គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​
ការិយាល័យព័ត៌មាន ៖ ០៩០ ៣៣៣ ២៣២​ / ០១៣​ ៣៣៣​ ៤៨៧ ៕

បែកធ្លាយ​លោក ឆែ​សុធា ប្រធាន​សាខា គយ​នឹង​រដ្ឋ​ករ​ខេត្ត បន្ទាយមានជ័យ ត្រៀម​ពន្យា​កំណើត​ជា​លើក​ទី​២ នាពេលខាងមុខ​

(​ខេត្ត​បន្ទាយមានជ័យ​)៖ ប្រភព​បែកធ្លាយ​ថា ប្រធាន​សាខាគយ ខេត្ត​បន្ទាយមានជ័យ លោក​ឆែ សុធា ត្រៀម​ពន្យា កំណើត​ជា​លើក ទី​២​ក្រោយ​បាន​សម្តេច ហ៊ុន​សែន​បាន​បន្តរ​ស​ពល​ភាព អោយ​មួយ​ឆ្នាំ​គិត​ត្រឹម ពី​ថ្ងៃ​ទី​១១​ខែ​ធ្នូរ​ឆ្នាំ​២០១៧ រហូត​ដល់​ថ្ងៃ​ទី​១១ ខែ​ធ្នូរ​ឆ្នាំ​២០១៨​ទើដា​ច់​សព​ល​ភាព​។​

​បើ​យោង​តាម​ប្រភព​ខាង លើ​បាន​ថា​លោក ឆែ សុធា កើត​នៅ​ថ្ងៃទី ១០​ខែ​ធ្នូរ​ឆ្នាំ​១៩៥៧  គិត​រហូត​មកដល់​ពេល នេះ​លោក​ឆែ សុធា​មាន​អាយុ​បាន ៦២​ឆ្នាំ​ហើយ​ដែល​ល្មម ត្រូវ​ចូល​និវត្តន៍ តែ​បុគ្គល​លោក​ឆែ​សុធា រូប​នេះ​មិន​ចង់​ចូល និវត្តន៍​រួច​បាន​ក្រាញ់ននៀល សុំ​សម្តេច​ហ៊ុន​សែន ដើម្បី​ពន្យា​កំណើត បាន​មួយ​ឆ្នាំ​ទៀត​។​

​សូម​បញ្ជាក់​ផង​ដែរ ថា​កាល​ថ្ងៃទី​១៤​ខែ​កុម្ភ​: ឆ្នាំ​២០១៨ បាន​បែកធ្លាយ​នូវ លិខិត​១​ច្បាប់​ដែល​លោក ឆែ សុធា ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្ត​បន្ទាយ មានជ័យ​បាន​សរសេរ ផ្ញើរ​ជូន​សម្តេច​តេ ជោ​ហហ៊ុន សែន​១​ច្បាប់ សូម​គោរព​ជូន សម្តេច​តេជោ ហ៊ុន​សែន​នាយក​រដ្ឋ មន្ត្រី​នៃ​ប្រទេស កម្ពុជា​សំណើសុំ​ពន្យា អាណត្តិ​បម្រើ​ការងារ រយ​:​ពេល​១​ឆ្នាំ​បន្តទៀត ចាប់ពី​ថ្ងៃ​ទី​១១​ខែ​ធ្នូ ឆ្នាំ​២០១៧ រហូត​ដល់​ថ្ងៃ​ទី​១១​ខែ​ធ្នូ ឆ្នាំ​២០១៨ ។​

​ក្នុង​លិខិត​នេះ​បាន​រៀប រាប់​ថា​សព្វថ្ងៃនេះ ខ្ញុំបាទ​បាន​បម្រើ​ការងា​រ ជា​ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្ត​បន្ទាយ មានជ័យ​និង​បាន​ខិត ខំ​បម្រើ​ជាតិ​មាតុភូមិ ទទួល​បាន​សមិទ្ធផល សំខាន់ៗ​ដូចជា ចាប់ពី​ខែ​ធ្នូ​ឆ្នាំ​២០១៥ កន្លងមក ខ្ញុំបាទ​បាន​ខិតខំ​អនុវត្ត​យុទ្ធ សាស្ត្រ​កៀងគរ​ចំណូល របស់​រាជរដ្ឋាភិបាល ដោយ​ធ្វើឲ្យ​ចំណូល ពន្ធគយ​នៅ​ខេត្ត បន្ទាយមានជ័យ មាន​ការកើនឡើង គួរ​ជាទី​មោទន​:​និង ថែមទាំង​បាន​បង្ការ​និង បង្ក្រាប​នូវ​រាល់​បាតុភាព អសកម្ម​នានា​ដែល​ធ្លាប់ កើតមាន​កន្លង​មក​ដោយ ជន​ឆ្លៀតឱកាស​មួយចំនួន ខ្ញុំបាទ ជា​អនុប្រធាន​គណ​:​ពង្រឹង ស្រុក​មង្គល​បូរី​និង​ជា ប្រធាន​គណ​:​ពង្រឹង ឃុំ​ឬ​ស្សី​ក្រោក​ចំនួន ១៧ ភូមិ ស្រុក​មង្គល​បូរី ខេត្ត​បន្ទាយមានជ័យ លើសពីនេះ​ទៀត ខ្ញុំបាទ​ក៏​ជា​អនុប្រធាន​គណ​: ពង្រឹង​ឃុំ​ព្រែកកំជពឹស ១៧​ភូមិ​ស្រុក​ខ្សាច់ កណ្តាល​ខេត្ត​កណ្តាល ផងដែរ​។​

