គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​
ការិយាល័យព័ត៌មាន ៖ ០៩០ ៣៣៣ ២៣២​ / ០១៣​ ៣៣៣​ ៤៨៧ ៕

​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​កូន​កម្មករ​កម្មការិនី​ជិត ពីរ​ម៉ឺន​នាក់​នៅ​ខេត្ត​កំពង់ស្ពឺ

កំពង់ស្ពឺ ៖ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួប​សំណេះ សំ​ណា​ល​ជាមួយ​កូនក្មួយ​កម្មករ កម្មការិនី ១៧,៦២១​នាក់ មកពី​រោងចក្រ​សហគ្រាស​ចំនួន​២៣ នៅ ក្នុង​ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ​ កាលពីថ្ងៃទី​១២ ខែ​ធ្នូ ឆ្នាំ​២០១៨ កន្លងទៅនេះ ។  រោងចក្រ សហគ្រាស​ទាំងនេះ មាន​រោងចក្រ​ដែល​វិនិយោគ មកពី​ប្រទេស​ចិន​ចំនួន​១៨, កូរ៉េ​ចំនួន​៤ និង​សិង្ហ​បុរី​ចំនួន​១​។ ក្នុងនោះ​មាន​រោងចក្រ​កាត់ដេរ សម្លៀក បំពាក់​ចំនួន​៧, ផលិត​ស្បែកជើង​ចំនួន​៥, ផលិត​កាបូប​ចំនួន​៥, ផលិត​សម្ភារៈ​ធ្វើដំណើរ​ចំនួន​៣, ផលិត​ខ្សែរូត​ចំនួន​១, ផលិត​សំភារៈ​សម្រាប់​ព្យួរ​សម្លៀក​បំពាក់​ចំនួន​១ និង​ផលិត​តង់​ចំនួន​១​។ ផលិត ផល​សម្រេច​ពី​រោងចក្រ​ទាំងនេះ ត្រូវបាន​នាំចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ និង​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង ប្រទេស​។​

​ថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សប្បាយរីករាយ​ក្រៃលែង​ដែល​បាន​បន្ត​អញ្ជើញ ជួប​កូនក្មួយ​កម្មករ​កម្មការិនី​ជាថ្មី​ម្តងទៀត នៅក្នុង​ខេត្ត​កំពង់ស្ពឺ​។ សម្តេច​តេ​ជោបាន​ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ​ផងដែរ​ចំពោះ​កូន​ក្មួយ​ទាំង​អស់​ដែល​បាន​គោរព​ស្រលាញ់ សម្តេច​តេជោ​រហូតមក​។ ទន្ទឹមនឹងនេះ​ដែរ សម្តេច​តេជោ ក៏​បាន​អរគុណ​ម្ចាស់​រោងចក្រ​ទាំងអស់​ដែល​បានអនុញ្ញាត​ឲ្យ​កូន​ក្មួយ កម្មករ​បាន​ឈប់​សំរាក​នៅ​ល្ងាច​ថ្ងៃ​នេះ​ដោយ​មាន​ប្រាក់​ឈ្នួល​ពេញ​។ នេះ​គឺ​បាន​បង្ហាញ​ពី​ក្តីស្រឡាញ់ និង​យកចិត្តទុកដាក់​ព្រមទាំង​សាមគ្គីភាព​ល្អ​រវាង​កម្ម​ក​រ និង​ម្ចាស់​រោងចក្រ​។​

