គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​
ការិយាល័យព័ត៌មាន ៖ ០៩០ ៣៣៣ ២៣២​ / ០១៣​ ៣៣៣​ ៤៨៧ ៕

​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បំពាក់បំប៉ន​ស្មារតី​ក្នុង​ការទទួលខុសត្រូវ​អនុវត្ត​តួនាទី​ភារកិច្ច​ដល់​អាវុធហត្ថ​ទូទាំង​រាជធានី​ភ្នំពេញ​!

ដោយយោង​តាម​ផែនការ​ណែនាំ របស់​នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នៅ​រសៀល​ថ្ងៃ​ទី​០៩ ខែ​ធ្នូ ឆ្នាំ​២០១៨ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ធ្វើ​ការប្រមូលផ្តុំ កម្លាំង​អាវុធហត្ថ​ទូទាំង​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើ​ការណែនាំ​អប់រំ​ចិត្តសាស្ត្រ ពង្រឹងគោលជំហរ​សតិ​អារម្មណ៍ ក្តាប់​ឲ្យបាន​ជាប់ នូវ​ការវិវត្តន៍ នៃ​សភាពការណ៍​នយោបាយ​ជាតិ​-​អន្តរជាតិ និង​សន្តិសុខ​សង្គម ពង្រឹង​នូវ​សមត្ថភាព​ចំណេះដឹង​ជំនាញ ចំណេះដឹង​ទូទៅ ចំណេះដឹង​ផ្នែក​ច្បាប់ បទបញ្ជា បទ​វិន័យ ក្រមសីលធម៌​វិជ្ជាជីវៈ ឲ្យ​ជ្រួតជ្រាប​ស៊ីជម្រៅ​និង​មានការ ភ្ញាក់រលឹក​ខ្ពស់​ចំពោះ​តួនាទី ភារកិច្ច និង​បេសកកម្ម​របស់​កងរាជអាវុធហត្ថ ក្នុង​ការបម្រើ មាតុភូមិ​និង​ប្រជាពលរដ្ឋ​ប្រកប​ដោយ​មនសិកា​ស្នេហា​ជាតិ មាន​ឆន្ទៈ​មោះមុត ស្មោះត្រង់​ដាច់ខាត​ចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ និង រាជរដ្ឋាភិបាល ជាពិសេស​ផ្សព្វផ្សាយ​ឲ្យកម្លាំង​អាវុ​ធ​ហត្ថ​ទាំងអស់​បាន​ជ្រួតជ្រាប​ពី​កម្មវិធី​នយោបាយ របស់​រាជរដ្ឋាភិបាល ព្រមទាំង​ប្រ​វត្តនៃ​ការដឹកនាំ​រប​ស់​សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​គូសបញ្ជាក់ថា កម្ពុជា​គឺជា​ប្រទេស​ដ៏​កម្សត់​មួយ ដែល​រស់​ក្នុង​សភាព​រង​ទុក្ខ​ខ្លោចផ្សារ អស់​ជាង​៥០០​ឆ្នាំ ក្រោយ​សម័យ​អង្គរ ព្រោះតែ​ការបែកបាក់​សាមគ្គី​ជាតិ និង​ចម្បាំងរាំងជល់ ឥតឈប់ឈរ រវាង​ខ្មែរ​និង​ខ្មែរ រវាង​ខ្មែរ​និង​បរទេស​ឈ្លានពាន ធ្វើឲ្យ​សង្គម​ជួបតែ​ការកាប់សម្លាប់ គ្រោះ​ទុរ្ភិក្ស ចោរកម្ម និង​ការព្រាត់ប្រាស់ ជា​ពិសេស​អ្វី​ដែល​ធ្វើឲ្យ​យើង​ចងចាំ​មិន​ភ្លេច គឺ​ការសម្លាប់​រង្គាល​ប្រល័យ​ពូជសាសន៍ ក្នុង​សម័យ​កម្ពុជា ប្រជាធិបតេយ្យ ប៉ុល ពត ដែល​ធ្វើឲ្យ​ប្រជាជាតិ​ខ្មែរ​ទាំងមូលរ​ស់​ដោយ​វេទនា​និង​ស្លាប់​អស់​ជាង​បី​លាន​នាក់​។​

​តែ​ជា​ភ័ព្វសំណាង​ដោយបាន​គុណបុណ្យ​របស់ វីរ​យុទ្ធជន​នៃ​កម្ពុជា​ដែល​បាន​ពលី​ជីវិត​ក្នុង​ការតស៊ូ​រំដោះជាតិ រួម​ជាមួយ​ឥស្សរជន​សំខាន់ៗ នៃ​គណបក្ស​ប្រជាជន​កម្ពុជា ជាពិសេស នយោបាយ ឈ្នះ ឈ្នះ របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន បាន​នាំ​យក​សន្តិភាព​និង​ការបង្រួបបង្រួម​ជាតិ មក​ជូន​កម្ពុជា​ដល់​សព្វថ្ងៃ ដែល​មិន​ធ្លាប់​មាន​អស់​រយៈកាល​ជាង​៥០០​ឆ្នាំ មកហើយ​។ ដូច្នេះ​ក្នុង​នាម​យើង​ជា​ពលរដ្ឋ​នៃ​កម្ពុជា ត្រូវ​រួមគ្នា​ថែរក្សា​សន្តិភាព ដែល​រក​បាន​មក​ដោយ​លំបាក​នេះ ឲ្យបាន​គង់វង្ស​ជា​និរន្តរ៍ និង​រួម​គ្នា​លើកស្ទួយ​កសាង​អភិវឌ្ឍន៍​ជាតិ​យើង​ឲ្យ​កាន់តែ​រីកចម្រើន​ត​ទៅ​មុខ​ទៀត​។​

​ជា​ចុងក្រោយ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ណែនាំ​ឲ្យ​អាវុធហត្ថ​ទូទាំង​រាជធានី​ភ្នំពេញ ត្រូវ​ប្រឹងប្រែង​ហ្វឹកហ្វឺន​រៀនសូត្រ ឲ្យបាន​ស្ទាត់​ជំនាញ គោរព​វិន័យ គោរព​បទបញ្ជា អនុវត្ត​តួនាទី​ភារកិច្ច បង្កា បង្ក្រាប សង្គ្រោះ និង បម្រើ​ពលរដ្ឋ​ឲ្យបាន​ខ្ជាប់ខ្ជួន ធ្វើយ៉ាងណា​ឲ្យ​មហាជន​ស្រឡាញ់​ទុកចិត្ត មាន​ស្មារតី​ជាតិនិយម​តែ​មិន​ជ្រុលនិយម និង​ចូលរួម​កសាង​អង្គភាព​ឲ្យបាន​រឹងមាំ ហើយ​ក៏​ត្រូវ​ចេះ​ធ្វើ​សេដ្ឋកិច្ច​គ្រួសារ​គ្រប់គ្រង​ចំណូល​ចំណាយ​ឲ្យបាន​ច្បាស់លាស់ ចេះ​សន្សំសំចៃ​លៃលក​យ៉ាងណា កុំឲ្យ​ចំណាយ ធំ​ជាង​ចំណូល និង​តាមដាន​ថែរក្សា​សុខភាព​ខ្លួនឯង​ឲ្យបាន​គ្រប់​ពេលវេលា​ផង​ដែរ​។​

 

r181210a2 r181210a3 r181210a4

Filed in: ព័ត៌មានជាតិ