​ហេតុនេះ លោក​បាន​សុំ​អនុញ្ញាតិ្ត បាន​នៅ​បម្រើ​ការងារ បន្តទៀត​ដោយ​ក្តី​អនុគ្រោះ ។ បន្ទាយមានជ័យ​ថ្ងៃ ទី​៣០​តុលា​ឆ្នាំ​២០១៧ ។​លើ​លិខិត​នោះ សម្តេចនាយក រដ្ឋមន្ត្រី​បាន​ចារ ជូន​ឯកឧត្តម​គុណ ញឹម​ស្នើ​រក្សាទុក រហូត​ក្រោយ​បោះ ឆ្នោត​២០១៨ ដើម្បី​គ្រប់គ្រង ដោយ​ពេល នេះ​ជា​ករណី​ពិសេស​។

​សូម​រំលឹក​ថា លោក​ឆែ សុធា ធ្លាប់​មន្ត្រី ជា​ថ្នាក់ដឹកនាំ​សា ខា​គយ​ខេត្ត​មួយចំនួន ហើយ​ចុងក្រោយ​បាន មក​ធ្វើជា​ប្រធាន​សាខា គយ​ខេត្ត​បន្ទាយ​មាន ជ័យ​កាលពី​ខែ​ធ្នូ​ឆ្នាំ ២០១៥​កន្លងមកនេះ  រួច​ត្រូវ​ចូលនិវត្តន៍ នៅ​ថ្ងៃ​ទី​១១​ធ្នូ​ឆ្នាំ​២០១៧ តាម​ច្បាប់​ស្តី ពី​សហលក្ខន្តិក​: មន្ត្រីរាជការ​ស៊ីវិល​។​

​លោក​ឆែ​សុធា កាន់​ជា​ប្រធាន សាខា​គយ​និង​រដ្ឋ​ក​រ ខេត្ត​បន្ទាយមានជ័យ​នេះ មាន​អាកប្ប​កិ​រយា ក្រអឺតក្រទម សំដីសំដៅ​មិន សូវ​រាក់ទាក់ ចង្អៀតចង្អល់ រើសអើង​ពេល មក​បំពេញ​ការងារ នៅ​បន្ទាយមានជ័យ​នេះ ក្នុងនាម​ជា​ប្រធាន សាខាគយ​ខេត្ត​បន្ទាយមានជ័យ ត្រូវបាន​គេ​សង្កេត ឃើញ​មាន​បញ្ហារ ច្រើន​កន្លងមក​។​

​ហេតុនេះ សូម​លោក​គុណ ញឺម ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គ​នា យក​នៃ​អគ្គនាយក ដ្ឋា​ន​គយ​និង​រដ្ឋាករ ក៏​ដូច​លោ​អគ្គបណ្ឌិត សភា​ចារ្យ អួន​ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោកពេ​ជ ប៊ុនធិន រដ្ឋមន្ត្រី​សូមជ្រាប​។​

​ជុំវិញ​ខាងលើនេះ​អង្គភាព សារព័ត៍មាន​យើង មិនអាច​ទាក់ទង​សុំ​ការបំភ្លឺ​ណា មួយ ពី​លោក​ឆែ​សុធា​ប្រធាន សាខា​គយ​និង​រដ្ឋ​ក​រ ខេត្ត​បន្ទាយមានជ័យ បានទេ​៕

 

chhesothea650 letterchhesothea

Filed in: ព័ត៌មាន​តាមដានសង្គម, ស្រាវជ្រាវ និង សង្គម