គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​
ការិយាល័យព័ត៌មាន ៖ ០៩០ ៣៣៣ ២៣២​ / ០១៣​ ៣៣៣​ ៤៨៧ ៕

​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ឲ្យ​មន្ត្រី​ព័ត៌មាន​សុំ​ការចែករំលែក​ពី​មន្ត្រី​ព័ត៌មាន​ដែល​ចូល​និវត្តន៍ ដើម្បី​ពង្រីក​សមត្ថភាព​ការងារ​ឲ្យ​កាន់តែ​ប្រសើរ​

(​ភ្នំពេញ​)៖ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ និង​ភរិយា នៅ​ព្រឹក​សៅរ៍ ទី​២២ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ បាន​ជួប​សំណេះសំណាល និង​បំពាក់​គ្រឿង​ឥស្សរិយយស​ជូន​និវតុ្ត​ន៍​ជន​ដែល​ជា​អតីតមន្ត្រី​បម្រើ​ការងារ​នៅក្នុង​ក្របខ័ណ្ឌ​ក្រសួង​ព័ត៌មាន ៣៧៦​នាក់​។ ក្នុងឱកាស​នោះ​លោក​រដ្ឋមន្ត្រី បាន​ចាត់​ទុក​មន្ត្រី​ចូលនិវត្តន៍​ទាំង​នេះ​ថា នៅតែ​ជា​គ្រួសារ​តែ​មួយ​របស់​ក្រសួង​ព័ត៌មាន​។​

​លោក ខៀវ កាញារីទ្ធ បាន​បន្តថា «​អស់លោក លោកស្រី​ខ្លះ​បាន​ចូលរួម​បម្រើ​ការងារ​តាំងពី​គ្រា​ដ៏​លំបាកលំបិន​ក្រោយ​ថ្ងៃ​រំដោះ ៧ មករា ១៩៧៩​។ អស់លោក លោកស្រី ពិតជា​បាន​បន្សល់ទុក​នូវ​ស្នាដៃ​ជាច្រើន​សម្រាប់​ប្រទេស​ជាតិ​នៅក្នុង​វិស័យ​ព័ត៌មាន ដែល​លោក លោកស្រី​ទាំងអស់​មិន​ត្រូវបាន​បំភ្លេច​ចោល​សោះឡើយ​»​។​

​លោក​រដ្ឋមន្ត្រី​បាន​សុំ​ឲ្យ​មន្ត្រី​វ័យក្មេង ដែល​កំពុង​បម្រើការ​នៅ​ក្របខ័ណ្ឌ​ក្រសួង​ព័ត៌មាន​ទាំងអស់​សុំ​ការចែករំលែក​បទពិសោធ​ន៍​ការងារ​ពី​មន្ត្រី​ចូលនិវត្តន៍ ដែល​អាច​ហៅ​ពួក​គាត់​ថា ជា​អ្នក​ជើងចាស់​នៅក្នុង​វិស័យ​ព័ត៌មាន ដើម្បីឲ្យ​ការបំពេញ​ការងារ​ប្រចាំ​ថ្ងៃ​ទទួល​បាន​ភាពជោគជ័យ​ថ្មីៗ​បន្ថែមទៀត​។​

​ក្នុងឱកាស​នោះ​លោក​រដ្ឋមន្ត្រី និង​ភរិយា បាន​ផ្តល់​នូវ​អំណោយ​លើកទឹកចិត្ត​ដល់​និវត្តន៍​ជន​ទាំង ៣៧៦​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា ១០​ម៉ឺន​រៀល អង្ករ និង​សម្ភារៈ​មួយចំនួន ព្រមទាំង​បាន​អញ្ជើញ​ពួកគាត់​ទទួលទាន​អាហារ​សាមគ្គី​មួយពេល​ផងដែរ​។​

​តំណាង​និវត្តន៍​ជន លោក នី វ៉ាត បាន​សម្តែង​ក្តី​គោរព​ចំពោះ​សណ្តាន​ចិត្ត​ដ៏​ល្អ​របស់​លោក​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន និង​ភរិយា ដែល​តែង​បាន​គិតគូរ​ដល់​សុខទុក្ខ​របស់​មន្ត្រីរាជកា​រ​ដែល​កំពុង​បម្រើ​ការងារ ក៏​ដូច​ជា​មន្ត្រី​ចូលនិវត្តន៍ ៕

r180923e1 r180923e2 r180923e3 r180923e4 r180923e5 r180923e6 r180923e7

Filed in: ព័ត៌មានជាតិ