​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុន​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ ដែល​បាន ចូលរួម​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​ក្នុង​អាណត្តិ​ទី​៦ កាលពី​ថ្ងៃ​ទី​២៩ កក្កដា ឆ្នាំ​២០១៨ កន្លង ទៅនេះ ដែល​បាន​ចូលរួម​ក្នុង​ដំណើរការ​លិទ្ធិប្រជាធិបតេ​យ្យ​នៅ​កម្ពុជា​។ ជាមួយគ្នា​នោះ សម្តេច​តេជោ នាយករដ្ឋមន្ត្រី បាន​អរគុណ​ផងដែរ​ចំពោះ​ប្រជាពលរដ្ឋ ក៏​ដូច​ជា​កូន ក្មួយ​កម្មករ​កម្មការិនី​ដែល​បាន ចូលរួម​ថែរក្សា​សន្តិភាព តាមរយៈ​ការបោះឆ្នោត​ជូន​ដល់ គណបក្ស​ប្រជាជន​កម្ពុជា​។ មានតែ​គណបក្ស ប្រជាជន​កម្ពុជា​តែ​១​គត់ ដែល​មាន​សមត្ថិភាព គ្រប់គ្រាន់​ក្នុង​ការថែរក្សា​សន្តិភាព និង​ការអភិវឌ្ឍ ប្រទេស​ឲ្យ​រីកចម្រើន​ទៅ​ទៀត​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​ពី​សក្តានុពល នៃ​ផ្លូវ​ជាតិ​លេខ​៤ ដែល​ពេល​នេះ មាន​រោងចក្រ​សហ​គ្រា​ជាច្រើន ដែល​វិនិយោគ​ពី​បរទេស និង​បាន​កំពុងផ្តល់​ការងារ​ដល់​ពលរដ្ឋ កម្ពុជា​ជាច្រើន​ផងដែរ​។​បច្ចុប្បន្ន​ការធ្វើដំណើរ​តាម​ផ្លូវជាតិ​លេខ​៤​នេះ ក៏​មិន​ត្រូវ​បាន​បង់លុយ ដូច​ការ​ពី​មុន​ទៀត​ដោយ​រដ្ឋ​បាន​ដកសិទ្ធិ​គ្រប់​គ្រង់​ផ្លូវជាតិ​លេខ​៤ ពី​ក្រុមហ៊ុន​ឯកជន​វិញ ដែល​នេះ​ជា ការកាត់បន្ថយ​ការចំណាយ​របស់​ប្រជាពលរដ្ឋ ក្នុងការ​ធ្វើ​ដំណើរ និង​ងាយស្រួល​សម្រាប់ អ្នកវិនិយោគ និង​ពាណិជ្ជករ​នៅ​តាម​ផ្លូវជាតិ​លេខ​៤​ផងដែរ​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា​នៅ​ឆ្នាំ​២០១៩ ខាងមុខនេះ ប្រាក់ខែ​របស់​កម្មករ កម្មការិនី​នឹង​តម្លើង​ដល់ ១៨២ ដុល្លារ​អាមេរិក​។ ហើយ​ត្រូវបាន​អនុវត្ត​បើកប្រាក់​ប្រចាំ​អាទិត្យ​វិញ​គឺ​បើក​២​អាទិត្យ​ម្តងៗ​។ ជាមួយគ្នា​នេះ​ផង​ដែរ សម្តេច​ជោ​នាយករដ្ឋមន្ត្រី ក៏​បាន​ស្នើរ​ឲ្យ​ក្រសួង​ការងារ និង​វិជ្ជាជីវៈ​រក​ដំ​ណោះ ស្រាយ​ក្នុង​ការកំណត់​ប្រាក់ខែ​ចំពោះ​កម្មករ​ផ្នែក​សំណង់ និង​សេវា​កម្មករ​តាម ផ្ទះ​ផង​ដែរ ពីព្រោះ​ពួកគាត់​ក៏​ជា​កម្មករ​ដែរ​។​

