះចុងក្រោយនេះ បទល្មើសកាប់ឈើនិងដឹកជញ្ជូនឈើពីព្រៃការពារ ព្រៃអភិរក្ស ចូលទៅក្នុងទីតាំង បាតអាង ទំនប់វារីអគ្គិសនីសេសានក្រោម២ កំពុងកើតឡើងយ៉ាងខ្លាំង ។ ឈើទាំងនោះត្រូវបានគេអារច្រៀក ហើយដឹកជញ្ជូនតាមរថយន្តធំៗ ចំណុះពី៨០តោនទៅ១០០តោន ចេញទៅស្រុកយួនតាមច្រកត្រពាំងស្រែ ក្នុងស្រុកស្នួល ខេត្តក្រចេះ ដោយគ្មានមន្ត្រីជំនាញ ឬ សមត្ថកិច្ចពាក់ព័ន្ធណាហ៊ានប៉ះពាល់ទាល់តែសោះ ។
មន្ត្រីរដ្ឋបាលព្រៃឈើ និង សមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តស្ទឹងត្រែង ក៏ដូចជាខេត្តក្រចេះ ក៏មិនហ៊ានប៉ះពាល់សកម្មភាពដឹកជញ្ជូនឈើ របស់ឈ្មួញឈ្មោះ ម៉ឹក សុផាន់ណារ៉េត ហៅឧកញ៉ា ជ័យ នោះទេ ព្រោះគេដឹងថា ខ្នងបង្អែករបស់ឧកញ៉ា ជ័យ គឺជាអ្នកមានឥទ្ធិពលខ្លាំង ជាងរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងក្រសួងកសិកម្មទៅទៀត ។
យោងតាមបណ្ដាញសារព័ត៌មានក្នុងស្រុកបានផ្សាយតាមប្រព័ន្ធអេឡិចត្រនិចបានផ្សាយថាលោកឧត្តមសេនីយ៍ផ្កាយ មឹក សុផាន់ណារ៉េត ហៅ ឧកញ៉ា ជ័យ បានបន្តបំផ្លាញព្រៃឈើនៅខេត្តស្ទឹងត្រែង ក្រោមលេស មាន PC ដឹកជញ្ជួនឈើទៅលក់ នៅប្រទេសជិតខាង ។
ប្រភពបានឲ្យដឹងទៀតថា លោក ម៉ឹក សុផាន់ណារ៉េត ហៅឧកញ៉ា ជ័យ បានប្រើប្រាស់អាជ្ញាប័ណ្ណក្រុមហ៊ុនស្ដារបាតអាងទំនប់វារីអគ្គិសនីសេសានក្រោម២ ដែលចេញដោយ ក្រសួងកសិកម្មនិង ស្ថាប័នពាក់ពន្ធ័ ដើម្បីដឹកជញ្ជូនឈើចេញទៅស្រុកយួនយ៉ាងគគ្រឹកគគ្រេង ប៉ុន្តែ ប្រភពខ្លះបានលើកឡើងថា អាជ្ញាប័ណ្ណក្រុមហ៊ុន អាចមានភាពមិនប្រក្រតី ដោយសារ នៅក្នុងបរិវេណផ្ទៃបាតអាងទំនប់វារីអគ្គិសនី សេសានក្រោម២ គ្មាននៅសល់ឈើសម្រាប់កាប់ធ្វើអាជីវកម្មបន្តទៀតឡើយ ។
តាមសេចក្តីរាយាករណ៏បានឲ្យដឹងថា លោក ម៉ឹក សុផាន់ណារ៉េត ហៅឧកញ៉ា ជ័យ បានឲ្យកូនចៅ ដៃជើង បំផុសបំផុលឲ្យប្រជាពលរដ្ឋ នឹងកូនចៅ របស់លោក ចូលទៅកាប់ឈើនៅកន្លែងហាមឃាត់ ដូចជាព្រៃអភិរក្ស ព្រៃ សហគមន៍ និង ព្រៃការពារ ព្រៃឧទ្យានវរះជ័យ ក្នុងស្រុកសេសាន ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ស្រុកវើនសៃ ខេត្តរតនគិរី និងឈើមកពីតំបន់ ផ្សេង រួច ដឹកចូលដឹកជញ្ជូនចូល ទីតាំងបាតអាងទំនប់វារីអគ្គិសនីសេសានក្រោម២ ហើយដឹកចេញទៅលក់ នៅក្រៅប្រទេស ក្រោមលេសស្តារបាតអាងទំនប់វារីអគ្គិសនី សេសានក្រោម២ ក្លាយ ជា ឈើស្របច្បាប់ ។ សកម្មភាពនេះ ត្រូវបានគេរាយការណ៏មកថា មានការឃុបឃិត គ្នាពីថ្នាក់ក្រោមដល់ បូករួមទាំង មន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធ ទើបអាចដំណើរ ការ បានស្រួលបែបនេះ ។
សូមបញ្ជាក់ថា កន្លងមក សម្តេច ក្រឡាហោម ឧបនាយករដ្ឋមនត្រី និងជារដ្ឋមន្ត្រី ក្រសួង មហាផ្ទៃ ក៏ធ្លាប់បានមានប្រសាសន៏ហើយថា នៅក្នុងបរិវេណផ្ទៃ បាតអាងទំនប់វារី អគ្គិសនីសេសានក្រោម២ គ្មាននៅសល់ឈើសម្រាប់កាប់ធ្វើអាជីវកម្ម បន្តទៀតទេ ព្រោះ ឥឡូវ ទឹកនៅបាតអាង ៧០ម៉ែត្រហើយ ចំណែកនៅ ខាងៗ ក៏មាន ទឹក ៤ទៅ៥ ម៉ែត្រ ដែរ តើ មានឈើ ណា ឲ្យ ប្រមូល ទៀត ។
សម្តេច បានបញ្ជាក់ទៀតថា បើវានៅសល់ក្នុងបាទអាង នឹង ឲ្យវារលួយចោលតែម្តង ទៅ ។ ការស្នើសុំនោះ វា មិនមែន ស្តារបាតអាងអ្វីទេ វាទៅកាប់ឈើ ឯណាមក រួចថា ស្តាបាតអាង ស្តារអត់ចេះចប់ ខណះដែល វារី អគ្គិសនី សម្ភោធដាក់ឲ្យប្រើប្រាស់រួចហើយ នៅតែស្តា បាតអាងមិនចេះចប់។
ករណីនេះ ប្រសិន បើ ចៅហ្វាយ ខេត្តក៏ដូចជា ក្រសួងពាក់ពន្ធ័ មិនមានចំណាត់ការ ទេ ព្រៃការពារ ព្រៃ សហគមន៍ ព្រៃអភិរក្ស ក្នុងស្រុកសេសា ន និង ស្រុកសៀម ប៉ាង ចៀស មិនផុតពី សេចក្ដីវិនាសឡើយបច្ចុប្បន្ន ខណះ ពេលនេះ លោកជ័យ នៅតែបន្តសកម្មភាព ធ្វើជំនួញឈើចេញពីស្រុកទាំង២ នេះ យ៉ាងពេញបន្ទុកតែម្តង។
គេហទំព័រ មិនអាចសុំការបំភ្លឺពីលោក ផ្កាយ បី ម៉ឹក សុផាន់ណារ៉េត ហៅឧកញ៉ា ជ័យ បានទេ នៅឡើយទេ ដោយគ្មានលេខទំនាក់ទំនង ៕