គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​
ការិយាល័យព័ត៌មាន ៖ ០៩០ ៣៣៣ ២៣២​ / ០១៣​ ៣៣៣​ ៤៨៧ ៕

សម្តេច​តេជោ ដាក់ចេញ​វិធានការ សំខាន់ៗ ៣ ឆ្លើយតប​គ្រោះរាំងស្ងួត​នៅ​រដូវប្រាំង​ឆ្នាំនេះ​កម្ពុជា​និង​ជួប​គ្រោះ​ក្ដៅ​ហួតហែង​ខ្លាំង​កម្ដៅ​ហក់​ឡើងដល់ ៤០-៤២ អង្សា​

ភ្នំពេញ ៖ ក្នុង​រដូវប្រាំង​នៅ​ឆ្នាំ​២០១៩​នេះ កម្ពុជា​នឹង​ជួប​គ្រោះ​ក្តី​ហួតហែង​ខ្លាំង ជាពិសេស​ក្នុង​អំឡុង​ខែ​មេសា និង​ឧសភា កម្តៅ​នឹង​ហក់​ឡើងដល់ ៤០ ទៅ​៤២​អង្សា ដោយសារ​តែ​ការរង​ដោយ​ប្រយោល​នៃ​ឥទ្ធិពល​បាតុភូត​អែល​នី​ណូ (El Nino)​។ រាជរដ្ឋាភិបាល បាន​អំពាវនាវ​ដល់​អាជ្ញាធរ និង​ប្រជាពលរដ្ឋ​ត្រូវ​ចាត់វិធានការ​ថែរ​រក្សា​ទឹក​ទុក​សម្រាប់​ប្រើប្រាស់​។ នេះ​ក្នុង​សារ​ណែនាំ​ស្តីពី​ការចាត់វិធានការ​ថែរក្សា​ទឹក​ទុក​ទប់ទល់​នឹង​គ្រោះរាំងស្ងួត​ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី​១៧ ខែ​មករា ឆ្នាំ​២០១៩​នេះ​។​

​ក្នុង​សារាចរ​នេះ​បាន​គូសបញ្ជាក់ថា ឥទ្ធិពល​អែល​ណូនី​នេះ ក៏​នឹង​ធ្វើឲ្យ​មាន​ភ្លៀងក​ក់​ខែតិច មាន​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​កើតឡើង​ច្រើន រដូវវស្សា​មក​ដល់​យឺត​ជាង​បណ្តា​ឆ្នាំ​កន្លង​ទៅ​។​ល​។​

​តាមរយៈ​សារាចរ​នេះ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ដាក់ចេញ​នូវ​វិធានការ​សំខាន់ៗ​ចំនួន​៣ ដើម្បី​ទប់ទល់​ជាមួយ​បញ្ហា​នេះ​។ វិធានកា​រទាំង​៣​នោះ​រួមមាន​៖

១. ការងារ​បង្កបង្កើនផល​ស្រូវប្រាំង​ក្នុង​ឆ្នាំ​២០១៩​នេះ គឺ​អាច​ធ្វើបាន​តែ​១​ដង​ប៉ុណ្ណោះ ដោយ​មិន​អាច​ធ្វើ​ស្រូវប្រាំង​លើក​ទី​២​បានទេ បើទោះបីជា​ទឹក​នៅ​តាម​បណ្តា​អាង​ដែល​បាន​រក្សាទុក និង​កន្លែង​មួយ​ចំនួន ដែល​មាន​ទឹកជា​ធម្មជាតិ​ក៏ដោយ គួរ​គប្បី​រក្សា​ទឹក​ទាំងនោះ​ទុក​សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ និង​ការដាំ​ដំណាំ​រួមផ្សំ​ផ្សេង​ទៀត​ក្រៅពី​ស្រូវ​។​

២. ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់​ថ្នាក់​ត្រូវ​ចូលរួម​ចាត់វិធានការ​ថែរក្សា​ទឹក​ទុកឲ្យ​បានល្អ ដើម្បី​ផ្គត់ផ្គង់​សម្រាប់​តែ​ការប្រើប្រាស់​ប្រចាំថ្ងៃ​តែ​ប៉ុណ្ណោះ រហូតដល់​ពេល​មាន​ភ្លៀង​ធ្លាក់​ជាធម្មតា​ឡើងវិញ​។​

៣. ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់​ថ្នាក់​ត្រូវ​ត្រៀម​លក្ខណៈ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ដោយ​គ្រោះធម្មជាតិ​នានា​ដូចជា​ខ្យល់​កន្ត្រាក់​ជាដើម​៕

img190117a1 img190117a2

Filed in: ព័ត៌មានថ្មី