​ជាថ្មី​ម្តងទៀត សម្តេច​តេជោ​នាយករដ្ឋមន្ត្រី សូម​ឲ្យ​ម្ចាស់​រោងចក្រ​ត្រូវ​មាន​ការគោរព​ស្រលាញ់​គិតគូ និង​យកចិត្ត​ទុក្ខ​ដាក់​ឲ្យបាន​ដិតដល់​ចំពោះ​កម្មករ ហើយ​កម្មករ​វិញ​ត្រូវ ខិតខំ​បំពេញ​តួនាទី ការងារ​ឲ្យ បានល្អ​ត្រលប់​ទៅ​វិញ​ដើម្បី​បង្កើតបានជា​សាមគ្គីភាព​រវាង​ម្ចាស់​រោងចក្រ​និង​កម្មករ​។​ទន្ទឹម​នឹង​នេះ​ម្ចាស់​រោងចក្រ​ត្រូវ​ខិតខំ​កសាង​បន្ថែមទៀត​នូវ​អ្វី​ដែល​ខ្វះខាត​នៅ​តាម​រោងចក្រ​ខ្លួន​ដូចជា គិលានដ្ឋាន កន្លែង ទទួលទាន​អាហារ ដើម្បី​បង្ក​ភាពងាយស្រួល​ដល់​កម្មក​រ​ពេល ទទួលទាន​អាហារ និង​នៅ​ពេល​សង្គ្រោះ បន្ទាន់​។ ទន្ទឹមនឹងនេះ សម្តេច​តេជោ ចង់អោយ​រោងចក្រ​ទាំងអស់ ដែល​បាន​វិនិយោគ​នៅក្នុង​ប្រទេស កម្ពុជា​គឺ​ក្លាយទៅជា​សហគមន៍​ដ៏​សុខសាន្ត​មួយ​។​

​ដើម្បី​ជំរុញ​ការអនុវត្ត​ការងារ​អោយមាន​ប្រសិទ្ធភាព សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​បន្ត ដាក់ចេញ នូវ​អនុសាសន៍​សំខាន់ៗ​១០​ចំណុច​ដូចខាងក្រោមៈ​

១)​ត្រូវ​អនុវត្ត​បើក​ប្រាក់ខែ​អប្ប​បរិ​មាដ​ល់ក​ម្មករ​ក្នុង​ឆ្នាំ ២០១៨ គឺ ១៧០ ដុល្លារ បើ​ក្រុមហ៊ុន​ផ្តល់ជូន កម្មករ​លើស​នេះ​គឺ​រិត​តែ​ល្អប្រសើរ​។ ប៉ុន្តែ​ចាប់ពី​ឆ្នាំ​២០១៩ ទៅ គឺ​ប្រាក់ខែ​អប្ប​បរិ​មាក​ម្មករ​គឺ ១៨២ ដុល្លារ​សហរដ្ឋអាមេរិក​។​

២)​ត្រូវអនុវត្ត​ការចុះពិនិត្យ​នៅតាម​មន្ទី​ពេទ្យ​រដ្ឋ​ចំពោះ​ការពិនិត្យ​សុខភាព និង​ការព្យាបាល កម្មក​រកម្ម ការិនី រោងចក្រ រួម​ទាំង​កីឡាករ កីឡា​ការិនី ក្រុមប្រឹក្សា​ភូមិ ឃុំ ក៏​ត្រូវបាន​អនុវត្ត​ដូចគ្នា​ជា ពិសេស​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល និង​ក្រសួង​ការងារ​ត្រូវធ្វើ​អោយបាន​ម៉ត់ចត់​។​

៣)​ត្រូវ​អនុវត្ត​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​សំរាលកូន​គឺ​នឹង​ទទួលបាន​ពេលវេលា​ឈប់សម្រាក ពី​ការងារ​រយៈ ពេល​៣​ខែ ហើយ​ទទួលបាន​ប្រាក់ខែ ១២០% (៥០% ដោយ​ក្រុមហ៊ុន និង ៧០%​ដោយ​បេឡា​ជាតិ​) ក្រសួង​ពាក់ព័ន្ធ​ត្រូវ​តាមដាន​ការងារ​ឲ្យបាន​ដិតដល់​ចំពោះ​ការអនុវត្ត​សកម្ម​ភាព​នេះ​។​

៤)​ត្រូវ​អនុវត្ត​ចំពោះ​កម្មការិនី​សម្រាល​បាន​កូន​(១)​គឺ​ទទួល​ថវិកា​៤០​ម៉ឺន​រៀល​និង​ពិនិត្យ​ផ្ទៃពោះ​ដោយ​ឥតគិតថ្លៃ​។ បើ​សម្រាល​បាន​កូនភ្លោះ (២) គឺ​ទទួលបាន​ថវិកា​៨០​ម៉ឺន​រៀល​។ បើ​សម្រាល​បាន កូន​(៣)​គឺ​ទទួលបាន​ថវិកា​១​លាន​២​សែន​រៀល​ហើយ​បូក​ប្រាក់ឧបត្ថម្ភ​ចំនួន​៥​លាន​រៀល​ទៀត​ពី​សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ឋ​បណ្ឌិត​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​ជម្រាប​ផងដែរ​ថា នៅ​ពេល​ដ៏​ខ្លី ខាងមុខនេះ ចំពោះ​កូន​ក្មួយ​កម្មការិនី​ក្រីក្រ​បំផុត​នោះ​គឺ​នឹង​ទទួលបាន​នូវ​ប្រាក់​ឧបត្ថម្ភ​ប្រមាណ ៧៦០,០០០៛ (១៩០​ដុល្លារ​)​។​

៥)​ត្រូវអនុវត្ត​ចំពោះ​របប​សន្តិសុខ​សង្គម ដោយ​ចាប់ពី​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០១៨ តទៅ កម្មករ​កម្មករ​នី មិនចាំបាច់​បង់​ទៀត​ទេ គឺ​ម្ចាស់​ក្រុមហ៊ុន​ជា​អ្នក​បង់​ជំនួស ១០០%​។​

៦)​អនុវត្ត​តាមដាន​មើល​បញ្ហា ទឹក ភ្លើង គឺ​ត្រូវ​ខិតខំ​បន្ត ត​ទឹក​ត​ភ្លើង​ដល់​ផ្ទះ​របស់​កម្មករ​យើង ដែល​នៅ ឆ្ងាយ​ដែល​មិនទាន់​ទៅ​ដល់​ឲ្យបាន​គ្រប់គ្រាន់ និង​តំលៃ​ផ្ទះជួល​ដល់​កម្មក​រកម្ម​ការិនី​កុំ អោយ​មាន​ការ ឡើងថ្លៃ​ក្នុង​ឆ្នាំ​២០១៨ ពីព្រោះ​កន្លងមក​យើង​មាន​កំណត់​រួចរាល់​ហើយ​។​

៧)​អនុវត្ត​ប្រាក់​សោធន​និវត្តន៍ ចាប់ពី​ឆ្នាំ ២០១៩ ទៅ​ក្មួយ​កម្មករ និង​ទទួលបាន​ប្រាក់ ចូលនិវត្តន៍​(​ប្រាក់​រឺត្រែត​)​ដូច​ច្នេះ​ក្នុង​រយៈពេល​១​ឆ្នាំ​(២០១៨)​ត្រូវ​ត្រៀម​រៀបចំ​អោយ​ហើយ​ដើម្បីឲ្យ​ដំណើរការ​បាន​ល្អ​នៅក្នុ​ង​ឆ្នាំ​២០១៩​នូវ​របប​សោធន​និវត្តន៍​នេះ​។

៨)​អនុវត្ត​ចូលរួម​បន្ត​យកចិត្តទុកដាក់​និង​ដោះស្រាយ​បញ្ហា​ផ្សេងៗ​ដែល​បងប្អូន​ពលករ​ទៅ​ក្រៅ​ប្រទេស​ជួយ​សម្រួល​នូវ​បែបបទ​លិខិត​បទដ្ឋាន​ផ្លូច្បាប់​នានា និង​ដើម្បី​ទទួលបាន​នូវ​ល័ក្ខខ័ណ្ឌ​ការងារ​ល្អ ប្រសើរ​។​

៩)​ក្រសួង​ការងារ​ត្រូវ​ចុះ​អនុវត្ត​តាមដាន​ភ្លាមៗ​ឲ្យបាន​ដិតដល់ និង​ចូលរួម​ដោះស្រាយ​បញ្ហា​ប្រឈម នានា​ចំពោះ​កម្មករ​នៅ​ពេល​ដែល​ម្ចាស់​រោងចក្រ​រត់ចោល​។ ក្នុងនោះ​គឺ​ត្រូវ​ដោះស្រាយ​ផ្តល់​ប្រាក់​ឈ្នួល ជាបន្ទាន់​ដល់​កម្មករ​ដែល​បានធ្វើការ​ក្នុងពេល​ដែល​ថៅកែ​រោងចក្រ​បាន​រត់ចោល ហើយ​ត្រូវ​បន្ត​ដោះ ស្រាយ​បញ្ហា​នានា​ជាមួយ​ម្ចាស់​រោងចក្រ​ដោយផ្ទាល់​។ ទន្ទឹមនឹងនោះ​ដែរ គឺ​ត្រូវ​ជួយ​រក​ការងារ​ធ្វើ​ដល់ក ម្មករ កម្មការិនី​អោយបាន​ឆាប់​បំផុត​។ ក្នុង​ឱកាស​នេះ សម្តេច​តេជោ ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ បង្កើន​ការយកចិត្តទុកដាក់​ខ្ពស់​ចំពោះ​សុខ​សុវត្ថិភាព​កម្មក​ក្នុង​ពេល​ធ្វើដំណើរ​តាម​រថយន្ត​ម៉ៅការ​ដឹក​កម្មករ​។ រថយន្ត​ស៊ីឈ្នួល ដឹក​កម្មករ ទាំងអស់​ត្រូវតែ​មាន​កា​រ​ប្រុង ប្រយ័ត្ន​ខ្ពស់​ក្នុង​ការធានា​ដល់ សុវត្ថិភាព កម្មករ​រួម​ដំណើរ​ក្នុង​ពេល​បើកបរ​។​

១០)​ត្រូវ​បន្ត​ដោះស្រាយ​ជួយ​ពលករ​ដែល​កំពុង​ធ្វើកា​រ​នៅ​ក្រៅប្រទេស​ធ្វើយ៉ាងណា​អោយ​កម្មករ​ធ្វើការ​បាន​ស្រប​ច្បាប់​។ សូម​បងប្អូន​កុំ​យល់ច្រឡំ​ឬ​គិត​ថា​ខុស ក្នុងពេល​ដែល​បងប្អូន​កូន​ក្មួយ​ទៅ ធ្វើការ​នៅ​ប្រទេស​គេ​។ សូម្បី​ប្រទេស​ថៃ​ក៏​គេ​បញ្ជូន​កម្មករ​ទៅ​ធ​ធ្វើការ​នៅ​បរទេស​ដូចជា​នៅ​ប្រទេស​កូរ៉េ ជប៉ុន រីឯ​ប្រទេស​ហ្វីលីពីន​ក៏​បាន​បញ្ជូន​ពលរដ្ឋ​អោយទៅ​ធ្វើការ​នៅ​បរទេស​ដូចជា​នៅ​កម្ពុជា និង​នៅ សហរដ្ឋអាមេរិក​ជាដើម​។ ពលរដ្ឋ​គេ​បាន​នាំ​មក​វិញ​នូវ​ប្រាក់ចំណូល​ជាច្រើន​សម្រាប់​ប្រទេស​គេ គឺ​មិនមែន​ជា​ការ​ខ្មាសអៀន​ឬ​អាក្រក់​អ្វី​ទេ​។​បច្ចុប្បនេះ​រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​បាន​ខិតខំ​ស្វែ​ករក​ទីផ្សា​ការងារ​ក្រៅ​ប្រទេស​ផងដែរ​ដូចជា​កូរ៉េ ជប៉ុន និង​ប្រទេស​មជ្ឍឹម​បូ​ពា ដូចជា​ប្រទេស​អារ៉ាប់​ជាដើម ដើម្បី​ផ្តល់​ការងារ​ដល់​បងប្អូន​ខ្មែរ​ឥស្លាម​បាន​ទៅ​ធ្វើការ​នៅ​ទីនោះ​។​កន្លង​រាជរដ្ឋាភិបាល​ក៏​បាន​ជួយ​ដោះស្រាយ​នឹង​នាំយក​កាន់​ប្រទេស​វិញ​ចំពោះ​បងប្អូន​កម្មករ​មួយ​វ​ចំនួន​ដែល​ចាញ់បោក​មេខ្យល់​បោក​យក​ទៅ​ធ្វើ​ការងារ​ដោយ​ខុសច្បាប់​។​

​នៅក្នុង​ឱកាស​នេះ​ផងដែរ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​រំលឹក​សារជាថ្មី​ចំពោះ​សំណើ​ដែល​សម្តេច​តេ​ជោបាន​ជំរុញ​ឲ្យ​ក្រសួង​ការងារ និង បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ក្រសួង​យុត្តិធម៌ ពន្លឿ​ន​និង​ដោះស្រាយ​រឿង​បណ្តឹងរបស់​ក្រុម​សហជីព ប៉ុន្តែ សម្តេច​តេជោ​បានបញ្ជាក់​បន្ថែមថា ការ​ពន្លឿន​ដោះស្រាយ​ពាក្យបណ្តឹង​នោះ គឺ​មិនមែន​មានន័យ​ថា​ឲ្យ​បញ្ចប់​រឿងក្តី​ទាំងនោះ​ទេ​។ អ្នកមាន ទោស គឺ​នៅតែ​មាន​ទោស ព្រោះ​សំណុំរឿង​នៅ​លើ​ដៃ​តុលាការ​នៅ​ឡើយ ជា​ពិសេស​អ្នក​ដែលមាន ខ្លួន​ចូលរួម​ក្នុង​បាតុកម្ម​នៅ​លើក​ផ្លូវវេង​ស្រេង កាលពី​ឆ្នាំ​២០១៣ គឺ​នៅតែ​មាន​ទោស​ដដែល​។ ទន្ទឹមនឹងនេះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី  បាន​មានប្រសាសន៍ថា​តាម​ការ ស្រាវជ្រាវ​បានឲ្យដឹងថា មាន​មនុស្ស​៣​នាក់​ដែល​មិន​មាន​ការ​ជាប់​ពាក់ព័ន្ធ​នៅក្នុង​រឿង​នេះ គឺមាន ១)​លោក អាត់ ធន ២)​លោក ប៉ៅ ស៊ីណា និង ៣)​លោក ជា មុន្នី​។ ដូច្នេះ​អ្នក​ទាំង​៣​នាក់​នេះ​អាច​ទៅ​ស្រាវជ្រាវ​រក​ភស្តុ តាំង​ដើម្បី​បង្ហាញ​ទៅ​តុលាការ​។​

​មុន​នឹង​បញ្ចប់ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ជូនពរ​បងប្អូន​កូនក្មួយ​កម្មករ កម្មការិនី និង​និយោជក​ទាំងអស់ ជួបតែ​សេចក្តីសុខ​ចម្រើន​គ្រប់ៗ​គ្នា​។ ទន្ទឹមនឹងនោះ​ដែរ សម្តេច​តេជោ ហ៊ុន សែន បាន​ឧបត្ថម្ភ​នូវ​ប្រាក់​លើកទឹកចិត្ត​មួយ​ចំនួន​ដល់​កូនក្មួយ​កម្មការិនី​មាន​ផ្ទៃពោះ​ចំនួន (៦៨៩) នាក់​ផង​ដែរ​៕

 

kb181212d01 kb181212d02 kb181212d04-(9) kb181212d04-(12)

Filed in: ព័ត៌មានជាតិ